រាជធានីភ្នំពេញ៖ នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ ស្រាបៀរថៃហ្គ័រ (Tiger Beer) នឹងរៀបចំកម្មវិធីចាប់ឆ្នោតវគ្គផ្តាច់ព្រ័ត្រ រដូវកាលឆ្នាំ២០១៧ នៅស្ថានីយទូរទស្សន៍ PNN ដែលផ្សាយផ្ទាល់ នៅវេលាម៉ោង 8:00-10:00យប់ ដើម្បីផ្តល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មី ទាំងអស់ដែលបាន ជាវស្រាបៀរថៃហ្គ័រ ក្នុងកម្មពិធីអាពាហ៍ពិពាហ៍ របស់ស្រាបៀរថៃហ្គ័ររបស់ខ្លួន។
កម្មវិធីអាពាហ៍ពិពាហ៍ របស់ស្រាបៀរ Tiger ឆ្នាំ ២០១៧ បានរៀបចំការចាប់ឆ្នោត ដែលមានការចូលរួមសម្តែងកម្សាន្ត សប្បាយរីករាយ ពីតារាចម្រៀងល្បីឈ្មោះ ប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបដូចជា៖ លោកខេមរ សេរីមន្ត កញ្ញា សុខ ស្រីនាង លោក ហ្សូណូ និង លោក នីកូ។
កម្មវិធីនេះធ្វើឡើងសម្រាប់អតិថិជន ដែលបានជាវស្រាបៀរថៃហ្គ័រ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ របស់ខ្លួន។ សម្រាប់ការចាប់ឆ្នោត វគ្គផ្តាច់ព្រ័ត្ររដូវកាល ឆ្នាំ ២០១៧ នេះ ស្រាបៀរថៃហ្គ័រ នឹងធ្វើការចាប់ឆ្នោតរង្វាន់ធំរថយន្ត AUDI Q5 ស៊េរីឆ្នាំ 2016 ដ៏ថ្មីសន្លាង ចំនួន ១ រង្វាន់ រូមជាមួយរង្វាន់ជាច្រើនទៀតដូចជា៖ IPhone 7 ចំនួន ២រង្វាន់ ទូរទស្សន៍ Smart TV ចំនួន ២រង្វាន់ និងទូរទឹកកក ចំនួន ៥ រង្វាន់។
តើគូស្វាមីភរិយារូបណាខ្លះដែលជាម្ចាស់រង្វាន់ទាំងនោះ? កុំភ្លេចចូលរួមទស្សនា និងតាមដានទាំងអស់គ្នា!!!
ឆ្លុះបញ្ចាំងប្រណិតភាពនៃអាពាហ៍ពិពាហ៍ ជាមួយស្រាបៀរ Tiger!
ពិសាដោយការទទួលខុសត្រូវ៕