Home ព័ត៌មានអន្តរជាតិ ឆេះរោងដាំកញ្ឆាកណ្ដាលក្រុងប៉ាតាយ៉ា ហុយផ្សែងពង្វក់ស្មារតីមនុស្សម្នារសឹងមួយភូមិ

ឆេះរោងដាំកញ្ឆាកណ្ដាលក្រុងប៉ាតាយ៉ា ហុយផ្សែងពង្វក់ស្មារតីមនុស្សម្នារសឹងមួយភូមិ

98
0

យោងតាម Khaosod នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ មានករណីគ្រោះអគ្គិភ័យឆាបឆេះរោងកែច្នៃ និងដាំកញ្ឆា មួយកន្លែងនៅកណ្តាលក្រុងប៉ាតាយ៉ា ដោយបង្កផ្សែងហុយទ្រលោមពេញតំបន់ ពង្វក់ស្មារតីធ្វើឱ្យទាំងប៉ូលិស ក្រុមពន្លត់ភ្លើង និងអ្នកភូមិ វង្វេងវង្វាន់ វិលមុខ និងញ័រដៃជើងគ្រប់គ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYzKbT4tGlXgc6wBKdoBPiY4ORPBC2v64zlvBTyGn5YO9SDGU7h-wBSBjVa6Pdlsd6uJtGMOq50paq1zL-wuPg3GT_svvoYuIUkp8faeEYEUDxQxELM7VRHCO1ONs-ED1JrkFmzvSsgjpfezVeb_yQvJv0RadjDO10OpvmI4RYGhEsvvvFO6QMihHEl3U/s862/photo_2026-09-26_11-32-33%20(2).jpg
____________
ស្រវឹងកញ្ឆាសឹងពេញមួយភូមិ! ក្រុមពន្លត់អគ្គីភ័យ ប៉ូលីស រួមទាំងអ្នកភូមិនៅតំបន់ថេបប្រាស៊ីត (Thepprasit) នៃក្រុងប៉ាតាយ៉ា ប្រទេសថៃ នាំគ្នាកើតមានអាការៈវង្វេងវង្វាន់ស្មារតី មមីងមមាំង ឈឺក្បាល និងញ័រដៃញ័រជើងគ្រប់ៗគ្នា ក្រោយពីបានហិតផ្សែងដែលហុយចេញពីគ្រោះអគ្គិភ័យឆាបឆេះសិប្បកម្មដាំដុះ និងកែច្នៃកញ្ឆាខុសច្បាប់មួយកន្លែង កាលពីថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3ve1oVAVf_pSqG0aEF8_aLanayRY_r554IerQYTcL78ZHYEzbh6_BtNAL8xHF0EnVK-GM6fir-TwyOLSMOunjdfM9c79xVfiAHzcqY_EJwKMKbb7JhbwHvqjZggoOBQnim3Z7htexD7DYzFxQT5KwuSW-7X7jozjk5VwBIPT5xhcJaRyFnf4npJ1ih3c/s864/photo_2026-09-26_11-32-33%20(3).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod ហេតុការណ៍នេះបានផ្ទុះឡើងនៅវេលាម៉ោង ០៧:៣៦ នាទីព្រឹក នៅតំបន់ថេបប្រាស៊ីត ស្ថិតក្នុងភូមិមួយនៃឃុំណងព្រូ ស្រុកបាងឡាមុង ខេត្តឈុនបុរី។ អគ្គីភ័យនេះបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងផ្ទះកម្ពស់ ២ជាន់មួយខ្នង ដែលត្រូវបានគេលួចលាក់កែច្នៃធ្វើជារោងដាំដុះ និងបណ្តុះកញ្ឆាក្នុងផ្ទះយ៉ាងទំនើប ដោយមានជនបរទេសម្នាក់ជាម្ចាស់។ តាមសម្តីរបស់ស្ត្រីអាយុ ៤៧ឆ្នាំ ជាអ្នកមើលថែបានឱ្យដឹងថា មុនកើតហេតុមានផ្កាភ្លើងផ្ទុះចេញពីប្រអប់ហ្វុយស៊ីបបញ្ជាប្រព័ន្ធអគ្គិសនី រួចក៏រាលដាលឆេះដើមកញ្ឆារាប់រយដើមយ៉ាងលឿន សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLu420HApxzC2inyfrgkRNJNynw0E7qjQfIVdN4G172s3rimoVmgpXw3jOVrNXk24iSjaD6_EcrEkydxRkTunx-Iga15r4dI6NVzY-ke-cNV7A5onPvE7262hDpGbB3I7zuLYXw5hGnmEqlvUuMoerS-dxYLsPPdQtJn3TLij5fViBq5Egd5rWH8aPMk4/s1280/photo_2026-09-26_11-32-33.jpg
ក្នុងអំឡុងពេលដែលឡានទឹក ២គ្រឿង សម្រុកបាញ់ពន្លត់អស់រយៈពេល ៣០នាទី ដើមកញ្ឆាដែលត្រូវភ្លើងដុតបំផ្លាញ បានភាយចេញជាផ្សែងពុលកញ្ឆាយ៉ាងក្រាស់ឃ្មួល និងធុំក្លិនឆួលអួរពេញសហគមន៍។ យោងតាមសាក្សីជិតខាងអាយុ ៦០ឆ្នាំ បានទម្លាយថា ផ្សែងនោះបានពង្វក់ស្មារតីមនុស្សសឹងមួយភូមិ ដោយទាំងប៉ូលីស ក្រុមពន្លត់ភ្លើង និងអ្នកភូមិដែលឈរមើល មានអាការៈធេងធោង វិលមុខ វង្វេងវង្វាន់ និងឈឺក្បាលយ៉ាងខ្លាំង រហូតចូលក្បែរលែងចុះ។ សំណាងល្អ គ្រោះថ្នាក់នេះមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសដោយសារអណ្តាតភ្លើង ឬបាត់បង់ជីវិតឡើយ ប៉ុន្តែវាបានបន្សល់ទុកនូវទិដ្ឋភាពស្រវឹងផ្សែងកញ្ឆាផ្អើលពេញប៉ាតាយ៉ា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8ySXalAMfogSrl2cGWfeubd8DyYr9uv9It9JBjGnJtmRj6eRRF9oJ0_k8wTpEjeKUK-9J7JE5_n_Ly-TtNuvS3_xDLM6PQDQeWAIl20nKcp7pGllfno5v1SuMFxRjedvkcuFNR4nzGZHSJHAxfDD0XTf_4fDvbW1NHTz6d7b86D57SQSft_uTm2PDYfM/s640/photo_2026-09-26_11-32-34.jpg
ជារួមមក គ្រោះអគ្គិភ័យឆេះរោងកញ្ឆាហុយផ្សែងពង្វក់ស្មារតីប៉ូលិស និងអ្នកភូមិពេញមួយតំបន់នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតថភាពជាក់ស្តែងនៅក្នុងប្រទេសថៃ នាពេលបច្ចុប្បន្ន ដែលជាស្រុកសម្បូរកញ្ឆា និងមានការបើកចំហរច្បាប់កញ្ឆាយ៉ាងទូលំទូលាយ។ ភាពធូររលុង និងការរីករាលដាលនៃអាជីវកម្មកញ្ឆាទាំងស្របច្បាប់ និងខុសច្បាប់លាក់ខ្លួនតាមផ្ទះសម្បែង បានបង្កើតជាហានិភ័យថ្មីមួយទៀតដល់សន្តិសុខសង្គម និងសុខភាពសាធារណៈ៕