ភ្នំពេញ ៖ គ្រូស្នេហ៍​ម្នាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២ ធ្វើការ​ចាប់ខ្លួន និង​ស្ត្រី​ជា​ប្រពន្ធ​ផង​ដែរ បន្ទាប់​ពី​ស្ត្រី​ម្នាក់​បាន​ចោទ​ថា ប្ដី​ប្រពន្ធ​គ្រូស្នេហ៍​នេះ បាន​ដឹក​នាង​តាម​ឡាន រួច​នាំ​ទៅ​កាន់​ផ្ទះសំណាក់ បន្ទាប់​មក​បុរស​ជា​ប្ដី​បាន​រំលោភ​នាង​រហូត​បាន​សម្​

រេច ថែម​ទាំង​បាន​បង្គាប់​ឱ្យ​ប្រពន្ធ​របស់​ខ្លួន យក​ម្រាមដៃ​ទៅ​រុក​ដក​ៗ​ប្រដាប់​ភេទ​នាង​លេង​ថែម​ទៀត​ផង នៅ​ពេល​ដែល​នាង​ទៅ​ពឹង​គ្រូ​ជួយ​ដាក់ស្នេហ៍ ដើម្បី​ឱ្យ​ប្ដី​ស្រឡាញ់ មិន​ឲ្យ​ប្តី​បែកចិត្ត​ទៅ​មាន​ស្រី​ក្រៅ ​។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៨ នៅ​ក្នុងផ្ទះ​សំណាក់ ពេជ្រ​លាភ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ ។ ភ្លាម​ៗ​នោះ នាង​មិន​បាន​គិត​ថា ត្រូវ​ចាញ់បោក​គ្រូ​ប៉ោក​នោះ​ឡើយ ទើប​មិន​បាន​ប្ដឹង​ភ្លាម​ៗ ​។ លុះ​រហូត​មក​ដល់​ថ្ងៃ​ទី​៣១ ទើប​នាង​ភ្ញាក់ខ្លួន​ថា ចាញ់បោក​គ្រូ​២​នាក់​ប្ដី​ប្រពន្ធ​ខាងលើ ហើយ​ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២ ជួយ​អន្តរាគមន៍​ជា​បន្ទាន់​ ។

ជនសង្ស័យ​ខាងលើ​នោះ​ប្ដី​ឈ្មោះ​ចាន់ ឈាន អាយុ​៣៦​ឆ្នាំ ជា​គ្រូស្នេហ៍ និង​ប្រពន្ធ​ឈ្មោះ​ឈា ណូ​ន អាយុ​៣១​ឆ្នាំ ជា​អ្នក​លាង​ម៉ូតូ ស្នាក់​នៅផ្ទះ​ជួល​ស្ថិត​នៅ​ក្នុងភូមិ​ថ្មគោល​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ហើយ​មាន​ស្ត្រី​រង​គ្រោះ​អាយុ​២៩​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុងភូមិ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​ជា​កម្មការិនី​រង​គ្រោះ​រៀបរាប់​ថា នាង​មាន​ប្ដី​រួច​ហើយ ប៉ុន្តែ​ប្ដី​នាង​មិនសូវរ​វីរ​វល់​ជាមួយ​រូប​នាង​សោះ ដែល​សង្ស័យ​ថា ប្ដី​លួចលាក់​មាន​ស្រី​ក្រៅ​ក្បត់ចិត្ត ដោយសារ​តែ​បែប​នេះ​ទើប​នាង​រក​គ្រូមន្តអាគម​ន៍ ដាក់ស្នេហ៍​បន្ទន់ចិត្ត​ប្ដី​ឲ្យ​ឈប់​គិត​ស្រី​ក្រៅ ហើយ​ងាក​មក​ស្រឡាញ់​រូប​នាង​កាន់តែ​ខ្លាំង​នោះ​ ។

នៅ​មុន​ពេល​កើតហេតុ ខណៈ​ដែល​នាង​កំពុង​ស្វែងរក​គ្រូស្នេហ៍​នោះ ស្រាប់តែ​មាន​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ​លូត ផល្លា ជា​មិត្តភក្តិ​របស់​នាង​ប្រាប់​ថា បាន​ស្គាល់​គ្រូស្នេហ៍​ម្នាក់​ឈ្មោះ​ចាន់ ឈាន និង​ប្រពន្ធ​ឈ្មោះ​ឈា ណូ​ន ពិតជា​ខ្លាំងពូកែ​ណាស់​ !

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ឮ​បែប​នេះ​នាង​ក៏​បាន​ពឹងពាក់​ឲ្យ​ស្ត្រី​ឈ្មោះ​លូត ផល្លា នាំ​នាង​ទៅ​កាន់​ផ្ទះ​គ្រូស្នេហ៍​ខាងលើ ហើយ​បន្ទាប់​ពី​បាន​ជួប​និយាយ​គ្នា​ជាមួយ​គ្រូ​ប៉ោក​ត្រឡិន នោះ​រួច ស្ត្រី​ឈ្មោះ​លូ ផល្លា បាន​ត្រឡប់​ទៅ​ផ្ទះ​មុន​បាត់​ហើយ ដោយ​ទុក​ឲ្យ​នាង​បាន​ស្ថិត​នៅផ្ទះ​គ្រូ​នោះ​ម្នាក់ឯង ​។

បន្ទាប់​មក​គ្រូស្នេហ៍ និង​ប្រពន្ធ​បាន​នាំ​នាង​ជិះ​រថយន្ត​កូ​រ៉ូ​ឡា ចេញ​ទៅ​កាន់​ផ្សារ​ត្រពាំង​ថ្លឹង ហៅ​ផ្សា​រយាយ​ម៉េ​វ ដើម្បី​ទិញ​សម្ភា​រះ​ផ្សេង​ៗ​ធ្វើ​ពិធី​បញ្ចុះ​ស្នេហ៍​សារិកា​លិ​ន​ថោ​ង ។ លុះ​ទិញ​រួចរាល់ ក៏​បាន​នាំ​ត្រឡប់​ទៅ​វិញ ដោយ​គ្រូ​បោក​រូប​នោះ​គឺជា​អ្នកបើកបរ ប៉ុន្តែ​មិន​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ បែរជា​បើក​ទៅ​កាន់​ផ្ទះសំណាក់ មួយ​យីហោ ពេជ្រ​លាភ ទៅ​វិញ ​។

ស្ត្រី​ខាងលើ​បាន​បន្ថែម​ទៀត​ថា នៅ​ពេល​ចូល​ទៅ​ដល់​បន្ទប់​ផ្ទះសំណាក់ គ្រូ​រូប​នេះ​បាន​រៀបចំ​ធ្វើ​ពិធី និង​ប្រាប់​ឲ្យ​នាង​ស្រាត​សម្លៀក​បំពាក់​ចេញ​ឲ្យ​អស់ពី​ខ្លួន ហើយ​គាត់​និង​ប្រពន្ធ ក៏​បាន​ស្រាត​សម្លៀក​បំពាក់​រួច គ្រូ​នេះ​បាន​ដេក​ផ្ញា​រ​លិង្គ រួច​បង្គាប់​ឲ្យ​នាង​ឡើង​អង្គុយ​ពីលើ ហើយ​ក៏​បាន​រំលោភ​នាង​រហូត​បាន​សម្រេច​នៅ​នឹង​មុខ​ប្រពន្ធ​របស់​ខ្លួន ដែល​នៅ​ក្បែរ​នោះ​តែ​ម្ដង ​។ ក្រោយ​ពី​រំលោភ​នាង​រួច គ្រូ​នេះ​មិន​ទាន់​ឲ្យ​នាង​ស្លៀក​សម្លៀក​បំពាក់​វិញ​ឡើយ បាន​បង្គាប់​ឲ្យ​នាង​ដេក ហើយ​បង្គាប់​ប្រពន្ធ​របស់​ខ្លួន​យក​ម្រាមដៃ​រុក​ដក​ៗ លេង​ប្រដាប់​ភេទ​នាង​ម្តងទៀត ដោយ​គាត់​និយាយ​ថា ធ្វើ​បែប​នេះ​ទើប​មន្តអាគម​ន៍​ដាក់ស្នេហ៍​ស័ក្ដិសិទ្ធិ ។

ក្រោយ​ពី​ប្ដី​រំលោភ​ហើយ និង​ប្រពន្ធ​លេង​អស់ចិត្ត​ទៀត ទើប​គ្រូ​បោក​និង​ប្រពន្ធ​នាំ​ចេញពីផ្ទះ​សំណាក់​ជិះ​រថយន្ត​ដឹក​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ ខណៈនោះ​ភ្លាម​ៗ​នាង​ហាក់​មិន​បាន​គិតដល់​ថា ត្រូវ​ចាញ់បោក​គ្រូ​នោះ​ឡើយ ព្រោះ​ធ្វើ​យ៉ាងណា​ឲ្យ​តែ​ប្ដី​ស្រឡាញ់​កុំ​បោះបង់​នាង​ទៅ​មាន​ស្រី​ក្រៅ តែ​មិនឃើញ​មាន​អ្វី​ប្រែប្រួល​សោះ ទើប​ភ្ញាក់ខ្លួន​ថា ចាញ់បោក​គ្រូ​នោះ​ហើយ ។ លុះ​៥​ថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃ​ទី​៣១ សីហា ក៏​បាន​ប្ដឹង​នគរបាល​ឲ្យ​ចាប់ខ្លួន​ទាំង​ប្ដី​ទាំង​ប្រពន្ធ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ ៕