បំបែ.កសម្បុកថ្នាំពេទ្យក្លែងក្លាយខ្នាតយក្ស! ថៃរឹបអូសថ្នាំស៊ីរ៉ូក្អក និងអាឡែហ្ស៊ីក្លែងក្លាយ ALLERGIN SYRUP ជាង ៥ម៉ឺនដប និងឧបករណ៍ផ្សំគីមីពុលអាចបង្កគ្រោះថ្នាក់ដល់ជីវិតសរុបជាង ១,៤ លានរាយមុខ ខណៈមនុស្ស ១០នាក់ត្រូវចាប់ខ្លួន។
______________
សូមបងប្អូនប្រុងប្រយ័ត្ន! ថ្មីៗនេះអាជ្ញាធរថៃ បានឆ្មក់បង្ក្រាប និងរឹបអូសឱសថសិរ៉ូក្អក និងព្យាបាលអាឡែហ្ស៊ីក្លែងក្លាយម៉ាក ALLERGIN SYRUP សរុបចំនួន ៥១,៧៩០ ដប ដែលត្រូវបានលួចបន្លំម៉ាកសញ្ញា និងផ្សំឡើងដោយសារធាតុគីមីមិនគ្រប់ស្តង់ដារ នៅក្នុងសិប្បកម្មខុសច្បាប់និងគ្មានអនាម័យមួយកន្លែង។ .jpg)
យោងតាមរបាយការណ៍ព័ត៌មាន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានឲ្យដឹងថា ការស៊ើបអង្កេតបានចាប់ផ្តើមតាំងពីថ្ងៃទី១៨ ខែសីហា បន្ទាប់ពីក្រុមហ៊ុន N&N Pharmaceutical Co. ដែលជាម្ចាស់សិទ្ធិម៉ាកសញ្ញាស្របច្បាប់ បានប្តឹងប៉ូលិសពីការសង្ស័យមានការដឹកជញ្ជូនថ្នាំ ALLERGIN ក្លែងក្លាយនៅក្នុងក្រុងបាងកក។ ឈានដល់ថ្ងៃទី២២ ខែកញ្ញា សមត្ថកិច្ចបានសម្រុកឆ្មក់ចូលឆែកឆេរទីតាំងសង្ស័យចំនួន ៤កន្លែង ឆ្លងកាត់រាជធានីបាងកក និងខេត្តសមុទ្រសាខន។ នៅក្នុងឃ្លាំងស្តុកទំនិញនៅតំបន់ណាខុក (Na Khok) ប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន ៩នាក់ ខណៈកំពុងសម្រុកច្រកថ្នាំទឹកពណ៌ត្នោតក្រហមចូលដប ដោយដកហូតបានថ្នាំទឹកសិរ៉ូសម្រេចរួចរាល់ ថ្នាំទឹកមិនទាន់ច្រក ដបជ័រទទេជិត ៨០,០០០ដប គម្របដបប្រាក់ ៨៥០,០០០ និងស្លាកសញ្ញាក្លែងក្លាយជាង ១៥០,០០០ សន្លឹក។
.jpg)
ក្រៅពីនេះ ប៉ូលិសបានឆ្មក់ចូលទីតាំងមួយកន្លែងទៀតក្នុងស្រុកបាងឃុនធាន ដោយរកឃើញឡានភីកអាប់ ២គ្រឿង ផ្ទុកថ្នាំសម្រេចរួចរាល់ចំនួន ៣១,៦០០ដប និងចាប់ខ្លួនបុរសអាយុ ២៨ឆ្នាំម្នាក់ថែមទៀត។ ក្រុមជនសង្ស័យទាំងអស់ត្រូវប្រឈមមុខនឹងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរក្រោមច្បាប់ម៉ាកសញ្ញាពាណិជ្ជកម្ម និងច្បាប់ឱសថរបស់ថៃ។ អាជ្ញាធរបានព្រមានថា បណ្តាញខិលខូចនេះមានសមត្ថភាពផលិតខ្ពស់ ដោយវត្ថុធាតុដើមដែលដកហូតបាន គឺអាចច្នៃផលិតថ្នាំពុលនេះបានរហូតដល់ទៅ ១ លានដប បន្ថែមទៀត បើបង្ក្រាបមិនទាន់ពេល។.jpg)
ជារួមមក ការបង្ក្រាបបណ្តាញថ្នាំស៊ីរ៉ូក្អកក្លែងក្លាយដ៏មហាសាលនេះ គឺជាការប្រកាសអាសន្នដ៏រសើបដែលតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត។ ករណីនេះបានផ្ដល់ជាសារដាស់តឿនយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ គប្បីបង្កើនការប្រុងប្រយ័ត្នឱ្យបានទ្វេដង និងជឿជាក់ថាគួរតែជៀសវាងការប្រើប្រាស់ទំនិញថៃ ឬឱសថនាំចូលពីប្រទេសថៃទាំងឡាយណាដែលគ្មានប្រភពច្បាស់លាស់ គ្មានការចុះបញ្ជីត្រឹមត្រូវពីក្រសួងសុខាភិបាល៕










