បរទេស៖ វីដេអូឃ្លីបមួយត្រូវបានអ្នកលេងហ្វេសប៊ុកជាច្រើនចែករំលែកយ៉ាងព្រោងព្រាត ដោយបង្ហាញពីសកម្មភាពគ្រូបង្វឹកក្រពើម្នាក់ ត្រូវបានក្រពើត្របាក់ដៃ ខណៈដែលកំពុងសម្ដែងនៅចំពោះមុខភ្ញៀវទេសចរណ៍ជាច្រើន ។

យោងតាមវីដេអូឃ្លីបបានបង្ហាញឱ្យឃើញថា គ្រូបង្វឹកសត្វក្រពើម្នាក់ បានចាប់ដៃគូសម្ដែងជាមួយសត្វក្រពើមួយក្បាល ដើម្បីបង្ហាញជូនដល់ភ្ញៀវទេសចរជាច្រើននាក់ទស្សនា ។
គ្រូបង្វឹករូបនោះបានសម្រេចចិត្តលូកដៃចូលទៅក្នុងមាត់ក្រពើដែលកំពុងហារ យ៉ាងអង់អាចព្រមទាំងបានធ្វើចលនាដៃនៅក្នុងមាត់ក្រពើថែមទៀតផង ដែលបណ្ដាលឱ្យក្រពើមួយក្បាលនោះ ត្របាក់ខាំដៃតែម្ដង បណ្ដាលឱ្យគ្រូបង្វឹករូបនោះឈឺចាប់យ៉ាងខ្លាំង ព្រមទាំងបានព្យាយាមរើបម្រាស់រហូតបានជោគជ័យ និងដើរទៅខាងក្រោយបាត់តែម្ដង ។

យ៉ាងណាមិញ នៅក្នុងវីដេអូនេះ ត្រូវបានគេចែករំលែកបន្តៗគ្នាពុំបានដឹងថា កើតឡើងនៅក្នុងប្រទេសណាឡើយ ហើយសម្រាប់វាសនារបស់គ្រូបង្វឹករូបនោះ ពុំដឹងថាទៅជាយ៉ាងណាឡើយ ៕
សហការី KBN
ប្រភព៖ khaosod