ព្រះកាយច័ន្ទ ដែលធ្លាប់ប្រឡូកក្នុងការប្រកួតប្រជែងលើវិស័យបវរកញ្ញាបានចូលរួមផ្តល់បទសម្ភាសន៍ម្តងទៀតដោយនិយាយថាវិស័យមួយនេះគឺស្មានមិនត្រូវឡើយ។ ជួនកាលទស្សនិកជនមើលឃើញថាមនុស្សម្នាក់នោះសមជាម្ចាស់មកុដប៉ុន្តែបែរជាបានទៅលើអ្នកផ្សេងជាដើមដោយសារអាចមានហេតុផលជាច្រើននៅពីក្រោយឆាក។

កាលពីពេលថ្មីៗនេះកម្មវិធី «សខ្មៅ» បានមកនាំនូវតារាកិត្តិយសមួយរូបទៀតគឺជាកញ្ញា ព្រះកាយច័ន្ទ។ ជាមួយនឹងការសម្ភាសន៍លើកនេះ ពិធីការិនី ពេជ្រ សិរីរ័ត្ន រួមទាំង ព្រះកាយច័ន្ទ ក៏ជជែកទាក់ទងនឹងវិស័យបវរកញ្ញាស្របពេលថ្មីៗនេះប្រធានបទអំពីបវរកញ្ញាបានល្បីកក្រើកយ៉ាងខ្លាំង។.png)
ព្រះកាយច័ន្ទ បាននិយាយថារឿងបវរកញ្ញាមិនអាចទាញទុកបាននោះទេ។ ត្រង់ចំណុចនេះកញ្ញាបានពន្យល់ថានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទស្សនិកជនអាចគិតថាម្នាក់នេះនឹងទទួលបានជ័យលាភីលេខ១នៅថ្ងៃផ្តាច់ព្រ័ត្រប៉ុន្តែនៅថ្ងៃផ្តាច់ព្រ័ត្រមកដល់គ្រប់យ៉ាងវាផ្លាស់ប្តូរ។ ព្រះកាយច័ន្ទ ថាយើងមិនអាចដឹងពីក្រោយឆាកបវរកញ្ញាម្នាក់ហ្នឹងមានរឿងអ្វីជួបបញ្ហាអ្វីខ្លះនោះទេដោយគ្រប់យ៉ាងផ្លាស់ប្តូរទៅតាមស្ថានការណ៍។
.png)
តារាសម្តែងនិងពិធីការិនីរូបនេះបន្ថែមទៀតថា ជួនកាលការឆ្លើយសំណួររបស់បវរកញ្ញានោះមិនបានល្អប៉ុន្តែជួនកាលមកពីរឿងក្រោយឆាករបស់បវរកញ្ញានោះមានជម្លោះជាមួយអ្នកនេះ ជួនកាលជាមួយអ្នកនោះ ឬជួនកាលមានជម្លោះជាមួយនឹង CEO ដូច្នេះយើងមិនអាចដឹងពីមូលហេតុដែលបវរកញ្ញានោះមិនបានមកុដឡើយ។ 
នៅក្នុងកិច្ចសម្ភាសន៍នេះដែរ ព្រះកាយច័ន្ទ បានប្រកាសជំហរថានាងមិនវិលត្រឡប់ចូលរួមប្រកួតក្នុងវិស័យបវរកញ្ញាម្តងទៀតនោះទេទោះបីជាមានការជំរុញលើកទឹកចិត្តពីអ្នកគាំទ្រមួយចំនួនក្តី។ កញ្ញា បាននិយាយថាកម្មវិធីបវរកញ្ញាមិនស័ក្តិសមនឹងនាងហើយសម្រាប់អ្នកដែលចង់ចូលរួមកម្មវិធីនេះគឺត្រូវហ៊ានចូលស្ទឹងតាមបទ ចេះបន់បែនតាមកាលៈទេសៈ ខណៈដែលនាងប្រកាន់ភ្ជាប់ថាបើកន្លែងនោះខុសគឺនាងមិនធ្វើឡើយ៕










