Home តារាអន្តរជាតិ Dilraba បញ្ចេញសម្រស់យ៉ាងទាក់ទាញជាមួយនឹងមេអំបៅក្នុងបបូរមាត់ដើរលើកម្រាលព្រំក្រហម

Dilraba បញ្ចេញសម្រស់យ៉ាងទាក់ទាញជាមួយនឹងមេអំបៅក្នុងបបូរមាត់ដើរលើកម្រាលព្រំក្រហម

149
0

តារាសម្តែង Dilraba Dilmurat បានធ្វើឱ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ជាថ្មីក្រោយបង្ហាញខ្លួនក្នុងកម្មវិធី VOGUE Forces of Fashion ឆ្នាំ២០២៦ ដែលបានរៀបចំឡើងនៅទីក្រុងស៊ូចូវ ប្រទេសចិនកាលពីរាត្រីថ្ងៃទី២៣ ខែតុលា។ អ្វីដែលធ្វើឱ្យការបង្ហាញខ្លួនរបស់នាងក្លាយជាចំណុចទាក់ទាញបំផុតមួយនៃកម្មវិធីគឺឈុតរ៉ូបប្រណីតដែលមានពន្លឺចែងចាំងពីគ្រាប់គ្រីស្តាល់ រួមជាមួយការតុបតែងសក់ និងគ្រឿងអលង្ការដ៏ស្រស់ស្អាត ជាមួយនឹងមេអំបៅនៅលើបបូរមាត់ដ៏ស្រស់ស្អាតរបស់តារាស្រីរូបនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN6v8YDkyVGguYfblAXGvHdFj_Ugg46q1rFc1Sl61od2ldRmzYqmT3TwF7f5enPu-BI48eO_iy2ER8pirrmza37Br9cO_cToNuLv6NPx6bzh9xRTxY2TbjeEv6uf6-27tFQ-rLc9XRmMeBul01eC7Xk9qHXw4xZTwf1A6imLlEoD2zpJwxXJImmEBRHZc/s4096/image_2026-10-24_15-34-20.png

យោងតាមប្រព័ន្ធផ្សព្វផ្សាយរ៉ូបដែល Dilraba ស្លៀកក្នុងកម្មវិធីនេះគឺជាស្នាដៃម៉ូតលំដាប់ខ្ពស់( Haute Couture) រដូវស្លឹកឈើជ្រុះ/រដូវរងា ឆ្នាំ២០២៦ របស់អ្នករចនាម៉ូតល្បីឈ្មោះ Zuhair Murad។ ឈុតនេះបានបង្ហាញពីភាពប្រណីត និងភាពលេចធ្លោ ដែលស័ក្តិសមនឹងរូបរាង និងបុគ្គលិកលក្ខណៈរបស់ Dilraba។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjElau8lsIprPgiBW1h6vuHI-zoRYu4j5g8Py-BIZaL2oYujngO6J8n0-YgmFqpUjd0UMoXsH5Jfg8SGBKFzJsQGwUIgPpzbrfcwLMTbHWnjoaOI0-CmOyMp6etatPiOjhtQENpd0g-LeoeAwnrPnkL8BW1NPwiphpDRcDE7v7a9-Ss2O4MmioaWcqw_1A/s1814/image_2026-10-24_15-33-57.png

អ្វីដែលកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍គឺឈុតឆាកដែលនាងយកមេអំបៅមកដាក់នៅចន្លោះបបូរមាត់ ខណៈកំពុងឈរបង្ហាញម៉ូតលើកម្រាលព្រំក្រហម។ នៅពេលនាងឈរថតរូបមេអំបៅនោះបានហើរចេញបង្កើតជារូបភាពដ៏ប្លែកនិងគួរឱ្យចងចាំ។ ទោះបីមានភ្លៀងធ្លាក់នៅពេលនោះក៏ដោយក៏ការបង្ហាញខ្លួនរបស់នាងនៅតែទទួលបានការចាប់អារម្មណ៍ពីអ្នកថតរូប និងអ្នកតាមដានកម្មវិធី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA7ACCetVIkayo3gO8kJigMBRe8NECf-iDFu7sFEK2_HhE_TPrf0Trk33Fc7V6EsNGQNIxXCqw1nQP-_hkwu-7NE8cZTXG1zhOQm5ZOVd6AISSlhEJvlkJLDpMOoNsUmEz5aArWql55kosgc2fzAaKK01u_99SYkpeyJ_fVSP6JItgALrzTNGR2NRrO5I/s1608/image_2026-10-24_15-33-58.png
រូបភាព និងវីដេអូពីព្រឹត្តិការណ៍នេះបានចែកចាយយ៉ាងទូលំទូលាយលើបណ្តាញសង្គមចិន និងបណ្តាញសង្គមផ្សេងទៀតដោយមានអ្នកគាំទ្រជាច្រើនសរសើរពីសម្រស់ ការតុបតែងខ្លួន និងភាពជឿជាក់របស់ Dilraba នៅមុខកាមេរ៉ា។ សារព័ត៌មានមួយចំនួនក៏បានរាយការណ៍ថាការបង្ហាញខ្លួនរបស់ Dilraba គឺជាចំណុចលេចធ្លោមួយក្នុងចំណោមតារាល្បីៗដែលចូលរួមកម្មវិធីនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsPjCAoCsr3zE1xzgj5bXNUrybBRFCz3XMmZTu3_tGK1cSXu_R6XKXWY3Ril46N2DEy0-dR3K_bHfGJK4Q3vyuHm1GwBbgp5owtGMZDw5bfORq1bfPC_22UjmLwe57sbYUd6DbKu414quxlK0U_0KAm76WYxbeFTuqtxFpJrXrtWycYQm9pvcFA1XV_8M/s3312/image_2026-10-24_15-34-01.png
នេះមិនមែនជាលើកទី១នោះទេក្នុងការបង្ហាញខ្លួនលើកម្រាលព្រំក្រហមរបស់ Dilraba ដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ចំពោះសមត្ថភាពស្លៀកពាក់ និងការបង្ហាញម៉ូតរបស់នាង។ នាងតែងតែត្រូវបានគេស្គាល់ថាជាតារាស្រីម្នាក់ដែលមានរូបរាងលេចធ្លោ និងអាចបង្កើតការចាប់អារម្មណ៍តាមរយៈស្ទីលម៉ូដផ្សេងៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO3OXaAepofK4IZBTyi7-JTx_91-FcdcRvdgt1aXgw_BMXJ2kgGm15tT86XxkbqIAxhC6mffEK2uM2lYcgZ_DkyBW2XrsQsbsdXLd7iRcuN35kZizR8l6jARrhUjWOQGgHPFvqcpIrNoIEKHgPI0LgxMvUKwwbyko5H8kTdnF9K2IZn65S8eefvjc-xuc/s4000/image_2026-10-24_15-34-18.png

ការបង្ហាញខ្លួនលើកនេះក៏បានបញ្ជាក់ជាថ្មីពីប្រជាប្រិយភាពរបស់នាងនៅក្នុងវិស័យម៉ូត និងកម្សាន្តចិន ខណៈអ្នកគាំទ្រជាច្រើនកំពុងរង់ចាំមើលសកម្មភាព និងស្នាដៃថ្មីៗរបស់តារាស្រីរូបនេះបន្តទៀត៕