រាជធានីភ្នំពេញ៖ ​​នៅថ្ងៃទី​ ៥ ​ខែសីហា​ ឆ្នាំ​​២០១៨ ខាងមុខនេះ ស្រាបៀរថៃហ្គ័រ (Tiger Beer)នឹងរៀបចំកម្មវិធីចាប់រង្វាន់ជ័យមង្គលលើកទី២ នៅស្ថានីយទូរទស្សន៍ PNN ដែលផ្សាយផ្ទាល់ នៅវេលាម៉ោង ៨​យប់​-១០​​យប់ ដើម្បីផ្តល់រង្វាន់ជ័យមង្គល ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរថៃហ្គ័រ ក្នុង​កម្មវិធីអាពាហ៍​ពិ​ពា​ហ៍ ​​របស់ស្រាបៀរថៃហ្គ័រ​ ឆ្នាំ​​២០១៨ ។

កម្មវិធីអាពាហ៍ របស់ស្រាបៀរ​ថៃហ្គ័រ ឆ្នាំ ២០១៨ នឹង​​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​​ទូរទស្សន៍​ PNN ចាប់ពី​​ម៉ោង ​៨​យប់​-១០​​យប់ ​ដោយមាន​​ការចូល​រួម​សម្តែង​​កម្សាន្ត​ សប្បាយ​រីករាយពី​តារា​ចម្រៀង ល្បីឈ្មោះប្រចាំ ព្រះរាជាណាចក្រកម្ពុជា​ ជាច្រើន​រូប​ដូចជា៖ កញ្ញា មាស សុខសោភា លោក កែវ វាសនា លោក សយ​ រតនះ និង កញ្ញា រ៉ាប៊ី។

 កម្មវិធី​នេះ​ធ្វើឡើង​​សម្រាប់តែ​អតិថិជន ​ដែល​បាន​​ជាវស្រាបៀរថៃហ្គ័រ​ សម្រាប់កម្មវិធី​​អាពាហ៍ពិពាហ៍​របស់​ខ្លួន។ សម្រាប់​​ការចាប់​​រង្វាន់​លើក​​ទី​ពីរ​នេះ​ ស្រាបៀរថៃហ្គ័រនឹង​​ប្រគល់​​រង្វាន់សម្រាប់​​គូ​ស្វាមី​រិ​យា​​ថ្មីចំនួនប្រាំគូគឺ៖ រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅប្រទេសជប៉ុនជាមួយនឹងទឹកប្រាក់ ១៥០០ ដុល្លារ ចំនួន ៥ រង្វាន់។​

តើ​​គូ​ស្វាមីភរិយា​​រូប​ណា​ខ្លះ​ដែល​ជា​ម្ចាស់​​រង្វាន់​​ទាំងនេះ​​? កុំ​ភ្លេច​​ចូលរួមទស្សនា និងតាមដាន​​ទាំងអស់គ្នា!!!​​ ​​
ឆ្លុះបញ្ចាំងភាពអស្ចារ្យនៃអាពាហ៍ពិពាហ៍របស់អ្នកជាមួយស្រាបៀរថៃហ្គ័រ។
ពិសាស្រាបៀរថៃហ្គ័រដោយការទទួលខុសត្រូវ៕