Home តារាអន្តរជាតិ លួ.ចគេគ្រប់ទិស! អ្នកគាំទ្រមីយ៉ាន់ម៉ាទាមទារឱ្យថៃបកស្រាយលើសំលៀកបំពាក់ក្នុងសាច់រឿងមួយ

លួ.ចគេគ្រប់ទិស! អ្នកគាំទ្រមីយ៉ាន់ម៉ាទាមទារឱ្យថៃបកស្រាយលើសំលៀកបំពាក់ក្នុងសាច់រឿងមួយ

294
0

អស់ពីលួចយកយ័ន្តខ្មែរទាំងដុលយកទៅដាក់នៅក្នុងខ្សែភាពយន្ត GL ពេលនេះផលិតកម្មរបស់ថៃដែលផលិតខ្សែភាពយន្ត «Scarlet Heart Thailand» ត្រូវបានអ្នកគាំទ្រមីយ៉ាន់ម៉ាទាមទារឱ្យពិនិត្យឡើងវិញលើការរចនាសម្លៀកបំពាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI2mmeNpWsA7XQWkFvqUWRwbKdhg8nL574BMRTbHUA8iJngKY_LHRL3JPrLpjs2JhRC91n4DVnP5GYlhvvWXQYKyfyWFjFn1TJslO57eUf2DQxqP3rE1S6-Z7hBzgE9UeB3DLBXXJlI_w15SnwY1L1QX0_HMrkTPvOrDTVMLkWWRj-KiLepL3zEE72zfw/s1400/image_2026-10-21_13-45-15%20(2).png

ភាពចម្រូងចម្រាសមួយបានកើតឡើងនៅលើបណ្ដាញសង្គមបន្ទាប់ពីអ្នកប្រើប្រាស់មួយចំនួននៅមីយ៉ាន់ម៉ាបានបង្ហាញការមិនពេញចិត្តចំពោះការរចនាសម្លៀកបំពាក់ក្នុងរឿងភាគ «Scarlet Heart Thailand» ដោយលើកឡើងពីក្តីបារម្ភអំពីការបង្ហាញអត្តសញ្ញាណវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រទេសខ្លួន។ ការរិះគន់នេះផ្តោតជាពិសេសលើសម្លៀកបំពាក់រាជវាំងមួយចំនួនដែលបង្ហាញក្នុងរូបភាព និងសម្ភារៈផ្សព្វផ្សាយរបស់រឿង។ អ្នករិះគន់មួយចំនួនយល់ថា ការរចនាទាំងនោះមានលក្ខណៈស្រដៀងនឹងសម្លៀកបំពាក់រាជវាំងមីយ៉ាន់ម៉ាក្នុងសម័យរាជវង្ស Konbaung ហើយបានស្នើឱ្យក្រុមផលិតពិនិត្យឡើងវិញដើម្បីជៀសវាងការយល់ច្រឡំអំពីប្រភពដើមនៃវប្បធម៌។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM70rTpBMUMzcUF7MpRD8p6N0duIJxMLCVDZ2W8-YpGNFDV36oFb0dSSKyPm2UMVas3nHXQitGQ0YvxOB2LOMeiKWfrW3U7oi5LQqsuupVHMUc3u4FEj2GCSB4bEm8ijskdYiCxyU0bIeeaLiYggyRiYQdINBzf2-i-Ha-ihHoUM0ePzZBDsIg2iYmmtY/s2048/image_2026-10-21_13-45-15%20(3).png
កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ មានការបង្កើតញត្តិមួយនៅលើវេទិកា Change.org ដោយអំពាវនាវឱ្យក្រុមហ៊ុន GMMTV និងក្រុមផលិតរឿងពិនិត្យឡើងវិញលើការរចនាសម្លៀកបំពាក់ដែលកំពុងបង្កឱ្យមានការជជែកវែកញែក។ អ្នកគាំទ្រដែលគាំទ្រញត្តិនេះបានលើកឡើងថា សម្លៀកបំពាក់ប្រពៃណីមិនមែនគ្រាន់តែជាធាតុតុបតែងសម្រាប់ភាពយន្តនោះទេ ប៉ុន្តែជាផ្នែកមួយនៃអត្តសញ្ញាណ និងមរតកវប្បធម៌របស់ប្រជាជាតិ។ ពួកគេចង់ឱ្យក្រុមផលិតបញ្ជាក់ពីប្រភពឯកសារយោងដែលបានប្រើប្រាស់ក្នុងការរចនា ព្រមទាំងពិនិត្យមើលថាតើការបង្ហាញសម្លៀកបំពាក់ទាំងនោះសមស្របនឹងបរិបទប្រវត្តិសាស្ត្ររបស់រឿងដែរឬទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz1wHCAJ_-FwSGkAzSBJOZzfLliuBNVXKZzo_n3NSwCDM7V_fbElwq1OFRiFPqzKBHtaqYM_LtNwAi4-AcgzXyPLKudYa-VtUWCuny1v3GiTwrZCAREf6QvmI4XEsySUcsZSNiCT4CsUjA66S-cX2oyW2K7jph1IKfCd6RD5rWBnd1a255H8KQVbC5mkY/s1625/image_2026-10-21_13-45-15.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNM0l3j94Oy0Nke5-noPmY6iPhStKhfE7rh_EN7_deWjw0JWUglQfOoqIxCwr-coWSmu-a-lYnEqmgtUhr7_qSvaN3mlMdPwf1-YCYXXzwVQN1hlGbFtjDgbXMqbL60AdIdcJhVav0qT7-ghiR01SzEklaz4G-AKTo2iGm60_Kr4xGELiwXNCI5FVXmV8/s1123/image_2026-10-21_13-45-17%20(3).png
Scarlet Heart Thailand គឺជាស៊េរីរឿងភាគទូរទស្សន៍បែបប្រវត្តិសាស្ត្រលាយឡំជាមួយរឿងស្រមើស្រមៃ ដែលបានដកស្រង់ចេញពីប្រលោមលោកចិនឆ្នាំ ២០០៥ ចំណងជើងថា «Startling by Each Step» និពន្ធដោយ Tong Hua។

នេះមិនមែនជាលើកទី១នោះទេដែលផលិតកម្ម GMMTV ត្រូវរងនូវការរិះគន់ចំពោះសកម្មភាពបែបបន្លំៗយកទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួនបែបនេះ។ ជាក់ស្តែងកាលពីមួយរយៈមុនផលិតកម្មមួយនេះដែលផលិតរឿង GL ក៏បានយក «យ័ន្តសង្វាជ័យ »របស់ខ្មែរទាំងដុលទៅដាក់បញ្ជូលនៅក្នុងខ្សែភាពយន្តរបស់ខ្លួនដោយមិនចេះអៀនខ្មាសនិងស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ។ មានពេលខ្លះផលិតកម្មថៃមួយចំនួនក៏បានបន្លំយកប្រាសាទរបស់ខ្មែរដាក់បញ្ជូលនៅក្នុងផ្ទាំងរូបភាពរបស់ភាពយន្តផងដែរ៕