ថ្មីៗនេះនៅលើបណ្តាញសង្គមមានការជជែកវែកញែកជាច្រើនទាក់ទងនឹងផលិតផល ខូឡូជេន (collagen) បន្ទាប់ពីនារីម្នាក់កំពុងប្រឈមនឹងបញ្ហាសុខភាពគេងលើគ្រែពេទ្យដោយអះអាងថាមានការផឹកខូឡូជេន។ ទន្ទឹមនឹងប្រធានបទនេះតារាចម្រៀង វ៉ាន់ នីឡា បានលើកឡើងពីបទពិសោធន៍ផ្ទាល់ខ្លួនមួយនិងបញ្ជាក់ថាគ្មាន ខូឡូជេនណាអាចធ្វើឱ្យស្បែកសឡើយ។

នៅយប់ថ្ងៃទី២៤ ខែតុលា តារាចម្រៀង វ៉ាន់ នីឡា បានបង្ហោះសំណេរមួយទាក់ទងនឹងការផឹកខូឡូជេនដែលធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ នៅក្នុងសំណេររបស់តារាស្រីរូបនេះបានចែករំលែកបទពិសោធន៍កាលពីអតីតដោយនាងបានណែនាំអ្នកស្គាល់ម្នាក់ឱ្យផឹកខូឡូជេនដូចជាខ្លួនពីព្រោះពេលផឹកហើយឃើញស្បែកដូចជាថ្លាជាងមុនណាមួយប្រ៊េននោះក៏ធំ។ យ៉ាងណាមិញ មនុស្សដែលនាងបានណែនាំឱ្យផឹកនោះរូបគេផឹកបានតែ២ប្រអប់ប៉ុណ្ណោះតែនៅពេលទៅពេទ្យពិនិត្យគឺស្រាប់តែរកឃើញថាលើសជាតិ ហើយក្រោយពេលផ្អាកផឹកខូឡូជេននោះជាតិស្ករក៏ប្រែមកជាធម្មតា។ វ៉ាន់ នីឡា បញ្ជាក់យ៉ាងច្បាស់លាស់ថាការពិនិត្យនេះគឺជាគ្រូពេទ្យនៅប្រទេសអូស្រ្តាលី។.png)
វ៉ាន់ នីឡា បានបង្ហាញថាក្រោយមករូបនាងនិងមនុស្សដែលស្គាល់គ្នាក៏ផ្អាកផឹកខូឡូជេននោះ និងបានឱ្យមិត្តរបស់នាងទិញខូឡូជេនផ្ញើឱ្យនាងប៉ុន្តែមិត្តរបស់នាងបានគំរាមមិនចង់ឱ្យនាងប្រើប្រាស់ឡើយ។

អ្វីដែលកាន់តែធ្វើឱ្យអ្នកមួយចំនួនបានដឹងបន្ថែមទៀត វ៉ាន់ នីឡា បានបង្ហាញថារូបនាងបានស្គាល់ CEO បើកឡាបូផលិត collagen នៅអ៊ឺរ៉ុបគាត់គឺជា doctor ដែលនាងបានជួបនៅក្នុងកម្មវិធីតាំងពិរពណ៍មួយនៅអ៊ឺរ៉ុបនិងបានសួរពីចំណាប់អារម្មណ៍របស់នាងចង់ផលិតខូឡូជេនលក់ប្រទេសខ្មែរឬអត់។ វ៉ាន់ នីឡា ក៏បង្ហាញពីចំណាប់អារម្មណ៍ដោយនាងចង់បាន collagen ផឹកទៅស្បែកស្អាត ប៉ុន្តែវេជ្ជបណ្ឌិតនោះភ្ញាក់ផ្អើលដោយនិយាយថាតាមបទពិសោធន៍របស់លោកគ្មានខូឡូជេនណាផឹកទៅធ្វើឱ្យស្បែកសឬស្បែកស្អាតនោះទេ។ 
ទន្ទឹមនឹងការបង្ហោះសំណេរនោះ វ៉ាន់ នីឡា បានចេញវីដេអូបញ្ជាក់បន្ថែមទៀត នៅយប់ថ្ងៃទី២៥ ខែតុលា ដោយបញ្ជាក់បន្ថែមថាមិនមែនគ្រប់ខូឡូជេនសុទ្ធតែអត់ល្អឬមានផ្ទុកជាតិស្ករទេ ដូច្នេះការផឹកផលិតផលនេះនៅអាចផឹកបានធម្មតាប៉ុន្តែត្រូវស្រាវជ្រាវរកប្រភពឱ្យ ច្បាស់ឱ្យប្រាកដថាទិញប៉ះរបស់សុទ្ធ មិនក្លែងក្លាយ។ ក្នុងនោះដែរ តារាចម្រៀងរូបនេះបានណែនាំជម្រើសទិញពីអាម៉េរិក បារាំង អូស្រា្តលី ពីព្រោះប្រទេសទាំងបីនេះកម្រផលិតរបស់ដែលមានផ្ទុកសារធាតិធ្វើឱ្យស្បែកសរឆ្វាចដោយភាគច្រើនគេផ្តោតលើសុខភាពជាចម្បង៕










