លោក រស់ រាជ្ជសាល ស្វាមីថៅកែពេជ្រ ទ្រី ដាណា បានឆ្លើយតបយ៉ាងក្តៅគគុកបន្ទាប់ពីរងនូវសម្តីចោទប្រកាន់យ៉ាងធ្ងន់ធ្ងរថាជា «ទាស.ករប្រពន្ធអ្នកមាន»។ លោកថា ការដែលប្តីម្នាក់ស្រលាញ់ ថ្នាក់ថ្នម ផ្តល់តម្លៃ និងឱនលំទោនចំពោះប្រពន្ធខ្លួនឯងគេហៅថា «ការផ្តល់កិត្តិយស និងក្តីស្រលាញ់ពិតប្រាកដ» មិនមែនទាសករនោះទេ។

ថ្មីៗនេះលោកស្រី ទ្រី ដាណា និង អតីតស្វាមី បានបង្កឱ្យមានរឿងចម្រូងចម្រាសនៅលើបណ្តាញសង្គមក្រោយពីមានមតិលើកឡើងពីប្រពន្ធអ្នកមានខុសឆ្ងាយពីប្រពន្ធអ្នកក្រដែលធ្វើឱ្យថៅកែពេជ្ររូបនេះចេញមកប្រតិកម្ម។ អ្វីដែលកាន់តែធ្វើឱ្យរឿងនេះកាន់តែក្តៅលោក រស់ រាជ្ជសាល ស្រាប់តែត្រូវរងនូវពាក្យសម្តីចោទប្រកាន់យ៉ាងធ្ងន់ថា«ទាស.ករប្រពន្ធអ្នកមាន»។ មិនឱ្យអ្នកចោទប្រកាន់បានចិត្តកាន់តែខ្លាំងលោកបានចេញមកឆ្លើយតបយ៉ាងមានអត្ថន័យនិងផ្តល់តម្លៃទៅកាន់ភរិយាឱបជាប់ទ្រូង។.png)
តាមរយៈសារដែលបានចែករំលែកនៅយប់ថ្ងៃទី២៣ ខែតុលា លោក រស់ រាជ្ជសាល បានបង្ហាញការមិនពេញចិត្តចំពោះមនុស្សមួយចំនួនដែលតែងតែយកជីវិតគ្រួសាររបស់លោកទៅវិភាគ និងបកស្រាយក្នុងន័យអវិជ្ជមានទោះបីជាលោកអះអាងថាគ្រួសាររបស់លោករស់នៅដោយស្ងប់ស្ងាត់ និងមិនបានទៅរំខានអ្នកណាក៏ដោយ។ លោកបានលើកឡើងថា ការដែលប្តីស្រលាញ់ ថ្នាក់ថ្នម ឱនលំទោន និងផ្តល់កិត្តិយសដល់ប្រពន្ធខ្លួន គឺជារឿងដែលគួរឱ្យគោរព មិនមែនជាភាពទន់ខ្សោយ ឬការធ្លាក់ខ្លួនធ្វើជាទាសករឡើយ។ ផ្ទុយទៅវិញ លោកយល់ថាការយល់ច្រឡំបែបនេះអាចកើតចេញពីផ្នត់គំនិតដែលមិនយល់ពីការលះបង់ និងការផ្តល់សុភមង្គលឱ្យគ្នាទៅវិញទៅមកក្នុងជីវិតគូ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ លោកក៏បានបញ្ជាក់ពីតួនាទីរបស់ខ្លួនក្នុងនាមជាស្វាមី ដោយចាត់ទុកការធ្វើជាម្លប់ដ៏កក់ក្តៅ និងជាមនុស្សដែលភរិយាអាចទុកចិត្តបាន គឺមានតម្លៃលើសអ្វីៗទាំងអស់។ សម្រាប់លោកសុភមង្គលក្នុងគ្រួសារ និងការរស់នៅដោយស្រលាញ់គ្នាគឺជាអ្វីដែលសំខាន់ជាងការវាយតម្លៃពីមនុស្សខាងក្រៅ។

ជាមួយគ្នានេះ លោក រស់ រាជ្ជសាល ក៏បានផ្ញើសារយ៉ាងច្បាស់ថា លោកអាចអត់ធ្មត់ចំពោះពាក្យចចាមអារ៉ាមនិងការនិយាយដើមផ្សេងៗបានប៉ុន្តែប្រសិនបើការរិះគន់ឈានដល់ការប៉ះពាល់ ឬបំពានលើគ្រួសាររបស់លោក នោះលោកនឹងមិននៅស្ងៀមឡើយ។ លោកបានចាត់ទុកគ្រួសារជា «បន្ទាត់ក្រហម» ដែលគ្មាននរណាម្នាក់មានសិទ្ធិរំលោភបំពានបានឡើយ។ 
លោកបានសង្កត់ធ្ងន់ចុងក្រោយថា «ពួកយើងដឹងច្បាស់ថាពួកយើងស្រលាញ់គ្នាខ្លាំងប៉ុណ្ណា ហើយប្តីម្នាក់នេះនឹងធ្វើជាខែលការពារភរិយា និងគ្រួសារមួយនេះឱ្យដល់ទីបំផុត»៕










