Crazy Rich Asians ជាសាច់ដែលសម្ដែងដោយប្រជុំតារាល្បីៗរបស់អាស៊ីក្នុងនោះមានដូចជា តារាស្រីតៃវ៉ាន់ សញ្ជាតិអាមេរិក Constance Wu តារាប្រុសម៉ាឡេស៊ី Henry Golding តារាស្រីកូនកាត់ ហុងកុង-អង់គ្លេស Gemma Chan ព្រមទាំងមានតារាល្បីៗជាច្រើនរូបទៀតផងដែរ ។ ក្នុងសាច់រឿងចង់និយាយអំពីជីវិតរបស់ក្រុមគ្រួសារអ្នកមានដែលជាជនជាតិអាស៊ី ហើយប្រើប្រាស់ជីវិតរបស់ពួកគេបែបហ៊ឺហារ ហើយមិនងាយនឹងសើចចំអកដល់អ្នកដែលមានទ្រព្យសម្បត្តិតិច ឬមិនមែនជាជីវិតអភិជន។

និយាយពីរឿងរ៉ាវស្នេហានៅក្នុងភាពយន្តមួយនេះ កូនប្រុសដែលមានវង្សត្រកូលជាអ្នកមានស្តុកស្តម្ភ បានស្រលាញ់គ្នាជាមួយនារីម្នាក់ដែលមិនមែនជាអ្នកមានដូចគ្នាឡើយ ហើយក៏ត្រូវម្ដាយ និងគ្រួសារខាងប្រុសមិនពេញចិត្ត ថែមទាំងបានព្យាយាមឲ្យពួកគេបែកគ្នាទៀតផង។

សាច់រឿងមានគ្រប់រសជាតិ កំសត់ កំប្លែង ជាពិសេសនោះ គឺមហាសែនរ៉ូមែនទិចតែម្ដង។ កុំភ្លេចណា នឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត Legend Cinemas នៅថ្ងៃទី 31 ខែសីហា នេះហើយ ៕