ប្រទេសស៊ីមបាវ៉េ៖ សារព័ត៌មាន «ដឹ ហ៊័ររ៉ល» របស់ស៊ីមបាវ៉េ ផ្សាយថា កាលពីពេលថ្មីៗកន្លងមក លោកសាយយ៉ាស អេនក្វេនយ៉ា ជនជាតិស៊ីមបាវ៉េ បានឆ្លើយក្នុងសវនការ នៅក្រុងហារ៉ារ៉េ សុំលែងលះនាងរូដូ ម៉ាតន ហុតសេ ព្រោះមិនស្មោះត្រង់ ចំពោះរូបគេ ដោយលួចទាក់ទង ប្រុសសហាយចំនួន២៧នាក់ ។
អ្នកទាំង២ បានរៀបការនៅឆ្នាំ២០០០ ប៉ុន្តែនាងម៉ាតនហុតសេ លួចសហាយស្មន់ ជាមួយបុរសផ្សេង ដល់ទៅ២៧នាក់ រហូតមានគភ៌ និងរំលូតកូន ចំនួន៨លើក ក្នុងរយៈពេល៥ឆ្នាំ ។ លើសពីនេះ នៅពេលនាងរួមរ័ក ជាមួយប្តី តែងតែស្រែកហៅឈ្មោះ បុរសជាសហាយជារៀងរាល់លើក ជារឿងមួយដែលប្តីមិនអាចទទួលយកបាន ។
នាងរូដូ ម៉ាតនហុតសេ សារភាពប្រាប់ប្តីថា ធ្លាប់រំលូតកូន៨ដង ព្រោះមានគភ៌ជាមួយបុរសផ្សេង ។
ក្នុងសវនាការ នាង ម៉ាតនហុតសេ និយាយថា នាងមានសហាយ ព្រោះលោកអេនក្វេនយ៉ា ចូលចិត្តវាយតប់ និងសំឡុតនាងជាញឹកញាប់ ។ នាងក៏ចង់លែងលះដែរ ប៉ុន្តែចង់បានសិទ្ធិចិញ្ចឹមកូន ទាំង២នាក់ ជាមួយលោកអេនក្វេនយ៉ា ព្រោះពួកគេនៅក្មេង និងត្រូវការម្តាយ ។ តុលាការបានអនុញ្ញាតឱ្យអ្នកទាំង២លែងគ្នា និងផ្តល់សិទ្ធិចិញ្ចឹមកូន ដល់នាងម៉ាតនហុតសេ ៕
ប្រភព៖ «ដឹ ហ៊័ររ៉ល»