ស្រីស្អាតទាំងពីរ មាន សូនីតា និងវណ្ណៈ បូរមី កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងតាមរយៈរឿង ផ្កាថ្ម ដោយមួយជាតួឯងមួយទៀតជាតួឈ្នានីស។ ថ្វីត្បិតក្នុងរឿងមិនត្រូវគ្នា តែក្នុងឈុតអាវយឹត ផ្កាថ្ម អ្នកទាំងពីរកាច់ស្ទីលជាមួយគ្នាឡើងស្អាតកប់តែម្តង។

រឿង ផ្កាថ្ម គឺជារឿងភាគខ្មែរមួយដែលកំពុងតែទទួលបានជោគជ័យយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ទាំងក្នុងនិងក្រៅស្រុកដោយសុទ្ធតែស្ញើចសរសើរនូវរឿងភាគខ្មែរដ៏មានគុណភាពមួយនេះព្រមទាំងតាម ដានមិនដាច់ភាគទៀតផង។

មិនត្រឹមប៉ុណ្ណឹងទេ រឿង ផ្កាថ្ម តែងទទួលបានការទស្សនាផ្ទាល់តាមហ្វេសប៊ុករហូតដល់ជាង ១០K views គ្រប់ភាគទៀតផង។