ភ្នំពេញ៖ យុវជនអាយុ ១៦ឆ្នាំ ខឹងនឹងនារីអាយុ១៧ឆ្នាំមិនឱ្យថើបវាយមួយដៃ សន្លប់បីចូលបន្ទប់រំលោភបានសម្រេច កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅបន្ទប់ជួលជាន់ទី៣ ស្ថិតនៅ ភូមិ កន្ទោកជើង សង្កាត់ កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមិនប្រាប់ឈ្មោះ ភេទស្រីអាយុ ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង។ ជនសង្ស័យឈ្មោះ អ៊ន រស្មី ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅ ស្រុកសំបូរខេត្ត ក្រចេះ។
តាមប្រភពព័ត៌មានពីនារីរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ រូបនាងកំពង់អង្គុយនៅកាំជណ្តើរដោយកំពុងនិយាយទូរស័ព្ទទៅម្តាយនៅឯស្រុកកំណើត ដែលគាត់សំរាក់នៅមន្ទីរពេទ្យ ។ បន្ទាប់មកជនសង្ស័យខាងលើ បានមកសួរនាំនាងថា កំពុងធ្វើអ្វី នារីរងគ្រោះបាននិយាយថា កំពុងខលទៅម្តាយនៅឯស្រុកកំណើត គាត់កំពង់នៅមន្ទីរពេទ្យ ។ នៅពេលនោះស្រាប់តែ បុរសខាងលើ មកចាប់ឱបថើបនាង ហើយនាងបានជេ និងស្តីបន្ទោសថា «អាងាប់កុំធ្វើចរិតថោកអ៊ីចឹង ដឹងគេមានគូរដណ្តឹងហើយ នៅតែធ្វើអ៊ីចឹងទៀត» ហើយជនសង្ស័យ បានឆ្លើយថា ខ្ញុំមិន ខ្វល់យប់នឹងនាងមិនរួចខ្លួនឡើយ។
បន្ទាប់មកស្រាប់តែជនសង្ស័យខាងលើ បានដាល់ចំពោះនាងមួយដៃ បណ្តាលឱ្យសន្លប់ផងដែរ លុះនាងដឹងខ្លួន ស្រាប់តែរូបនាងអាក្រាតកាយផ្នែកខាងក្រោម ដោយមានកន្សែង គ្រាបពីលើ និងមានឈាមប្រលាក់ពេញខ្លួន និងឃើញបុរសខាងលើនៅចុងជើងនាង ហើយបុរសខាងលើ បាននិយាយទៀតថាទៀត អី ហើយនាងប្រាប់ថា ចាំមើលនាងប្តឹងសមត្ថកិច្ច ប្តឹងក៏ប្តឹងទៅ ។ បន្ទាប់មក នារីរងគ្រោះស្លៀកខោហើយរត់ទៅបន្ទប់នាងវិញ ។
លុះនៅថ្ងៃទី២៧នៅថ្ងៃរសៀល នាងបានប្រាប់បងស្រី និងប្រាប់ម្ចាស់ផ្ទះ រួចទូរស័ព្ទហៅ សមត្ថកិច្ចនាំជនសង្ស័យទៅសាកសួរ នៅប៉ុស្តិ៍នគរបាលកន្ទោក លុះនៅវេលាម៉ោង៦និង៣០នាទី ជនរងគ្រោះដាក់ពាក្យបណ្ដឹងតែម្តង។
ចំណែកបុរសខាងលើបានឆ្លើយសារភាពថា ខ្លួនបានរួមរ័កជាមួយនារីខាងលើមែន គឺដោយត្រូវរូវនឹងគ្នា។ ក្រោយពេលកើតហេតុ នារីរងគ្រោះបានសំណូមពរថ្លៃជំងឺផ្លូវចិត្តចំនួន ៣០០០ដុល្លារហើយសមត្ថកិច្ចកំពុងស្រាវជ្រាវនៅឡើយ ៕