កម្មវិធីដែលកំពុងតែកក្រើក America’s Got Talent កំពុងតែបន្តនៅក្នុងវគ្គ Judge Cut ហើយបេក្ខជនជាច្រើនរូបបានបញ្ចេញទេពកោសល្យដ៏អាស្ចារ្យជាច្រើន។

នៅក្នុងសប្តាហ៍នេះលោកយាយអាយុ ៧១ ឆ្នាំបានចាប់ដៃគូជាមួយបុរសវ័ក្មេងដើម្បីបង្ហាញក្បាច់រាំ យ៉ាងល្វតល្វន់មើលសឹងមិនគួរឲ្យជឿរ។ ថ្វីត្បិតគាត់មានអាយុច្រើនខ្លាំងតែទាំងរូបរៀងទាំងកាយ សម្បទារមើលទៅគឺពិតជាមិនស្មានថាគាត់មានអាយុច្រើនហើយអាចបញ្ចេញសមត្ថភាពបានដល់ម្លឹង។

ទីបំផុតគាត់ក៏ទទួលបានប៊ូតុងមាសពីគណកម្មការពិសេសគឺលោកស្រី Martina McBride ដែលធ្វើឲ្យ ទស្សនិកជនគ្រប់គ្នាស្រែកហ៊ោរទប់ទឹកភ្នែកលែងជាប់។

ចំណែកឯកម្ពុជាយើងវិញក៏មានកម្មវិធីដែលពិភពលោកកំពុងពេញនិយមនេះផងដែរដែលកម្មវិធី Cambodia’s Got Talent កំពុងតែត្រៀមចាក់ផ្សាយក្នុងពេលដ៏ខ្លីខាងមុននេះហើយគឺនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។