អ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីនារីម្នាក់ឈ្មោះ គន្ធា ដែលគេដឹងថាជាគូស្នេហ៍ ប្រូស្នា បានចោទប្រកាន់ថាអ្នកបង្កើតមាតិកាកំប្លែងលើបណ្តាញសង្គមរូបនេះប្រើប្រាស់អំពើហិង្សាលើនាងរួមទាំងពាក្យសម្តីគំរាមមួយចំនួនទៀត។ បន្ទាប់ពីវីដេអូបែកធ្លាយនោះលេចចេញមកមានអ្នកគាំទ្រជាច្រើនបញ្ចេញមតិរិះគន់និងខកចិត្ត ខណៈមនុស្សជាច្រើនរង់ចាំមើលតើ ប្រូស្នា ត្រូវសមត្ថកិច្ចចាត់វិធានការឬអត់ក្នុងពេលដែលប្រើប្រាស់អំពើហិង្សាបែបនេះ។

ថ្មីៗនេះគណនីហ្វេកប៊ុកមានឈ្មោះថា « Oun Kunthea» បានចេញមកលាតត្រដាងពី ប្រូស្នា ដែលបានប្រើប្រាស់អំពើហិង្សាលើនាង ជាមួយនឹងពាក្យសម្តីមិនសមរម្យជាច្រើនព្រមទាំងដេញចុះពីលើឡាន។ មុននឹងលាតត្រដាងអាថ៌កំបាំងពីអត្តចរិតរបស់ ប្រូស្នា នារីជាគូស្នេហ៍បានទទូចឱ្យ ប្រូស្នា មកដោះស្រាយគ្នាប៉ុន្តែអ្នកបង្កើតមាតិកាកំប្លែងរូបនេះមិនបានចូលខ្លួនឡើយរហូតនាងសម្រេចចិត្តបង្ហោះវីដេអូនោះ។

គណនី អូន គន្ធា បានបង្ហោះនៅលើបណ្តាញសង្គមថា «នាងខ្ញុំសូមគោរពដល់ពុកម៉ែបងប្អូនសុំឱ្យបងប្អូនជួយស៊ែរដល់បងៗសមត្ថកិច្ច និងសារព័ត៌មានឱ្យរកយុត្តិធម៌ដល់នាងខ្ញុំផង ចាប់ជនបង្កដែលបានប្រើអំពើហិង្សាមកលើនាងខ្ញុំ មិនមែនមួយដងឬពីរដងទេគឺច្រើនដងមកហើយ។ តែខ្ញុំចាំមិនបានថាថ្ងៃណាខ្លះទេ ហើយជនបង្កក៏បានជេរដល់ម្ដាយនាងខ្ញុំនិងគុំគួនដល់ម្ដាយរបស់ខ្ញុំទាំងដែលគាត់មិនទាន់រៀបការនិងភ្ជាប់ពាក្យអីជាមួយខ្ញុំឡើយ។ ត្រឹមជាសង្សារគ្នាសោះ ខ្ញុំសង្ឃឹមថាបងៗសមត្ថកិច្ច បានឃើញវីដេអូនេះនិងជួយរកយុត្តិធម៌ឱ្យនាងខ្ញុំផង វីដេអូកើតហេតុថ្ងៃទី១១ ខែ១០ឆ្នាំ២០២៦ឥឡូវថ្ងៃទី១៥ហើយ មិនឃើញជនបង្កមកដោះស្រាយសោះ»។
.png)
គួរឱ្យដឹងថា ប្រូស្នា គឺអ្នកខេត្តបាត់ដំបង ខណៈការប្រើប្រាស់អំពើហិង្សាលើកនេះមានសាធារណជនជាច្រើនរង់ចាំមើលថាតើអ្នកបង្កើតមាតិការូបនេះត្រូវសមត្ថកិច្ចហៅទៅអប់រំដែរទេ?៕
Home តារាជាតិ មហាជនរង់ចាំមើល ប្រូស្នា ត្រូវសមត្ថកិច្ចហៅអប់រំឬអត់ក្រោយប្រើប្រាស់អំពើហិ.ង្សាលើនារីជាគូស្នេហ៍









