ដេវិដ អ៊ឹងហាវ បានរំឭកអនុស្សាវរីយ៍កាលពី៦ឆ្នាំមុនជាមួយតារាម៉ូដែល មាលា ពីដំណើរនៃការខិតខំប្រឹងប្រែងរួមគ្នារបស់ពួកគេរហូតមកទល់ពេលនេះ ខណៈចំណងមិត្តភាពរបស់ពួកគេនៅតែថែរក្សាបានល្អ ថែមទាំងទទួលបានសមិទ្ធផលក្លាយជាមុខមាត់របស់ម៉ាកម៉ូតមួយជាមួយគ្នានាពេលបច្ចុប្បន្នផងដែរ។
នៅយប់ថ្ងៃទី២១ ខែតុលា ដេវិដ អ៊ឹងហាវ បានបង្ហោះរូបជាមួយនឹង មាលា ដោយរៀបរាប់ថានៅពេលជួបគ្នាដំបូងក្នុងឆ្នាំ២០២០ពួកគេទាំងពីរមានអាយុប្រមាណ ១៨ ឬ ១៩ ឆ្នាំប៉ុណ្ណោះ។ ក្នុងរយៈពេល៦ឆ្នាំកន្លងមក ពួកគេបានឆ្លងកាត់ការងារដ៏មមាញឹក ដោយត្រូវខិតខំប្រឹងប្រែងស្ទើរតែគ្មានពេលសម្រាក និងចំណាយពេលរហូតដល់ ២០ ម៉ោងក្នុងមួយថ្ងៃនៅទីតាំងថតភាពយន្ត ព្រមទាំងធ្វើដំណើរពីទីក្រុងមួយទៅទីក្រុងមួយទៀត ដើម្បីបំពេញការងារផ្សេងៗ។
ទោះបីជាត្រូវប្រឈមនឹងភាពនឿយហត់និងកាលវិភាគការងារដ៏តឹងតែងក៏ដោយពួកគេនៅតែបន្តដំណើរទៅមុខដោយមិនបោះបង់ការខិតខំប្រឹងប្រែងឡើយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺក្នុងអំឡុងពេលដ៏មមាញឹកនេះពួកគេនៅតែរក្សាចំណងមិត្តភាពដ៏ល្អជាមួយគ្នាជានិច្ច។ សមិទ្ធផលដែលគួរឱ្យមោទនភាពនាពេលបច្ចុប្បន្ន គឺ ដេវិដ អ៊ឹងហាវ និងមាលា បានក្លាយជាទូតសុច្ឆន្ទៈតែមួយគត់របស់ម៉ាកម៉ូតមួយប្រចាំប្រទេសកម្ពុជា ដែលជាសមិទ្ធផលដ៏មានអត្ថន័យបន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ។.png)
ការរំឭកអនុស្សាវរីយ៍នេះ មិនត្រឹមតែបង្ហាញពីការរីកចម្រើនក្នុងអាជីពរបស់អ្នកទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីតម្លៃនៃមិត្តភាព ការតស៊ូ និងការខិតខំប្រឹងប្រែងដែលបាននាំពួកគេឆ្ពោះទៅរកសមិទ្ធផលដ៏មានមោទនភាពមួយនេះផងដែរ។.png)
គួរឱ្យដឹងថា មាលា និង ដេវិដ អ៊ឹង ហាវ បានរួមការងារជាមួយគ្នាជាច្រើនទាំងការថតវីដេអូចម្រៀង ការថតឈុតសំអាងការ ការងារផ្សព្វផ្សាយផលិតផល ជាពិសេសពួកគេបានក្តោបឱកាសធ្វើជាតួឯកនៅក្នុងខ្សែភាពយន្តខ្នាតធំបញ្ចាំងនៅក្នុងរោងកុនផងដែរ។ ទំនាក់ទំនងរបស់អ្នកទាំងពីរតែងតែជាទីចាប់អារម្មណ៍របស់ទស្សនិកជនជានិច្ចដោយសារតែអ្នកទាំងពីរសុទ្ធតែមានសម្រស់ស្រស់ស្អាតនិងសង្ហា ប៉ុន្តែទោះជាយ៉ាងណាអ្នកទាំងពីរត្រឹមជាមិត្តល្អ និងដៃគូរួមការងារដ៏យល់ចិត្តគ្នាប៉ុណ្ណោះ៕










