កម្មវីធីប្រលងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia បានត្រលប់មកវិញ ហើយក្នុងរដូវកាលទី២ដែលនឹងត្រៀមចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ។

ក្រោយពីទទួលបានជោគជ័យ យ៉ាងលើសលុប នារដូវកាលទី១ The Voice Kids Cambodia ត្រលប់ មកក្នុងរដូវកាលទី២ ជាមួយគណកម្មការចំនួន ៣ រូបគឺលោកព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា និងកញ្ញា សួស វីហ្សា ដែល The Voice Kids Cambodia រដូវកាលនេះគឺបានធ្វើឡើង នៅស្ទូឌីយោ ហង្សមាសថ្មីនៅផ្សាទំនើបអ៊ីអនសែនសុខ ដែលទាំងមានទីតាំងយ៉ាងធំទូលាយ ឆាកថ្មី រចនាបទថ្មី កប់ៗតែម្តង។

រង់ចាំទស្សនាទាំងអស់គ្នាថា តើកុមារកម្ពុជាក្លាហានទាំងអស់ នារដូវកាលនេះ មានសមត្ថភាពផ្នែកសំឡេងល្អយ៉ាងណា សម្រាប់បង្ហាញជូនបងប្អូនទាំងអស់គ្នា ៕