ថៃ៖ តាមរយៈវីដេអូឃ្លីប ដែលបង្ហោះដោយទំព័រហ្វេសប៊ុកឈ្មោះ ตลาดต้นตาล បានបង្ហាញពីសកម្មភាពបុរសម្នាក់លេងល្បែង ប្រអប់សាកចិត្ត ដោយនៅក្នុងប្រអប់នោះ បានដាក់បង្កប់នូវសត្វជ័រ និងសត្វពិតៗ ដែលជាសត្វគួរឱ្យខ្លាច ហើយសម្រាប់បុរសរូបនោះផ្ទាល់គឺមានអាករៈខ្លាចដល់ថ្នាក់សុំចាកចេញពីកម្មវិធី ។

នៅក្នុងវីដេអូឃ្លីបនោះ បានឱ្យឃើញថា ពិធីការិនីម្នាក់បានសួរទៅកាន់បុរសរូបនោះថា ឈ្មោះអ្វី ហើយខ្លាចសត្វអ្វីជាងគេបំផុតក្នុងឆាកជីវិត ? បុរសរូបនោះបានឆ្លើយថា គាត់មានឈ្មោះ មែន ហើយខ្លាចសត្វឆ្មាជាគេបំផុតក្នុងឆាកជីវិត ។

យ៉ាងណាមិញ សម្រាប់ការលេងល្បែងនេះ លោក មែន ភ័យខ្លាចយ៉ាងខ្លាំងជាមួយប្រអប់អាថ៌កំបាំងរបស់គាត់ ហើយទីបំផុតក៏សុំចាកចេញពីកម្មវិធី នៅប្រអប់ចុងក្រោយ ដែលមានពស់ថ្លាន់នៅក្នុងនោះ ៕
សហការី KBN
ប្រភព៖ khaosod