Home តារាជាតិ Zhang Linghe ក្លាយជាប្រធានបទតានតឹងក្រោយពាក្យស្នើសុំចូលតៃវ៉ាន់ត្រូវបដិសេធ

Zhang Linghe ក្លាយជាប្រធានបទតានតឹងក្រោយពាក្យស្នើសុំចូលតៃវ៉ាន់ត្រូវបដិសេធ

443
0

តារាសម្ដែងដ៏មានប្រជាប្រិយភាព Zhang Linghe កំពុងក្លាយជាប្រធានបទក្ដៅគគុក បន្ទាប់ពីមានការលើកឡើងថាសំណើសុំចូលទៅកាន់តៃវ៉ាន់របស់លោកដើម្បីរៀបចំកម្មវិធីជួបអ្នកគាំទ្រ (Fan Meeting) និងចូលរួមក្នុងសកម្មភាពផ្លាស់ប្ដូរវប្បធម៌ ត្រូវបានបដិសេធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC5hV0vR3CQP1aXpLPNslCipk35JyDN4M7s7zsj8KGcdROaZuo-BZaedKHPSkPmgj0sOfF-4JCwqt9sJiJY6TqDCQ2mApzlP5plQ7cZf98AExSRxvYnyJazwd7k7ThnXZvj2H12ME5YZM6JWwsk_VK399Y0Xn0UaaGwVISZYUds4jm4Nv94vS_LZIMpl0/s740/image_2026-10-22_11-27-11.png

យោងតាមព័ត៌មានដែលបានចែករំលែកក្រុមការងាររបស់ Zhang Linghe បានដាក់សំណើសុំធ្វើដំណើរទៅកាន់ទីក្រុងតៃប៉ិ ដើម្បីរៀបចំកម្មវិធីជួបអ្នកគាំទ្របន្ទាប់ពីលោកទទួលបានការគាំទ្រយ៉ាងច្រើនតាមរយៈស្នាដៃសម្ដែងនាពេលកន្លងមក។ ទោះជាយ៉ាងណា សំណើនេះត្រូវបានរាយការណ៍ថាមិនទទួលបានការអនុម័តពីអាជ្ញាធរតៃវ៉ាន់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixKiRBHMTjmGkXZRLDf-lvVnGPLoLIX-aXUuTGg084awHjrm48pxW3pbRB5cG0j_2XSmX4wQvzDqffs6lG9WV03EcbOIMq_UqrnxxMh6Xjsmnz8QYqPM_o8Oy0nLnaXQ2zdmh90HOmASVgFqOrUsDC1SmAf6CARCTDfgArt8NRdX7N5KZcog9cI-KMsgY/s1439/image_2026-10-22_11-27-12%20(4).png

ករណីនេះបានទាក់ទាញការចាប់អារម្មណ៍បន្ទាប់ពីមានការលើកឡើងអំពីបញ្ហានេះក្នុងសន្និសីទសារព័ត៌មានរបស់ការិយាល័យកិច្ចការតៃវ៉ាន់ (TAO) នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៦។ អ្នកនាំពាក្យភាគីចិនបានរិះគន់ការសម្រេចចិត្តនេះដោយលើកឡើងថាការធ្វើដំណើររបស់សិល្បករដើម្បីចូលរួមសកម្មភាពវប្បធម៌ អាចជួយពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក និងបង្កើតទំនាក់ទំនងល្អរវាងប្រជាជនទាំងសងខាង ជាពិសេសយុវជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQpiEplgcwgnaYNtEHtwDpT9gtp9u1azcExsBbxheN1iv7hxJTscddSNdWoX7PW6PEFgKtzKm96FJnFaSRcXr9y7BqcMYDyAx2SrJycFYURoCYTQIdvOSvWaWbkS3I1NoIpnvbjs9EiCKHsv58REkrYsqA-4Z178bQunEaD1CfSmTx9MMJQ1wZWs2SrYY/s945/image_2026-10-22_11-27-13.png
ជាមួយគ្នានេះ ក្រុមប្រឹក្សាកិច្ចការចិនដីគោក (Mainland Affairs Council) របស់តៃវ៉ាន់ ត្រូវបានរាយការណ៍ថាបានបញ្ជាក់ថា សំណើនីមួយៗត្រូវបានពិនិត្យដោយឡែកពីគ្នា។ អាជ្ញាធរបានលើកឡើងពីភាពមិនច្បាស់លាស់នៃគោលបំណងធ្វើដំណើរ ព្រមទាំងសកម្មភាពមួយចំនួនរបស់ Zhang Linghe ដែលពាក់ព័ន្ធនឹងវេទិកាច្រកសមុទ្រ (Straits Forum) និងការបង្ហោះសារនៅលើបណ្ដាញសង្គមជាផ្នែកនៃការពិចារណាលើសំណើនេះ។
ក្រោយព័ត៌មាននេះត្រូវបានផ្សព្វផ្សាយ អ្នកប្រើប្រាស់បណ្ដាញសង្គមនៅចិនដីគោកមួយចំនួនបានបង្ហាញការមិនពេញចិត្ត ដោយលើកឡើងពីអ្វីដែលពួកគេចាត់ទុកថាជាស្តង់ដារពីរ ក្នុងការអនុញ្ញាតឱ្យសិល្បករធ្វើដំណើររវាងភាគីទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCg5Z7PZpcA50rd6tR95rQ-outhEpjBN6Ho_dhsoTtMKf09DHieUXH35g28ytilO__6I966MUriBKZAzdghssJiFKjB_6Egz8ZvLgXCrTbPZEpS70xozQWg77DPEsYE8RdzvCpI_R7lroledJwUYUJf8nhgzeQTRmOUn8EN4mSlksSOF9MYTeokT7F0qg/s1440/image_2026-10-22_11-27-12%20(5).png

ពួកគេបាននិយាយថា តារាសម្តែង និងតន្ត្រីករតៃវ៉ាន់ ត្រូវបានអនុញ្ញាតឱ្យមកសម្តែងរៀបចំការប្រគំតន្ត្រីធំៗ និងជួបជួបអ្នកគាំទ្រនៅទូទាំងប្រទេសចិនដីគោកដោយសេរី។ អ្នករិះគន់បានលើកឡើងថា ដោយសារភាគីទាំងពីរមានដើមកំណើតចិនដូចគ្នា ការរារាំងតារាសម្តែងមកពីចិនដីគោកមិនឱ្យចូលរួមក្នុងកម្មវិធីជួបជួបអ្នកគាំទ្រសាមញ្ញមួយ ខណៈពេលដែលស្វាគមន៍តារាតៃវ៉ាន់ឱ្យមកស្វែងរកប្រាក់ចំណូលនៅចិនដីគោកគឺជាទង្វើដែលមិនយុត្តិធម៌ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio52C7AnNzq1ySfmUuzJojK1yH5bweqXxMZDAmJHOdbA8ch9J_BXW6JQKnpiYQvwJ6rNx98uFrkTpRi3N6cuQov0YVTDB-dQIZo2pKKrEItkozvciVWMYFL5DhzC7gVltTsIOSeon4dNYDLwcbY2E7mKdlLvwAgNPKlowTEQyN9p__EPXC6nfFrN4fksI/s1440/image_2026-10-22_11-27-13%20(3).png

ករណីនេះបានបង្ហាញជាថ្មីពីភាពស្មុគស្មាញនៃទំនាក់ទំនងរវាងចិនដីគោក និងតៃវ៉ាន់ ដែលពេលខ្លះអាចជះឥទ្ធិពលដល់វិស័យសិល្បៈ និងការផ្លាស់ប្ដូរវប្បធម៌។ សម្រាប់អ្នកគាំទ្រ កម្មវិធីជួបអ្នកគាំទ្រគឺជាឱកាសពិសេសមួយក្នុងការជួបសិល្បករដែលខ្លួនស្រឡាញ់ ប៉ុន្តែការអនុញ្ញាតឱ្យធ្វើដំណើរនៅតែអាស្រ័យលើការសម្រេចចិត្តរបស់អាជ្ញាធរពាក់ព័ន្ធ៕