Home តារាជាតិ ឌី សូនិត្តា រងគ្រោះដោយសារធនាគារមួយរហូតសម្រេចចិត្តកែងូវហេងមុខខ្លួនឯង

ឌី សូនិត្តា រងគ្រោះដោយសារធនាគារមួយរហូតសម្រេចចិត្តកែងូវហេងមុខខ្លួនឯង

360
0

ទីបំផុតបន្ទាប់ពីធ្លាប់បង្ហើបថាមានបញ្ហាទាក់ទងនឹងធនាគារមួយ ពេលនេះតារាសម្តែង ឌី សូនិត្តា បានចែករំលែកថាជាធនាគារ APD ដែលកំពុងប្រឈមនឹងបញ្ហាជាមួយនឹងអថិតិជននាពេលថ្មីៗនេះដែលពុំអាចដកប្រាក់របស់ពួកគេបាន។ លើសពីនេះទៅទៀត ឌី សូនិត្តា ថែមទាំងសម្រេចចិត្តកែងូវហេងមុខខ្លួនឯងជាបន្ទាន់ក្នុងឆ្នាំនេះ បន្ទាប់ពីធនាគានេះមិនបើកលុយសន្សំរបស់នាងមកវិញតាំងពីខែមីនាមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRrdLDonljcr6M-AT3UKY6MmMX2yM3swF8PzL7CQq98eExihqDPw8kzlHXQLM3IrhIN9_TgjZW-WyEcn-iC1F5-XKmDsXwkmmx9Xs0TpwprorJNOmDLipcu_AKMYQRvYqFpNACb0vP1dVlAB1CabSRD3brcPFHdfUz8U3dU03cBOOq8gXBEUDaFJOiPAQ/s2048/image_2026-10-21_14-55-03%20(3).png
ថ្មីៗនេះសារព័ត៌មាន Kiripost បានចុះផ្សាយថាអតិថិជនប្រមាណជាង៤០នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅធនាគារក្នុងតំបន់បឹងកក់ដើម្បីទាមទារដកប្រាក់របស់ពួកគេបន្ទាប់ពីមិនអាចដក ឬផ្ទេរប្រាក់បានអស់រយៈពេលជាច្រើនខែមកហើយ។ ដំណឹងនេះបានបង្កឱ្យមានការពិភាក្សាយ៉ាងច្រើនខណៈមកទល់នឹងរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ធនាគារមួយនេះពុំទាន់ចេញមកបញ្ជាក់ឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4XCFD3bKPeoK4heiNmU2GrDGwSvkcES_5Nfxy2CFkRECaZMJ7dLTbDpKX9P2orFCqymUIIe2Qz6g4lS1dNRoqUxtX45JPrD4rfMyXnX4DCtXzS0SlPV_h4ssjHwM9BCwTmCNb_w6siosk0HLdVXFKXxoC7fdz7SWsnUMC8Z3oC3vNZBsfzijxkmqY8KY/s2048/image_2026-10-21_14-55-03%20(5).png
អ្វីដែលជាការចាប់អារម្មណ៍ក្នុងចំណោមអ្នកសិល្បៈតារាសម្តែង ឌី សូនិត្តា បានបង្ហាញថានាងក៏ជាជនរងគ្រោះម្នាក់ដែលមិនអាចដកប្រាក់សន្សំរបស់នាងដូចគ្នា។ គេចាំបានថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៩ ម្ចាស់សំអាងការរូបនេះបានបង្ហោះសំណេរថា «ធនាគារមួយចំនួន ចង់លេងប្រជាជនហើយដោះស្រាយឱ្យខ្ញុំឱ្យហើយមុនខ្ញុំបញ្ចេញឈ្មោះធនាគារ»។ នាពេលនោះទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាពិសេសគឺចង់ដឹងពីឈ្មោះធនាគារនោះតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqXqDfVC8iX9BniAz-FncB__El8hD4WT8jpcZAruUzEyR4XG-WUYqJSElbwtUEgYwZ2j2Amcjx6SxpUPvAiy64C0F1xV6pAbCQUREu_aycJmCgmOaxANglfUdJ_W9CSZL8TgClnHzFyquypHQzpQo-pGkX5Zgzneg19L-8cl-RkTgk8FdPbWyThV8wL0k/s1319/image_2026-10-21_14-55-05.png

យ៉ាងណាមិញ នៅថ្ងៃទី២១ ខែតុលា ឌី សូនិត្តា បានចែករំលែកការបង្ហោះពីអតិថិជនរបស់ធនាគារ APD ដោយភ្ជាប់មកជាមួយនឹងសម្តីថា «នេះជាហេតុផលដែលខ្ញុំសម្រេចចិត្តកែងូវហេងមុខខ្លួនឯងជាបន្ទាន់ក្នុងឆ្នាំនេះបន្ទាប់ពីធនាគានេះមិនបើកលុយសន្សំរបស់ខ្ញុំមកវិញ តាំងពីខែមីនាមកម្ល៉េះ។ នេះជាមេរៀនដ៏ធំសម្រាប់ប្រជាជនទាំងអស់ម្នាក់ៗតិចបំផុតជាងកន្លះលាន ខំសន្សំណាស់ដល់ខែកំណត់បានលុយនិងការប្រាក់ត្រឡប់មកវិញ បើកលុយលែងបានអ្នកណាមិនភ័យ មិនគិត មិនស្លុត? រឿងនឹកស្មានមិនដល់នឹកឃើញឆ្នាំឆុង ខែឆុង មិនហ៊ានប្រើលុយទេទុកសន្សំមានអីណាឆ្ងាយធនាគាហ្នឹងតែម្តង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS-XywJ6D_A226n2Ek5yvc36-xUNDXaeVD9wJIKuUmWO5lXA_RgGD8TNEQAwN2DDoC4fOITzfEAH-Tswri-gobMpxYrvz-gzuRxMNu5XT6myFj0t2TCmjj5xh0HxRSb-mBJMJCBT989djTuNrQfONIzGhyphenhyphenSKNP05_MjFe_dYRsocTMPAQUcV0uRtr-P_A/s841/image_2026-10-21_14-55-03%20(2).png

ករណីនេះបានរំឭកឱ្យអ្នកសន្សំប្រាក់យកចិត្តទុកដាក់លើការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការស្វែងយល់ពីលក្ខខណ្ឌនៃគណនី និងការវាយតម្លៃហានិភ័យ មុនពេលសម្រេចចិត្តដាក់ប្រាក់សន្សំក្នុងស្ថាប័នហិរញ្ញវត្ថុណាមួយ៕