ទីបំផុតការរង់ចាំបានមកដល់ហើយ កម្មវិធី Cambodia’s Got Talent រដូវកាលទីពីរ នឹងចូលមកបំរើ អារម្មណ៍ទស្សនិកជននារាត្រីនេះហើយ។
រង់ចាំទស្សនាទាំងអស់គ្នាម៉ោង ៨ យប់នេះលើកញ្ចក់ទរទស្សន៍ហង្សមាស HDTV តើបេក្ខជនរបស់ Cambodia’s Got Talent រដូវកាលនេះនឹងមានអ្វីអស្ចារ្យបង្ហាញខ្លះ?

គួរបញ្ចាក់ផងដែរថា Cambodia’s Got Talent រដូវកាលទី២នេះមានគណកម្មការចំនួនបួនរូបគឺ លោកព្រាប សុវត្ថិ អ្នកនាង ខាត់ សុឃឹម នាយ កុយ និងនាយ ក្រឹម រួមជាមួយពិធីករសម្បូរវោហា លោក ជាវិបុល និងលោក សាន វិសាល ផងដែរ។