សិល្បៈ ៖ ញឹកញាប់ណាស់ដែលទស្សនិកជនបង្ហាញវីដេអូចម្រៀងដូចបទម្ចាស់ដើម រីឯបុរសម្នាក់នេះរូបគេមិនត្រឹមតែមានរូបរាង ការស្លៀកពាក់ និងសំឡេងដូចតារាចម្រៀងលោក សាន ផានិត ទេ គឺគេថែមទាំងអាចបកស្រាយបទចម្រៀងលោក អ៊ីណូ រិន សាវេត ករុណា ពេជ្រ និងលោក ឆន សុវណ្ណរាជ ស្ដាប់ហើយម្ចាស់ដើមសុំខ្មាស។
ក្នុងវីដេអូនេះដ្បិតតែបុរសម្នាក់នេះមិនបានប្រាប់ឈ្មោះ និងអាជីពការងារក្តី ប៉ុន្តែតាមការស្លៀកពាក់ និងការតុបតែងខ្លួនរបស់គេគឺមិនចាញ់អ្នកសិល្បៈប៉ុន្មានទេ។ ជាក់ស្ដែងមួយឈុតនេះរូបលោកសឹងចាប់ច្រឡំលោក សាន ផានិត ។ ដូច្នេះហើយកុំរង់ចាំយូរសាកស្ដាប់ការបកស្រាយត្រាប់តាមតារាចម្រៀងល្បីទាំង៥ដួងរបស់បុរសម្នាក់នេះសាកមើល តើដូចកម្រិតណា ៖
ផ្ដល់សិទ្ធដោយ៖ Kqube</strong>