Home តារាជាតិ រ៉ាប៊ី ឆ្លើយតបបែបនេះក្រោយអ្នកគាំទ្រជំរុញឱ្យយកកូនស្របពេល Nick Taylor ត្រឡប់ទៅក្លិបបាល់ទាត់នៅថៃវិញ

រ៉ាប៊ី ឆ្លើយតបបែបនេះក្រោយអ្នកគាំទ្រជំរុញឱ្យយកកូនស្របពេល Nick Taylor ត្រឡប់ទៅក្លិបបាល់ទាត់នៅថៃវិញ

281
0

ស្របពេលស្វាមីដែលជាកីឡាករបាល់ទាត់ Nick Taylor វិលត្រឡប់ទៅក្លិបនៅឯប្រទេសថៃវិញតារាចម្រៀង រ៉ាប៊ី ត្រូវបានអ្នកគាំទ្រជំរុញឱ្យរូបនាងឆាប់មានកូនដោយសារតែចង់ឃើញមុខកូនអ្នកទាំងពីរ។ ទោះយ៉ាងណា ម្ចាស់បទ«មាន់ស្រែ» បានឆ្លើយតបថានៅពេលស្វាមីនាងវិលត្រឡប់មករស់នៅជុំគ្នាវិញទើបនាងសម្រេចចិត្តគិតគូរពីព្រោះយកពេលនេះខ្លាចឯកា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFA5nagNTvNPJOg2jCaP6BdNY-1kYOu2xLKSXqLrK8cmuH7zgTZz77JqcJ0u79ymCSOEo9-aFxGtrq99fqjO4imXTDxL178pJdabJFWfs32xGUwAPWXrf1iAyDTBiHpVgF4Kuq8VtO2BMeZN95_iGjgGAgmR-js8teubNcJMGSaJnUvIP_chYZl_HChyo/s2048/image_2026-10-24_09-39-03.png
បន្ទាប់ពីរៀបការជាមួយគ្នាមក តារាចម្រៀង រ៉ាប៊ី និង Nick Taylor ត្រូវរស់នៅឆ្ងាយពីគ្នាដោយជារឿយៗ Nick ធ្វើដំណើរចុះឡើងមកលេងភរិយានៅខ្មែរ។ បន្ទាប់ពីបញ្ចប់រដូវកាលទី១ កីឡាករកូនកាត់ Nick Taylor បានបន្តនៅក្លិប PT Prachuap FC របស់ប្រទេសថៃមួយរដូវកាលទៀត។ ទោះបីជានៅបន្តនៅក្លិបនេះដដែលក្តី Nick មិនមានឈ្មោះសម្រាប់ការប្រកួតនោះទេដោយសារតែលោករងរបួសជង្គង់ដែលទាមទារឱ្យសម្រាកព្យាបាលទាំងស្រុងរហូតដល់ដើមឆ្នាំក្រោយទើបអាចចូលប្រកួតបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_DwYbyaWJ50EzYq4NOcWtrn9-Ej89jVmgKPb0qJ9H7KnoDImqiXChIzydVQCRz4HS7yN9TEEQdBnC0PYm5wxHxehrW-ba4lLJ3x5zh1LR6u5G8YTrEqb7avPQEvSuArrDEFVpT0VBO3wDVE2jIkwcxoKZxVct7_msr3XnrvHv8p3GyaWuRQ5oj9NpsNw/s2048/image_2026-10-24_09-39-04.png

ទោះបីជារស់នៅម្ខាងម្នាក់ប៉ុន្តែរាល់ពេលដែល រ៉ាប៊ី និង Nick Taylor ជួបគ្នាពួកគេតែងតែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ដោយសារតែភាពផ្អែមល្ហែមរបស់គូស្វាមីភរិយានេះ។ ជាមួយគ្នានេះដែរ នៅព្រឹកថ្ងៃទី២៤ ខែតុលា រ៉ាប៊ី បានបង្ហោះវីដេអូមួយដែលបង្ហាញពីភាពក្រៀមក្រំត្រូវបែកស្វាមីម្តងទៀតដោយ Nick វិលត្រឡប់ទៅកាន់ក្លិបនៅឯប្រទេសថៃវិញហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqtHSvP1qcuuWIu4oxkTpogH_N4Y0v3SYqHpQo-AKtAJ8ftYFc8dM6mg5FrUNY_UDR7yGo2B3mSMVUduNnre5vJRXT0FrmZgUpzO_TYQQ0vnaJxYtzt-EJwrY0d6DT07zr7prv-f9e-ztx5D0FStn-ByGil1C95tZn9xv_gylenbBPJEiQB2EMPFrVUFE/s2048/image_2026-10-24_09-39-06.png

នៅក្នុងផ្នែកមតិយោបល់អ្នកគាំទ្រជាច្រើនបានបង្ហាញការចូលចិត្តទៅលើគូ រ៉ាប៊ី និង Nick ។ នៅក្នុងការបញ្ចេញមតិជាច្រើនអ្នកគាំទ្រមួយរូបបានជំរុញឱ្យតារាចម្រៀង រ៉ាប៊ី ឆាប់យកកូន។ គណនីមួយបានសរសេរថា «ឆាប់យកបេប៊ីទៅបងចង់ឃើញមុខកូនស្រីបង»។ មតិយោបល់នេះ រ៉ាប៊ី បានឆ្លើយតបថា «ចាំប្ដីមកវិញបានយកអូនយកពេលនេះខ្លាចឯកា»។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgocCsf3jc3WOQBEpDYoqTvskROHT9hYWCzKm2KHppWUsBvklscqFdNZOUfFiIE7AX60jiBCA5-cu31J5ynwV4CXfsuWNEdmd1gKMKM9hnON6dBJ73_XpsBEFqrpZke5-hm8T7AZvUNJXInTVbO5QFmDfIJDv0tuQTXqhIixW4OkIfLIC40tzjdeSFOB5Y/s2000/image_2026-10-24_09-39-07.png

    គួរឱ្យដឹងថាក្នុងពេល Nick ទៅលេងឱ្យក្លិបនៅឯប្រទេសថៃ រ៉ាប៊ី ធ្លាប់បានឆ្លើយតបទៅកាន់អ្នកគាំទ្រថាស្វាមីរបស់នាងទៅលេងដើម្បីយកបទពិសោធន៍នៅទីនោះ២ ៣ កន្លែងសិនទើបវិលត្រឡប់មកលេងនៅក្នុងស្រុកខ្មែរវិញ៕