Home តារាអន្តរជាតិ ៥ឆ្នាំ! Zhao Wei បង្ហាញខ្លួនជាសាធារណៈនៅប្រទេសសិង្ហបុរីក្រោយរងការហាមឃាត់ក្នុងវិស័យកម្សាន្តចិន

៥ឆ្នាំ! Zhao Wei បង្ហាញខ្លួនជាសាធារណៈនៅប្រទេសសិង្ហបុរីក្រោយរងការហាមឃាត់ក្នុងវិស័យកម្សាន្តចិន

294
0

Zhao Wei បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងច្រើនបន្ទាប់ពីរូបនាងបង្ហាញខ្លួននៅប្រទេសសិង្ហបុរីកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៦ ដើម្បីចូលរួមកម្មវិធីមួយរបស់អ្នកជំនាញរចនាម៉ូតសក់ Kim Robinson។ នេះជាការបង្ហាញខ្លួនក្នុងកម្មវិធីសាធារណៈដ៏កម្ររបស់នាងបន្ទាប់ពីបាត់មុខពីឆាកកម្សាន្តអស់រយៈពេលប្រហែល ៥ ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWAii48aisk5h4xBo4rETa9T-cLijYGtncVsnwdpoYO5wPe1A6ByGjX_XYdZo1zSH3Rq1rfYkwDjDRMNu1tlzdk_KKKqMpzJvLdsGMymF2ElNy_2Vlo3I3jiu549hi1EKyQHO-Bnsh_0rFuzjDsHq60I1eA9q5gzLHs-Hgr1sJ3TCjLt8FjEvhylnmdS4/s1438/image_2026-10-22_16-10-18.png
រូបរាងរបស់ Zhao Wei ក៏បានក្លាយជាប្រធានបទជជែកវែកញែកលើបណ្ដាញសង្គមដូចគ្នាដោយនាងបានបង្ហាញខ្លួនជាមួយសក់ពណ៌ត្នោតលាយមាស កាត់ប្រវែងត្រឹមស្មា ពាក់អាវក្រឡាការ៉ូឆ្នូត និងសំពត់ពណ៌ស្រាល។ អ្នកគាំទ្រមួយចំនួនបានសរសើររូបរាងធម្មជាតិរបស់នាង ខណៈអ្នកផ្សេងទៀតបានកត់សម្គាល់ពីការផ្លាស់ប្ដូររូបរាងក្រោយមិនសូវបង្ហាញខ្លួនជាសាធារណៈអស់ជាច្រើនឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqLM8v57sE4BajYkmI30h6bLyTsBcfxKSsC034HPef9-JVey92iHONsH75p0ggAqlO0dM931ED32dZDbLCv80C8U8F2wdM6fLyf-YNk7OPs2yMDwb7GIVhhG2QyQSt9P0efCZpmw1_JAIgIknH6zUE7AO8N4U-_Hfni__4Rp0ZsCb7k5Vitr13JISuqXQ/s1440/image_2026-10-22_16-10-20.png
ក្នុងបទសម្ភាសន៍តួអង្គព្រះនាងត្រចៀកកាំ បាននិយាយថាបច្ចុប្បន្ននាងមានអារម្មណ៍សប្បាយរីករាយ ហើយកំពុងផ្ដោតលើការងារនៅពីក្រោយកាមេរ៉ា ដូចជាការសរសេរសាច់រឿង និងសាកល្បងប្រើបច្ចេកវិទ្យា AI ក្នុងការផលិតស្នាដៃភាពយន្តនិងទូរទស្សន៍។ នៅពេលត្រូវបានសួរអំពីការវិលត្រឡប់មកសម្ដែងវិញ នាងបានឆ្លើយតបដោយស្នាមញញឹមថាបើនឹកការសម្ដែង ក៏អាចមើលរឿងចាស់ៗឡើងវិញបានដែរ។ ចម្លើយនេះបង្ហាញថានាងមិនទាន់ប្រកាសផែនការវិលត្រឡប់មកសម្ដែងជាផ្លូវការនៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtTt4ySkmiee69ltUXuWvphR7o_M6B7w2O45hEHTkTPMyzGLxs2uAppZlapzYlRrjOFT7mzFMYgTXyvhJD12Zgb_IH7ispR2pQaIz29v5ja9gCdrlNu-s-yeW5X_gz5v_O1xqgv9KWcxLZzPFzpEtZ7PJaeLgFvWivroSKKenRiNwL4X4UT1kCNg1clQg/s1622/image_2026-10-22_16-10-17.png

គួរបញ្ជាក់ថា Zhao Wei បានបាត់មុខពីវិស័យកម្សាន្តចិនចាប់តាំងពីឆ្នាំ ២០២១ នៅពេលស្នាដៃមួយចំនួនដែលនាងបានចូលរួមត្រូវបានដកចេញពីវេទិកាអនឡាញ។ ទោះបីមានការប៉ាន់ស្មានជាច្រើនអំពីស្ថានភាពរបស់នាងក៏ដោយ មូលហេតុពេញលេញមិនត្រូវបានអាជ្ញាធរបញ្ជាក់ជាសាធារណៈទាំងស្រុងទេ។ ការបង្ហាញខ្លួននៅសិង្ហបុរីលើកនេះក៏បានធ្វើឱ្យមានការចាប់អារម្មណ៍ឡើងវិញចំពោះពាក្យចចាមអារ៉ាមពីមុនអំពីការហាមឃាត់ការធ្វើដំណើររបស់នាងដែលមិនមានការបញ្ជាក់ជាផ្លូវការច្បាស់លាស់៕