Home តារាជាតិ លីម តិចម៉េង ត្រូវគេឆាតសុំលុយតាមបណ្តាញសង្គមរហូតលោកចេញបញ្ជាក់ថាខ្លួនមិនមែនជា«អ្នកមានទេ»

លីម តិចម៉េង ត្រូវគេឆាតសុំលុយតាមបណ្តាញសង្គមរហូតលោកចេញបញ្ជាក់ថាខ្លួនមិនមែនជា«អ្នកមានទេ»

165
0

អស់ពី ហ៊ាទី ចេញវីដេអូស្នើសុំកុំឱ្យអ្នកមួយចំនួនឆាតមកសុំលុយរបស់ខ្លួនពេលនេះឈានដល់តារាចម្រៀង លីម តិចម៉េង វិញម្តងដោយលោកបានបញ្ជាក់ថាលោកមិនមែនជាអ្នកមាននោះទេខណៈដែលការខិតខំប្រឹងប្រែងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះគ្មានសល់អ្វីច្រើននោះទេដោយចំណូលមួយផ្នែកជួយម្តាយ ផ្គត់ផ្គង់ការសិក្សាប្អូន និងរៀបចំពិធីមង្គលការប្អូនជាដើម។ ការចេញមកបញ្ជាក់បែបនេះដោយសារតែ តិចម៉េង ទទួលបានឆាតជាច្រើនដោយមានការសុំលុយលោកចាប់ពី២ដុល្លាររហូតដល់៥ម៉ឺនរៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhkWuIKApotjLPSoEqIBa1iqivfpQGu7ChdeQ5RMrbmCHsUePpiJx4kk0ITO5HnxhfBdVBVUFrw8UXdtkfUwZFTJtUdTMjzh2RR8EkPMKaA9UzDUJHc6F5ZQGd_Mq7bpMmJ5MbhSWDMaCb6njgNkl1-HnFb7J88zb4aoTO80Nn7uBncoxD6vxKdBusRwg/s2048/image_2026-10-16_14-07-48.png

នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ លីម តិចម៉េង បានបង្ហោះវីដេអូមួយដោយសារតែមានអ្នកមួយចំនួនប្រើគ្រប់មធ្យោបាយនិងរិះរកគ្រប់វិធីទាំងការឆាត ទាំង Call ជេរផងសុំលុយលោកផង។ ដើម្បីកុំឱ្យមានការយល់ច្រឡំតទៅទៀត ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានបញ្ជាក់ថាលោកមិនមែនជាអ្នកមាននោះទេ។ ក្នុងរយៈពេល៤ឆ្នាំនៃការធ្វើជាអ្នកចម្រៀងនេះ តិចម៉េង បានបញ្ជាក់ថាលោកមិនសូវអ្វីច្រើននៅក្នុងខ្លួននោះទេ ប៉ុន្តែលោកអាចជួយផ្គត់ផ្គង់គ្រួសារទាំងម្តាយ ប្អូនៗ រួមទាំងលោកឪពុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhGykq7j9mcmrQQAZ8iifyy0Pm6YHnXuhd9010ot3mQM3cpCS_9AlSuayiyeVgv3Zc008PtC0UlkCVYfDMtNRLYjxDQFH-zuKzra7Ct8_0Hsc-sP6_a045Amaq0bwED16gf4c-LI665RxKPMQgGos3GqAQ0-e_wiRMTonUio_pFam1VeYuaK56WH1V6Q8/s960/image_2026-10-16_13-49-59%20(3).png

នៅពីក្រោមវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមទិកតុកនិងហ្វេកប៊ុក លីម តិចម៉េង បានបង្ហាញពីសារដែលមានអ្នកសុំលុយលោកមានទម្រង់ជាច្រើនទាំងការនិយាយថាខ្លួនជាហ្វេនរបស់ តិចម៉េង ដោយមានទាំងការសុំកាត សុំលុយយកទៅឱ្យម្តាយធ្វើបុណ្យ សុំលុយដើម្បីយកទៅមើលប្រពន្ធជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj86aaiMOsZ9nwpDC2Nq-Xt4vm5nV6nIqjiRWTyLmR7aGHfvBAk3vF74KLoWVGNj0L-NJESLZqnmGqo_CfDUUpahwGJqfz09m33leJqd044BvmXl7CVEhS7pLR0dKjp1hkCRusCkhBpHIaQCw89pAk6yKRJVMTMyts4oZQFajsiXpkiyiAsj5ZYNQlUZDc/s960/image_2026-10-16_13-49-59%20(2).png

ក្រោយ លីម តិចម៉េង បង្ហោះវីដេអូនិងឆាតដែលមានការសុំលុយចាប់ពី ២ដុល្លាររហូតដល់៥ម៉ឺនរៀល អ្នកលេងបណ្តាញសង្គមដទៃទៀតបានរិះគន់ចំពោះសកម្មភាពបែបនេះដោយចាត់ទុកថាមិនសមរម្យ មិនចេះខំរកដោយខ្លួនឯងគិតតែពីសុំលុយគេ។ ចំណែកអ្នកខ្លះថាទង្វើនេះគឺជាអ្នកសុំទានតាមអនឡាញ៕