ទិដ្ឋភាពស្និទ្ធស្នាលរវាង កាក់ និង ម៉ែសេះ កំពុងទាក់ទាញចំណាប់អារម្មណ៍ពីមហាជន បន្ទាប់ពីអ្នកទាំងពីរនៅកៀកកើយគ្នាយ៉ាងជិតស្និទ្ធ ផ្តល់ស្នាមថើបឱ្យគ្នាប្រៀបដូចជាគូស្នេហ៍។ ឃើញវីដេអូ កាក់ និង ម៉ែសេះ ថើបគ្នាហើយមនុស្សមួយចំនួនសង្ស័យថាអ្នកទាំងពីរកំពុងមានទំនាក់ទំនងពិសេសខណៈអ្នកខ្លះប៉ាន់ស្មានថាគ្រាន់តែជាមាតិកាដើម្បីទាក់ទាញទស្សនិកជន។

កាក់ គឺជាអ្នកធ្វើវីដេអូមួយរូបនៅលើបណ្តាញសង្គមដោយមហាជនបានស្គាល់យ៉ាងទូលំទូលាយនៅពេលលោកមានចិត្តលួចស្រលាញ់តារាចម្រៀង សុខ ពិសី និងបានសុំស្នើនាងនៅលើឆាកប្រគំតន្រ្តី។ ទោះជាយ៉ាងណាទំនាក់ទំនងនេះមិនអាចរួចផុតលើសពីពាក្យថាហ្វេននិងអាយដលឡើយ។

អ្វីដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ម្តងទៀតពេលនេះគេស្រាប់តែឃើញ កាក់ និងម៉ែសេះ ដែលជាមនុស្សជិតស្និទ្ធនឹង ប៉ីប៉ី ឌី មានទំនាក់ទំនងស្និទ្ធរមួតជាមួយគ្នាជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើនកំពុងងឿងឆ្ងល់ពីសកម្មភាពរបស់អ្នកទាំងពីរថាតើនេះគ្រាន់តែជាការសម្តែងឬពួកគេកំពុងស្វែងយល់ចិត្តគ្នាមែនទែន។.png)
កាក់ បានបង្ហោះវីដេអូមួយនៅថ្ងៃទី១៦ តុលា ជាមួយនឹងចំណងជើងថា «ចង់តែដាក់មួយដៃទេ» ដោយអមដោយរូប Emoji រូបបេះដូងពណ៌ផ្កាឈូក។ វីដេអូមួយនេះគឺបានបង្ហាញពីសកម្មភាព កាក់ និង ម៉ែសេះ មានភាពជិតស្និទ្ធនិងឱបថើបគ្នាដូចជាគូស្នេហ៍ដទៃទៀត។ នេះមិនមែនជាលើកដំបូងទេដែល កាក់ និង ម៉ែសេះ បង្ហាញភាពស្និទ្ធស្នាលកន្លងមកអ្នកទាំងពីរក៏បានបង្ហោះវីដេអូផ្អែមល្ហែមផ្សេងទៀត។

អ្វីដែលជាចំណុចដ៏ក្តៅគគុកនិងពិសេសគឺ ម៉ែសេះ ថែមទាំងវីដេអូខលជាមួយនឹងស្រ្តីម្នាក់ដែលទំនងជាអ្នកម្តាយរបស់កាក់ផងដែរ ហើយរូបភាពនេះកាន់តែធ្វើឱ្យអ្នកគាំទ្រសង្ស័យថាអ្នកទាំងពីរប្រហែលជាមានសម្ព័ន្ធភាពស៊ីជម្រៅ។.png)
យ៉ាងណាមិញ កាក់ និង ម៉ែសេះ ពុំទាន់និយាយចេញជាសាធារណៈចំពោះទំនាក់ទំនងរបស់ពួកគេនៅឡើយទេ ខណៈទិដ្ឋភាពដ៏ស្និទ្ធស្នាលនេះពិតជាធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាមួយនឹងការបញ្ចេញមតិយោបល់ជាច្រើនចំពោះអ្នកទាំងពីរ៕










