Home ព័ត៌មានអន្តរជាតិ ដល់ពេលគេតាមទាន់ជាន់កែង GMM ចេញបកស្រាយថាមានការបំផុសគំនិតពីសំលៀកបំពាក់មីយ៉ាន់ម៉ានិងចិន

ដល់ពេលគេតាមទាន់ជាន់កែង GMM ចេញបកស្រាយថាមានការបំផុសគំនិតពីសំលៀកបំពាក់មីយ៉ាន់ម៉ានិងចិន

592
0

ដល់ពេលប្រជាជនមីយ៉ាន់ម៉ាតាមទាន់ជាន់កែងយកឈុតសំលៀកបំពាក់របស់គេដោយគ្មានការផ្តល់ប្រភពច្បាស់លាស់ពេលនេះផលិតកម្ម GMM បានចេញបកស្រាយហើយដោយនិយាយថាសំលៀកបំពាក់ក្នុងរឿង «Scarlet Heart Thailand» គឺមានការបំផុសគំនិតចេញពីសិល្បៈនិងវប្បធម៌របស់ប្រទេសមីយ៉ាន់ម៉ារួមទាំងចិនដូចគ្នា។ ការបកស្រាយនេះបានជំរុញឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិថា បើមានវប្បធម៌ចម្រុះហេតុអ្វីដាក់ឈ្មោះផ្តោតលើតែប្រទេសថៃគួរតែដាក់ចំណងជើងថា «Scarlet Heart Worldwide» ទើបស័ក្តិសមជាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG0V6kXJcMCYtmUsF6QidBInR9_k39_012-311Kivyx2Z8Q5x_GxnxowfV_9euXx4KmJM-0R0gaj63q_pzjzMpNUof9eAzkFV16dx7J-cKePJz8JRTlExBdi2su5rMK19msX8urVFg_0_WybEuqAcX4eFhpgqoEo6M59iPSq7ND8GOOSHUNUTH0XbU1RA/s2048/image_2026-10-21_13-45-15%20(3).png

បន្ទាប់ពីព្យាយាមសំងំប៉ុន្មានថ្ងៃនិងរងការរិះគន់យ៉ាងខ្លាំងក្លាពីប្រជាជនមីយ៉ាន់ម៉ានៅយប់ថ្ងៃទី២៣ ខែតុលា ផលិតកម្ម GMM បានចេញបកស្រាយជាផ្លូវការនូរសេចក្តីថ្លែងការណ៍របស់ខ្លួនហើយ។ ផលិតកម្មមួយនេះបានទទួលស្គាល់នូវក្តីកង្វល់ដែលបានលើកឡើងចំពោះការបង្ហាញវប្បធម៌នានាប្រកបដោយភាពត្រឹមត្រូវ និងការគោរព។ GMM និយាយថា «Ullavee» (អ៊ុលឡាវី) គឺជាទីក្រុងមួយដែលត្រូវបានបង្កើតឡើងសម្រាប់រឿងនេះដោយឡែក។ ដើម្បីឱ្យស្របទៅនឹងសាច់រឿង និងតួអង្គនីមួយៗ ក្រុមការងាររចនាទទួលបានការបំផុសគំនិតពីភាពចម្រុះ និងភាពស្រស់ស្អាតនៃប្រពៃណីសិល្បៈ និងវប្បធម៌របស់ជនជាតិឡានណា (Lanna) ជនជាតិថៃ ជនជាតិចិន និងជនជាតិមីយ៉ាន់ម៉ា ដែលត្រូវបានបកស្រាយ និងកែសម្រួលដើម្បីបង្កើតជាអត្តសញ្ញាណដ៏ពិសេសរបស់ទីក្រុង Ullavee។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcCPFWvK4WV0ehXf_X_sXLLVy4d3iFlJ4-_EnWOx_Qg6q12fV0HGl48uew9WzzNtRdTFpkJbSVwaDfWX-PkqbPN7mBHOSsXNis_SPa3l1eF0Y2WrsgFF5rNVS1F8FHC1WMG547_NsJhawqDxYnzkzTsElz3Q0yvkbkmFgt_6l5Gi9dCdk8O7plMsc1vns/s1625/image_2026-10-21_13-45-15.png

GMM ថាសិល្បៈ និងវប្បធម៌របស់ប្រទេសមីយ៉ាន់ម៉ា គឺជាប្រភពនៃការបំផុសគំនិតមួយដោយពួកគេគោរពចំពោះតម្លៃ និងប្រភពដើមនៃវប្បធម៌នីមួយៗ ហើយ GMM មិនមានបំណងបង្ហាញថាធាតុទាំងអស់ដែលមាននៅក្នុងរឿងនេះជាកម្មសិទ្ធិរបស់វប្បធម៌ថៃនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjulBssNN8348sdGob2t2XtDJ8OhTKNCs6niA4_MjW8UMWUBvP1KijMBRYDyoItQuZPl5tJIs0pg18lY947WZU6HHsw79XA-BHE1YNrESuJdZCahOfsp6ephwhnL8BMxuzM7nWhZBv1fwqQ7s0z8BgftbGbZzw8P3cUDUPN2Ey01d9K_8poAmvYRI-UY5o/s1894/image_2026-10-21_13-45-17.png
GMM បានសូមទោសចំពោះក្តីកង្វល់ដែលកើតឡើងជុំវិញការបង្ហាញធាតុវប្បធម៌នៅក្នុងរឿងនេះហើយនៅតែបន្តប្តេជ្ញាចិត្តក្នុងការបង្កើតស្នាដៃដែលផ្តល់កិត្តិយសដល់តម្លៃនៃវប្បធម៌នីមួយៗ ដែលពួកគេបានទទួលការបំផុសគំនិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJsPbnlT024Gk91l6MOjjgWoowqzBLFcpxb5GYRhp-Z7IGRySPRuAf07NIX44th88fuD_ZqG_cepjgwuztJ9tD3nWskaY6qh_-dDWft8tyA9NIZVH335rpHkPKKSpRqYwIgFa1vINiNsyLMFMoNYrtTzSpGipx7NaHz9vX5KzS-Ox-6ojhkG68lPDJiGE/s1875/859815341_1149049081122174_6337426649690059668_n.jpg

ការចេញបកស្រាយរបស់ GMM ត្រូវបានគេមើលឃើញថាមានគំនិតមិនស្មោះត្រង់ពីព្រោះការពន្យល់នេះគឺបន្ទាប់ពីមានការទាមទារពីប្រជាជនមីយ៉ាន់ម៉ា ដូច្នេះប្រសិនជាពួកគេមិនប្រតិកម្មទេសាច់រឿងនេះបង្កឱ្យទស្សនិកជនដទៃទៀតដែលមិនដឹងនឹងគិតថាជាវប្បធម៌របស់ថៃហើយយូរៗទៅប្រទេសមួយនេះនឹងទទួលបានប្រយោជន៍ខាងវប្បធម៌ទាំងការពិតលួចចម្លងទាំងប្រទេសមីយ៉ាន់ម៉ានិងខ្មែរនិងសូម្បីតែឡាវ។ ជាមួយគ្នានេះមតិខ្លះក៏បានលើកឡើងថាប្រសិនជាបញ្ជូលវប្បធម៌ចម្រុះជាតិសាសន៍ទៅក្នុងសាច់រឿងហេតុអ្វីដាក់ចំណងជើងតែជារបស់ថៃដូច្នេះរឿងនេះគួរតែប្តូរចំណងថ្មីវិញ៕