ភ្នំពេញ ថ្ងៃទី ៥ ខែ​សីហា ឆ្នាំ ២០១៨ – ​តារា​​ល្បីៗ សុផា លីនដា សាន់នី សុក ​​ហង្ស សូរីយ៉ាន ហេង សុខវាសនា វីដ ខូល័រ ង័រ ភាល័យ ពិធីករ ដាវុធ​ (MC DV) ពីយ៉ា វេហ្គា សូ មូនីរត្ន័ និង​អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក់ ​​​រួមទាំងថ្នាក់ដឹកនាំដេប៉ូចែកចាយផ្តាច់មុខក្រុមហ៊ុន Yako Technology បាន​បង្ហាញ​​វត្តមាន​ក្នុង​ពិធី​​តេស្ត​ប្រើ​សាកល្បង​ស្មាតហ្វូន HUAWEInova 3 និង ​nova 3iហើយ​បាន​សម្ដែង​ចំណាប់អារម្មណ៍​​រីករាយភ្ញាក់​ផ្អើល ជាមួយ​ឱកាស​ប្រើប្រាស់​ម៉ូដែល​ចុងក្រោយ​ថត​​រូប​ភាព ​និង​វីដេអូ បែប​សប្បាយៗ នៅ​ក្រុមហ៊ុន ​HUAWEIអគារ​ Exchange Square ជាន់ទីមួយ។

ជាមួយ​រូបរាង​ឡូយ សមត្ថភាព​ក៏​អស្ចារ្យ ស្មាតហ្វូន​ស៊េរី nova បាន​ឆក់​យក​បេះដូងយុវវ័យជុំវិញ​ពិភពលោក តាំង​ពីវត្តមាន​នាទីដំបូង​លើទីផ្សារ​​ម្ល៉េះ ដោយសារ​តែ​វា​ផ្គាប់ចិត្ត​អ្នក​ប្រើប្រាស់​វ័យ​ក្មេង​គ្មានទាស់។
ផលិតយ៉ាង​ផ្ចិចផ្ចង់​​ជាពិសេស​​សម្រាប់​យុវវ័យ​​សម័យ​ថ្មី ​ ជា​វ័​យរូបសម្រស់​​ស្រស់ស្រាយ ជីវិត​ពោរពេញការ​កម្សាន្ត ស្មាតហ្វូន HUAWEI nova Series បាន​បង្កើន​​អានុភាព​កាន់តែ​រឹងមាំ​​តាមរយៈ​សមាជិក​ថ្មី​​ពីរ​ម៉ូដែល​ទៀត​គឺ HUAWEI nova 3 និង nova 3i។

ថ្លែង​ក្នុងពិធី​តេស្ត​សាកល្បង​ប្រើ​ប្រាស់​​ស្មាតហ្វូន Huaweinova3 និង nova 3i ជា​លើក​ដំបូង​បង្អស់ លោក Jeff Yang នាយកចែកចាយស្មាតហ្វូន HUAWEI ប្រចាំប្រទេសកម្ពុជា បាន​មាន​ប្រសាសន៍​ថា៖ «ក្នុង​នាម​ជា​អ្នកផ្ដល់​បច្ចេកវិទ្យា​ទំនាក់ទំនង និង​ព័ត៌មាន​​ឈាន​មុខគេ​ក្នុង​សកល​លោក នៅ​ចំនួន ១៧០ ប្រទេស និង​បម្រើ​មនុស្ស​ជាង​មួយ​ភាគ​បី​ទូទាំង​ពិភពលោក ​តាំង​ពី​ឆ្នាំ ១៩៨៧ ដោយ​ផ្ដល់​តម្លៃខ្ពស់​ដល់​ការ​ច្នៃ​បង្កើត​ថ្មី​ដើម្បី​អតិថិជន យើង​មាន​​​ក្ដីប្រាថ្នា​មោះមុត​ចំពោះ​​​ប្រជាជនកម្ពុជា​ ឲ្យ​ទទួល​បាន​បទ​ពិសោធ​​បច្ចេកវិទ្យា​​ថ្មី​ពី​ Huawei nova3 និង nova 3i ដោយ​​ប្រើប្រាស់​វាបំពេញ​តម្រូវ​ការ​យ៉ាង​ឆ្លាត​វៃ​។ យើង​ជឿជាក់ថា Huawei nova 3 និង nova 3i ជាមួយ​កាមេរ៉ា 24MP, 4 AI Camera និង​128 GB ROM នឹង​នាំ​មក​នូវ​បទពិសោធ​ល្អ​ឥត​ខ្ចោះ​ដល់​អ្នក​ប្រើប្រាស់​ស្មាតហ្វូន​នៅកម្ពុជា»។

ស៊េរី nova តែង​តែ​ផ្ដោត​លើ​មុខងារថត​រូប​ល្អ​គាប់ចិត្ត ហើយ​គុណ​សម្បត្តិ​នេះ​​រឹត​តែ​អស្ចារ្យ​ឡើង​សម្រាប់​ Huawei nova 3 ដែល​​បំពាក់​កាមេរ៉ា​មុខ​ពីរគ្រាប់ទំហំ 24M + 2MP និង​កាមេរ៉ា​ភ្លោះ​ខាង​ក្រោម​ទំហំ 24M + 16MP។ ជាមួយ​ lens កាមេរ៉ា​បែប​អាជីព វា​ធ្វើ​ឲ្យ​កម្រិត​រូបភា​ដិត​ច្បាស់​ល្អ បូករួមទាំង tool ច្រើន​ជម្រើស​ដូចជា​​ជំនួយ​​ឲ្យ​ស​ភ្លឺ​ច្បាស់​​​ស្អាត​បែបធម្មជាតិ។ ក្រៅពី​ផ្ដល់នូវគុណភាពរូប​កម្រិត​អាជីព ស្មាតហ្វូន​ HUAWEI nova 3 series អាច​ផលិត​រូបថត​​បែប bokeh effect ខាង​មុខ​ច្បាស់​​ឆ្លុះ​នឹង​​ផ្ទៃ​ខាង​ក្រោយស្រទន់​​ព្រាលៗ​​​​បែបធម្មជាតិ។ មុខងារ HDR effect ធ្វើ​ឲ្យ​មានតុល្យភាព​ពន្លឺ​​ រូបភាព​ច្បាស់​គ្រប់ចំណុច មិនថា​​​ស្ថានភាព​ចាំង​ខ្លាំង។ ជាមួយ​កម្រិត Aperture 1.8 វា​ធ្វើ​ឲ្យ​រូប​កាន់តែ​ភ្លឺ ហើយ​ក៏​ងាយស្រួល​ថត​ពេលយប់ដែរ។

បច្ចេកវិទ្យា AI សម្គាល់​ប្លង់​រូបភាព​ដោយស្វ័យ​ប្រវត្តិ មាន​​នៅ​កាមេរ៉ា​ទាំង​ក្រោយ និង​មុខ​ជួ​យ​ការ​ថត​សែលហ្វី​ស្អាត​ដូច​តារា។ សម្រាប់​អ្នក​ចូលចិត្តថត​​​រូបភាព ឬ​វីដេអូកំប្លែង​ប្លែកៗ Huawei nova3 និង nova 3i មានផ្ដល់​​ ​3D Qmojis ស្អាត​ឃ្យូតៗ ដែល​អាច​ឲ្យ​អ្នក​លេង​ទឹកមុខ ធ្វើកាយវិការ​​យ៉ាង​រស់រវើក ហើយ​ចែក​រំលែកក្នុង​បណ្ដាញ​សង្គម។
ជាមួយ​ការ​​ឌីហ្សាញ​រាង​រៅ​​ដ៏ប្រណីត​ ប្រើ​កញ្ចក់​ស្រោប​ទាំង​មុខ និង​ក្រោយ​​​ប្រដេញពណ៌ភ្លឺ​ចែងចាំង​ លម្អ​ដោយគែម​​អាលុយមីញ៉ូម Huawei nova 3 ក៏​បំពាក់​នូវ​អេក្រង់ឆក​ដ៏កំពុង​ពេញនិយម​ ​ធំ​ពេញភ្នែក ទំហំ ៦,៣ អ៊ីញ កម្រិត Full HD+ 409 ppi បង្ហាញពណ៌​បានដិត​ច្បាស់ល្អ ទោះ​ជា​ប្រើ​ក្រោម​ពន្លឺ​ថ្ងៃ។

ស្ថិត​នៅ​ក្រោម​ផ្ទៃ​កញ្ចក់ គ្រឿង​ក្នុង​របស់ nova 3 បំពាក់​ដោយ chip Kirin 970, GPU Mali-G72 PM12, CPU 8 Core 4 រត់​នៅល្បឿន 2.4 និង 1.8 ហើយ​មាន RAM 6GB, ROM 128 G រីឯ nova 3iបំពាក់ chip Kirin 710។ បន្ថែមលើ​បច្ចេកវិទ្យា​​គ្រឿង កម្លាំង​ថ្ម​វិញ​ក៏​មិនណយ​ដែរ គឺ 3750 mAh សម្រាប់ nova 3 និង 3340 mAh សម្រាប់ nova 3iហើយ​មាន Fast Charg ទៀតផង។ ប្រព័ន្ធ​​សុវត្ថិភាព​​មានស្គេន​​ម្រាមដៃ និងដោះសោរ​​ដោយ​ប្រើមុខ​បាន​គ្រប់មុំ (3D)។

Huawei មិនត្រឹមតែ​ផ្ដោត​ទៅ​លើ​គុណភាព​ផលិតផល​នោះទេ ការច្នៃ​​បង្កើត​ថ្មីឥត​ឈប់ឈរ​ ដែល​រួមចំណែក​ឲ្យ​ Huawei បន្ត​​គ្រប​ដណ្ដប់​លើ​​ទីផ្សារស្មាតហ្វូន។ តួយ៉ាង​ដូច​ជា Huawei បាន​អភិវឌ្ឍ​នូវ​​បច្ចេកវិទ្យា Chipset ដោយផ្ទាល់។ ដើម្បី​ឆ្លើយតប​នឹង​​កំណើន​តម្រូវការ​​បទពិសោធ​លេង​ហ្គេម​ដ៏​រលូន Huawei បាន​​ដាក់​ឲ្យ​ប្រើ​នូវ GPU Turbo ជួយ​​បង្កើន​​ដំណើរការ​កា្រហ្វិក​​ឥតទាល់ចិត្ត ដែល​ផ្ដល់​នូវ​បទពិសោធ​​កម្សាន្ត​ដ៏​រំជើបរំជួល និង​ជក់ចិត្ត​សម្រាប់​យុវវ័យ។

ស្មាតហ្វូន​ HUAWEI nova 3 និង nova 3 iបើក​ស្វាគមន៍​ការ​កុម្ម៉ង់​ទិញ​ជា​មុន ចាប់ពី​ថ្ងៃទី ៦ ខែ​សីហា ​នេះ​តទៅ ជាមួយ​នឹង​កាដូ​កប់ៗ​រួមមាន កាស Bluetooth ដ៏​​ស្រស់ស្អាតកាលីបថ្លៃ
ស៊ីម​ស្មាត ជា​មួយ​កញ្ចប់​ធំហ្មង 16 សប្ដាហ៍ សម្រាប់​ស្មាតហ្វូន nova 3 និង​ 12 សប្ដាហ៍​សម្រាប់ Nova 3i៕

តោះ​ទស្សនា​វីដេអូ​លម្អិត​ស្ដី​ពីការ​កុម្ម៉ង់​ទុក​ជាមុន