ភ្នំពេញ៖ Samsung Galaxy Tab A បង្ហាញវត្តមានជាផ្លូវការហើយ ដោយនាំមកនូវបទពិសោធថ្មី ជាមួយអេក្រង់ធំស្រឡះភ្នែក និងកម្លាំងខ្លាំងដើររលូន ផ្ដល់ការកម្សាន្តសម្បូរបែបឥតទើសចិត្ត។ ឧបករណ៍ដ៏ទំនើបនេះ ត្រូវបានបង្កើតឡើងសម្រាប់ការកម្សាន្តជុំគ្រួសារ និងផ្ដល់ការអប់រំសម្រាប់កូនៗផង ជាមួយមុខងារ Parent Control ដែលអាចឲ្យឪពុកម្ដាយគ្រប់គ្រងនិងកំណត់លើការប្រើប្រាស់របស់កូនៗ ជាមួយកម្មវធីសម្រាប់កុមារ និងតុកត្តាស្អាតៗប្លែកៗដែលជួយអភិវឌ្ឍដល់ភាពឆ្លាតវៃរបស់កូនៗ តាមកម្រិតអាយុផ្សេងៗគ្នា។

បន្ថែមលើលក្ខណៈកាន់តែពិសេសជាងមុន Galaxy Tab A មាននាំមកនូវបច្ចេកវិទ្យាឆ្លាតវៃចុងក្រោយ គឺ Bixby ដែលអាចបកប្រែភ្លាមៗគ្រាន់តែដាក់កាមេរ៉ាលើរូបភាព ស្វែងរកទីតាំងដែលអ្នកបានឃើញ ស្វែងរករបស់ដែលអ្នកចូលចិត្ត និងចង់ទិញ និងអាចស្គែន QR កូដបានថែមទៀតផង។

ការកម្សាន្តលើអេក្រង់ដ៏ធំទូលាយនេះ នឹងលែងមានការរំខាន លែងខ្វល់ខ្វាយពីការសាកថ្មញឹកញាប់ ជាមួយថ្មកាន់តែធំរហូតដល់ 7,300mAh ដែលគ្រប់គ្រាន់សម្រាប់មើលវីដេអូបានរហូតដល់១៤ម៉ោងកន្លះ និងបច្ចកវិទ្យា AFC អាចសាកថ្មបានលឿន ត្រឹម២១០នាទី ឬ៣ម៉ោងកន្លះ។ ដៃគូដ៏ឆ្លាតវៃមួយនេះ នឹងនាំអ្នកទៅរកពិភពរីករាយដ៏រស់រវើក និងរណ្ដំចិត្តជាមួយ speaker កម្រិត Stereo ៤គ្រាប់ ហើយកាមេរ៉ាមុខ 5MP និងកាមេរ៉ាក្រោយ 8MP ប្រភេទ AF W/Flash អាចឲ្យអ្នកចាប់យកកម្រងរូបភាពដ៏កម្រនានាខណៈដែលកំពុងកម្សាន្តជុំគ្រួសារដ៏សប្បាយរីករាយ។

Samsung Galaxy Tab A ដែលទើបបង្ហាញវត្តមានថ្ងៃនេះក្នុងតម្លៃត្រឹម $395 គឺជាដៃគូដ៏ស័ក្តិសមបំផុតសម្រាប់ការកម្សាន្តលក្ខណៈគ្រួសារ ដែលនាំមកនូវប្រយោជន៍ដល់កូនៗរបស់លោកអ្នក។ Samsung Galaxy Tab A មានជម្រើស២ពណ៌ គឺពណ៌ខ្មៅ និងពណ៌ប្រផេះ៕