ជម្លោះរវាង Fátima Bosch និងអ្នករៀបចំកម្មវិធីសម្រស់ Nawat Itsaragrisil បានឈានដល់ដំណាក់កាលផ្លូវច្បាប់ថ្មី ខណៈ Fátima ម្ចាស់មកុដ Miss Universe 2025 បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់អគ្គអយ្យការសហព័ន្ធម៉ិកស៊ិក (FGR) ប្រឆាំងនឹង Nawat។ ប្រភពព័ត៌មានម៉ិកស៊ិកបានរាយការណ៍ថា បណ្តឹងនេះពាក់ព័ន្ធនឹងការចោទប្រកាន់អំពីអំពើហិង្សា ការរើសអើង ការបំភិតបំភ័យ អំពើហិង្សាតាមប្រព័ន្ធឌីជីថល និងការប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នាង។ 
រឿងរ៉ាវនេះបានផ្ទុះឡើងជាថ្មី បន្ទាប់ពីជម្លោះរវាង ហ្វាទីម៉ា និង តាណាវ៉ាត់ បានកើតឡើងក្នុងអំឡុងសកម្មភាព Miss Universe 2025 នៅប្រទេសថៃ។ តាមការរាយការណ៍ ហ្វាទីម៉ាបានចោទប្រកាន់ថា ណាវ៉ាត់ បានប្រព្រឹត្តអាកប្បកិរិយាមិនគោរពចំពោះនាងក្នុងពេលជួបជាមួយបេក្ខនារី ខណៈ ណាវ៉ាត់ បានបដិសេធការចោទប្រកាន់មួយចំនួនរបស់នាង។ .png)
ប្រភពព័ត៌មានបានរាយការណ៍ថា សំណុំរឿងស្ថិតក្រោមការពិនិត្យរបស់អង្គភាពជំនាញពាក់ព័ន្ធនឹងអំពើហិង្សាលើស្ត្រី និងក្រុមងាយរងគ្រោះ។ ហ្វាទីម៉ា ក៏បានទៅបញ្ជាក់ និងផ្តល់សក្ខីកម្មបន្ថែមដោយផ្ទាល់នៅ FGR កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២៦។ ជាមួយគ្នានេះ មានការរាយការណ៍ថា អាជ្ញាធរម៉ិកស៊ិកបានចេញ វិធានការការពារ សម្រាប់ ហ្វាទីម៉ា ខណៈដំណើរការស៊ើបអង្កេតកំពុងបន្ត។ ប្រភពមួយចំនួនរាយការណ៍ថា វិធានការនេះមានសុពលភាពចាប់ពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ប៉ុន្តែព័ត៌មានលម្អិតអំពីវិធានការការពារមិនទាន់ត្រូវបានបង្ហាញជាសាធារណៈទាំងស្រុងឡើយ។ .png)
មុនពេល ហ្វាទីម៉ា ដាក់បណ្តឹងនៅម៉ិកស៊ិក ណាវ៉ាត់ ក៏បានអះអាងជាសាធារណៈថា មានដំណើរការផ្លូវច្បាប់នៅប្រទេសថៃពាក់ព័ន្ធនឹងម្ចាស់មកុដនេះដូចគ្នាដោយនិយាយអំពីការចោទប្រកាន់បរិហារកេរ្តិ៍ ការចោទប្រកាន់មិនពិត និងការផ្សព្វផ្សាយព័ត៌មានមិនពិត។ ណាវ៉ាត់ ក៏ធ្លាប់និយាយថាកំពុងមានដំណើរការស្នើសុំដីកាចាប់ខ្លួន ហ្វាទីម៉ា ផងដែរ។
Miss Universe 2025 បានបង្ហាញថានាងកំពុងប្រើប្រាស់នីតិវិធីផ្លូវច្បាប់ ដើម្បីការពារខ្លួន និងសិទ្ធិរបស់នាង បន្ទាប់ពីជម្លោះដែលបានបន្តអស់រយៈពេលជាច្រើនខែ។ មិនត្រឹមតែជួបរឿងក្រពុលមុខត្រូវគេប្តឹងវិញនោះទេពេលនេះបវរកញ្ញាដែលស្ថិតក្រោមការគ្រប់គ្រងរបស់ ណាវ៉ាត់ ជាអ្នកទិញសិទ្ធិគ្រប់គ្រងរួមមាន ថៃ វៀតណាម ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី និង សិង្ហបុរី ត្រូវបានស្ថាប័ន MU បញ្ជាក់ថាមិនមានសិទ្ធិក្នុងការប្រកួតនៅឯប្រទេស ព័រតូរីកូ នាពេលខាងមុខនេះឡើយ៕










