Home ព័ត៌មានអន្តរជាតិ សារព័ត៌មានម៉ាឡេស៊ីទម្លាយថា ថៃកំពុងក្លាយជា “ឋានសួគ៌” នៃក្រុមចា.ប់ជំរិ.ត និងជួ.ញដូ.រមនុស្ស

សារព័ត៌មានម៉ាឡេស៊ីទម្លាយថា ថៃកំពុងក្លាយជា “ឋានសួគ៌” នៃក្រុមចា.ប់ជំរិ.ត និងជួ.ញដូ.រមនុស្ស

586
0

សូមបងប្អូនប្រជាពលរដ្ឋចូលរួមចែករំលែកព័ត៌មាននេះឱ្យបានទូលំទូលាយ ដើម្បីឱ្យពិភពលោកបានដឹងពីមុខមាត់ពិតរបស់ប្រទេសថៃ! សារព័ត៌មានម៉ាឡេស៊ីលំដាប់អន្តរជាតិ The Vibes បានចេញមុខបកអា.ក្រា.ត និងទម្លាយការពិតដ៏រន្ធ.ត់ថា ថៃកំពុងក្លាយជា “ច្រកឆ្លងកាត់” ដ៏មាមាញឹកនៃក្រុមចាប់ជំរិត និងជាសម្បុកជួ.ញដូ.រមនុស្សដ៏ធំឆ្ពោះទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយសារតែប្រព័ន្ធព្រំដែនធូររលុង។
______________ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQs-p72Rh96HHhCY5d1AaEC_LkVNJ94kv4kqkuumkLfyhicnJ9tugGO8iGN1X5WxGb5A7sn4YNRbPU4h2vsQRih3unqhNTVBBkPAjAgRO4s7J-Xagb768DpAg-66okz381C3tqeoKzZugMwQXZkggt1IdKyuKd6OoXTbMdSEXAuXvR_N_WoE3VyzXHJXo/s945/photo_2026-10-22_10-00-52%20(2).jpg
ថៃបាក់មុខលើឆាកអន្តរជាតិ! សារព័ត៌មាន The Vibes របស់ប្រទេសម៉ាឡេស៊ី បានចុះផ្សាយរបាយការណ៍លាតត្រដាងពីវិបត្តិសន្តិសុខដ៏ធ្ងន់ធ្ងរ និងចន្លោះប្រហោងព្រំដែនរបស់ប្រទេសថៃ ដែលកំពុងត្រូវបានបណ្តាញឧក្រិដ្ឋជនឆ្លងដែនប្រើប្រាស់ធ្វើជាច្រកឆ្លងកាត់ស្នូល ក្នុងការចាប់ជំរិតមនុស្ស និងជួញដូរមនុស្សយ៉ាងអនាធិបតេយ្យ។ របាយការណ៍ស៊ើបអង្កេតស៊ីជម្រៅនេះ បានបង្ហាញតថភាពជាក់ស្តែងដ៏ជូរចត់ និងលុបបំបាត់រូបភាពក្លែងក្លាយដែលថៃតែងតែព្យាយាមបង្ហាញទៅកាន់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIGielPrM2vFluF13RIecIdd2AAVo3LBiX0CdnIuUypfX5QBDydL5SplTDxUj23-18m-ZEiex59vtmBgtyEJ48nxzDCTiSvR2rGnsuJj76NB-DcSvfk4MBnwcazETK4rNohRkG4W6FWwljCQmq9k-XoFYBrlF3JtnlAqM-ofrcMM2LCtvXU1jWY0FgWSg/s1020/photo_2026-10-22_10-00-52%20(3).jpg

ផ្អែកតាមអត្ថបទដែលចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ក្រុមឧក្រិដ្ឋជនបានបង្កើតបណ្តាញយ៉ាងស្មុគស្មាញក្នុងការធ្នាក់នុយល្បួងជនរងគ្រោះ ដែលភាគច្រើនជាជនជាតិចិន និងជនបរទេសជាច្រើនសញ្ជាតិទៀត តាមរយៈការសន្យាក្លែងក្លាយពីឱកាសការងារប្រាក់ខែខ្ពស់ ឬការបបួលមកវិនិយោគ និងថតម៉ូដែល។ សារព័ត៌មានម៉ាឡេស៊ីបានលាតត្រដាងថា ប្រទេសថៃបានក្លាយជា «ចំណុចឆ្លងកាត់ស្នូល» ដោយសារតែមានព្រលានយន្តហោះអន្តរជាតិធំៗ ងាយស្រួលធ្វើដំណើរ។ នៅពេលជនរងគ្រោះចាញ់បោកមកដល់ទីក្រុងបាងកក ពួកគេនឹងត្រូវក្រុមឧក្រិដ្ឋជនដកហូតលិខិតឆ្លងដែន បង្ខិតបង្ខំ និងដឹកជញ្ជូនយ៉ាងងាយស្រួលឆ្លងកាត់ព្រំដែនដីគោកថៃដ៏ធូររលុង ឆ្ពោះទៅកាន់តំបន់ឆបោកអនឡាញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrJhufg2_OlaU_12c9NObYoTqG6DdlLBvbwiex3vVAKNmTt_VnTfxCgs-iTwZFUGUBV8O1NApU7ORZL2hyphenhyphenadZiKdPeDoMLiwwIxjk9DqeKRKl_q5HphFpqK3nMYlQ4upITkGqj6YsPvKRVtpar1UTk99bLU0F2mtAfbIzMkC41fhS2f9gmUL7c2L8uxww/s1121/photo_2026-10-22_10-00-52.jpg

អត្ថបទស៊ើបអង្កេតដដែលក៏បានបញ្ជាក់ផងដែរថា វិបត្តិចាប់ជំរិតបច្ចេកវិទ្យាជឿនលឿន និងការប្រើប្រាស់ AI Deepfakes របស់ក្រុមឧក្រិដ្ឋជននៅក្នុងទឹកដីថៃនេះ បានបង្ខំឱ្យស្ថានទូតចិនប្រចាំប្រទេសថៃត្រូវចេញសេចក្តីថ្លែងការណ៍ព្រមានការធ្វើដំណើរជាបន្តបន្ទាប់។ វាសនាអសន្តិសុខនេះបានវាយប្រហារសេដ្ឋកិច្ចថៃយ៉ាងដំណំ ដោយធ្វើឱ្យចំនួនភ្ញៀវទេសចរចិនដួលធ្លាក់ចុះរហូតដល់ទៅជាង ៣០ ភាគរយ នៅក្នុងដំណាក់កាលខ្លះ ព្រោះពួកគេខ្លាចរអាពីសុវត្ថិភាព និងល្បិចចាប់ជំរិតក្នុងស្រុកថៃ រួចបង្វែរទិសដៅធ្វើដំណើរទៅប្រទេសវៀតណាមជំនួសវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDRtijWz9rBQOH4GU3KmNcvYd0BbvviQDXBgzvGZVCKSYznnMgVdL19wtL6sl7F-ZBkH9uGyswXv86fi3hCLSNg_52VFdIevVctUuznJj3zho9ekZBC76NWpxh3Cd7tTaSCm-CAL9kFcZbjATY31t_dkFS7vmtsQZhLkb9CgzxywC7pCyTgie9B1R2acE/s1280/photo_2026-10-22_10-00-53.jpg

ការលាតត្រដាងជាអន្តរជាតិពីសំណាក់សារព័ត៌មានម៉ាឡេស៊ីលើកនេះ បង្ហាញថាទោះបីជាថៃព្យាយាមលាក់បាំងការពិត និងខិតខំប្រើល្បិចកលការទូតបង្វែរដានលាបពណ៌ទម្លាក់កំហុសឱ្យប្រទេសជិតខាងយ៉ាងណាក៏ដោយ ក៏មិនអាចគេចផុតពីការពិត និងភ្នែកអ្នកសារព័ត៌មានស៊ើបអង្កេតអន្តរជាតិបានឡើយ។ មុខមាត់ពិតនៃប្រព័ន្ធព្រំដែនដ៏ធូររលុង និងអសមត្ថភាពក្នុងការគ្រប់គ្រងសន្តិសុខផ្ទៃក្នុងរបស់ថៃ ត្រូវបានលាតត្រដាងការទូតជាសាធារណៈ ដែលបញ្ជាក់ថាថៃខ្លួនឯងគឺជាប្រភព និងជាសម្បុកឆ្លងកាត់ដ៏គ្រោះថ្នាក់នៃក្រុមឧក្រិដ្ឋជនជួញដូរមនុស្ស៕