តារាសម្តែងនិងម៉ូដែល Angelababy បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មីបន្ទាប់ពីបង្ហាញខ្លួនយ៉ាងលេចធ្លោនៅក្នុងកម្មវិធី Milan Fashion Week នៅប្រទេសអ៊ីតាលី។ ក្នុងការបង្ហាញខ្លួនកាលពីថ្ងៃទី២៤ ខែកញ្ញា តារាស្រីរូបនេះបានជ្រើសរើសរ៉ូបខ្សែស្តើងដែលមានការរចនាបែបទាន់សម័យ និងមានភាពទាក់ទាញបង្ហាញឱ្យឃើញនូវរាងស្លីមរបស់ខ្លួនយ៉ាងច្បាស់។ រូបរាងរបស់ Angelababy ត្រូវបានបន្ថែមភាពលេចធ្លោដោយការធ្វើសក់ជារលកបែបធម្មជាតិ និងការតុបតែងខ្លួនយ៉ាងប្រណីត។
Angelababy ត្រូវបានម៉ាក Marni អញ្ជើញឱ្យចូលរួមទស្សនាកម្មវិធីបង្ហាញម៉ូត Spring/Summer 2027។ សម្រាប់ឱកាសនេះ នាងបានស្លៀករ៉ូបពី Collection Fall/Winter 2026 របស់ Marni ដែលមានការតុបតែងភ្លឺចាំង បង្កើតឱ្យមានភាពទាក់ទាញ និងប្លែកពីស្ទីលរ៉ូបធម្មតា។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺការបង្ហាញខ្លួននៅ Milan បានធ្វើឱ្យ Angelababy សម្រេចបាននូវដំណើរចូលរួមកម្មវិធី Fashion Week ធំៗទាំង ៤ ក្នុងរដូវកាលនេះរួមមាន New York, London, Paris និង Milan។.png)
វត្តមានជាបន្តបន្ទាប់នៅលើឆាកម៉ូតអន្តរជាតិបានធ្វើឱ្យ Angelababy បន្តរក្សាវត្តមានរបស់ខ្លួននៅក្នុងពិភព Fashion និង Brand។ រូបភាពរបស់នាងនៅក្នុងទីក្រុង Milan ក៏ទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ និងអ្នកតាមដានវិស័យម៉ូតផងដែរ។
Angelababy បានចាប់ផ្តើមអាជីពជាតារាម៉ូដែលនៅហុងកុងតាំងពីវ័យ ១៤ ឆ្នាំ មុនពេលពង្រីកអាជីពទៅវិស័យសម្តែង និងកម្មវិធីទូរទស្សន៍នៅប្រទេសចិន។ ការចូលរួមក្នុងកម្មវិធី Keep Running ក៏បានជួយឱ្យនាងកាន់តែមានប្រជាប្រិយភាពក្នុងវិស័យកម្សាន្តចិន។
ក្រៅពីការងារសិល្បៈ Angelababy ក៏ត្រូវបានគេស្គាល់ថាជាតារាដែលមានវត្តមានខ្លាំងនៅក្នុងវិស័យម៉ូត និងការផ្សព្វផ្សាយម៉ាក។ ការបង្ហាញខ្លួននៅ Milan លើកនេះ គឺជាឱកាសមួយទៀតដែលបង្ហាញពីសកម្មភាពរបស់នាងនៅលើឆាក Fashion អន្តរជាតិចាប់តាំងពីអាជីពធ្លាក់ចុះកាលពីចុងឆ្នាំ២០២៣៕










