ផ្លូវជាតិលេខ១០ បានប្រែក្លាយស្រុកសំឡូតពីអតីតសមរភូមិ ទៅជាច្រករបៀងសេដ្ឋកិច្ចដ៏មានសក្តានុពល ដោយជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារបានយ៉ាងឆាប់រហ័ស។
.png)
ផ្លូវនេះ មានប្រវែងសរុប ១៩៨,៥១គីឡូម៉ែត្រ ដែលតភ្ជាប់តំបន់ភាគខាងលិច និងភាគនិរតីរបស់កម្ពុជា ដោយចាប់ផ្តើមពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងបន្តទៅដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

គម្រោងសាងសង់ផ្លូវជាតិលេខ ១០ ត្រូវបានសាងសង់ឡើងចំណាយអស់១៨៨លានដុល្លារ ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ។.png)
សូមបញ្ជាក់ថា ផ្លូវជាតិលេខ ១០ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕









