ព្រ.មានហើយព្រ.មានទៀត! ស្ថានទូតចិនប្រចាំប្រទេសថៃ បង្ខំចិត្តចេញសារអាសន្នជាថ្មី ក្រោយផ្ទុះករណីក្រុម Influencer និងតារាល្បីៗ ត្រូវគេចាប់ជំរិ.តនៅថៃ រួចជួ.ញដូរឆ្លងដែនទៅមីយ៉ាន់ម៉ា ក្រោមល្បិចល្បួងមកធ្វើការងារប្រាក់ខែខ្ពស់។
__________
ផ្អើលរឿងក្រុម Influencer និងតារាល្បីៗរបស់ចិន ត្រូវគេចាប់ជំរិតនៅថៃ ស្ថានទូតចិនបានបង្ខំចិត្តចេញសេចក្តីណែនាំ និងការព្រមានធ្វើដំណើរជាថ្មី កាលពីថ្ងៃសុក្រ កន្លងទៅនេះ។ នេះគឺជាសារព្រមាន និងដាស់តឿនថ្មីមួយទៀត បន្ទាប់ពីកាលពីមុនស្ថានទូតចិនក៏ធ្លាប់បានព្រមានពលរដ្ឋខ្លួនដែលធ្វើដំណើរទៅថៃអំពីបញ្ហាដូចគ្នានេះដែរ ដែលសបញ្ជាក់ឱ្យឃើញថា ស្ថានភាពបទល្មើសចាប់ជំរិត និងការជួញដូរមនុស្សឆ្លងដែននៅក្នុងប្រទេសថៃ មិនទាន់មានការថយចុះ និងនៅតែជាវិបត្តិសន្តិសុខដ៏រ៉ាំរ៉ៃ។.jpg)
យោងតាមរបាយការណ៍របស់ Asian Speech កាលពីថ្ងៃអាទិត្យ ទី១៨ តុលានេះ បានឲ្យដឹងថា ចិនបានចេញសារអាសន្នជាថ្មីដើម្បីដាស់តឿនពលរដ្ឋខ្លួន បន្ទាប់ពីរកឃើញការប្រែប្រួលមុខសញ្ញាវាយប្រហាររបស់បណ្តាញឧក្រិដ្ឋជន។ ក្រុមជួញដូរមនុស្សនាពេលបច្ចុប្បន្ន បានងាកមកដៅចំក្រុមអ្នកមានឥទ្ធិពលលើបណ្តាញសង្គម និងក្រុមអ្នកសិល្បៈរបស់ចិន ដោយប្រើប្រាស់ល្បិចការងារដែលផ្តល់ប្រាក់ខែខ្ពស់ខុសពីធម្មតា ដើម្បីល្បួងជនរងគ្រោះឱ្យមកជាប់អន្ទាក់នៅក្នុងប្រទេសថៃ រួចហើយធ្វើការជួញដូរឆ្លងដែនបន្តទៅកាន់ទឹកដីប្រទេសមីយ៉ាន់ម៉ា ដើម្បីបង្ខំឱ្យចូលរួមក្នុងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអនឡាញទាំងបង្ខំ។
.jpg)
ចំពោះមុខស្ថានភាពដ៏គ្រោះថ្នាក់នេះ ស្ថានទូតចិនបានដាក់ចេញនូវវិធានការណែនាំ និងការការពារខ្លួនយ៉ាងម៉ឺងម៉ាត់ដល់ប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីការពារខ្លួនអំឡុងពេលធ្វើដំណើរ។ ក្នុងនោះរួមមាន ការហាមឃាត់ដាច់ខាតការជិះឡានដោយមិនគិតថ្លៃ ពីអ្នកស្គាល់រាប់អាន ឬជនបរទេស ដោយត្រូវប្រើប្រាស់តែសេវាកម្មដឹកជញ្ជូនស្របច្បាប់ប៉ុណ្ណោះ។ បន្ថែមពីនេះ ត្រូវបដិសេធរាល់ការប្តូរផ្លូវចៃដន្យដែលមិនបានគ្រោងទុកជាមុន ត្រូវរក្សាការទាក់ទងផ្តល់ព័ត៌មានទីតាំងដល់សមាជិកគ្រួសារឱ្យបានដឹងជាប្រចាំ និងត្រូវត្រួតពិនិត្យ ផ្ទៀងផ្ទាត់រាល់ការផ្តល់ជូនការងារ ក្រុមហ៊ុនជួល ឱ្យបានច្បាស់លាស់មុនពេលទទួលយកឱកាសការងារនៅបរទេស។
ការចេញសារព្រមានដដែលៗពីសំណាក់រដ្ឋាភិបាលចិនមកកាន់ប្រទេសថៃនៅពេលនេះ គឺជាសញ្ញាអាសន្នមួយដែលឆ្លុះបញ្ចាំងពីឱនភាពនៃប្រព័ន្ធសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងប្រទេសថៃ សម្រាប់ភ្ញៀវទេសចរបរទេស។ យុទ្ធសាស្ត្រចាប់ជំរិតតារាល្បីៗ រួចជួញដូរទៅសម្បុក Scammers របស់ក្រុមឧក្រិដ្ឋជន មិនត្រឹមតែបំផ្លាញរូបភាពទេសចរណ៍របស់ថៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមេរៀន និងជាសារដាស់តឿនដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប រួមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះរាល់ការផ្តល់ឱកាសការងារប្រាក់ខែខ្ពស់នៅបរទេស ព្រោះវានិយមបង្កប់ដោយអន្ទាក់ជួញដូរមនុស្សដ៏គួរឱ្យរន្ធត់៕










