ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ បង្កឡើងដោយរថយន្ត កុងតឺន័រមួយគ្រឿងបើកបុកក្មេងប្រុសតូចម្នាក់ បណ្ដាលឱ្យ បែកខ្លួនស្លាប់ភ្លាមៗ កាលលវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី ២០ ខែមិថុនា នៅចំណុច ផ្លូវជាតិលេខ4៤ ចន្លោះគីឡូម៉ែត្រ ១៩៥-១៩៦ ភូមិបត់គរគី ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
យោងតាមប្រភពព័ត៌មាន ពី ស្នងការរងនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក អុី សុខា បានឱ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយ រថយន្តដឹកកុងតឺន័រមួយគ្រឿង របស់ក្រុមហ៊ុន មីង ល័ង្គ បើកបរក្នុងទិសដៅ ពី ភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើ ក៏បានបុកក្មេងប្រុសម្នាក់អាយុ ៤ឆ្នាំ ខណៈដែល បានដើរឆ្លងកាត់ផ្លូវ បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើត ចំណែកអ្នកបើកបររថយន្ត រត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ។
គួរបញ្ជាក់ដែរថា បច្ចប្បន្នវត្ថុតាង មានរថយន្តមួយគ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីរង់ចាំដោះស្រាយបន្តតាមច្បាប់ ៕ សហការី KBN-LIVE.com