Home តារាជាតិ អាយរីស Cover បទចិន ទទួលបាននូវមតិប្រតិកម្មចម្រុះ

អាយរីស Cover បទចិន ទទួលបាននូវមតិប្រតិកម្មចម្រុះ

189
0

តារាចម្រៀង អាយរីស បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងឆាប់រហ័សបន្ទាប់ពីទម្លាក់ Cover បទចិនមួយដែលមានតង់សំឡេងខ្ពស់ហើយក៏មិនមានមនុស្សច្រើនទេដែលអាចបកស្រាយបទនេះបាន។ ទោះយ៉ាងណាទន្ទឹមនឹងការសរសើរទៅលើទឹកដមសំឡេងខ្ពស់ អាយរីស បានប្រឈមនឹងមតិមួយចំនួនដោយអ្នកលេងបណ្តាញសង្គមថាសំលៀកបំពាក់របស់នាងមិនត្រូវនឹងបរិយាកាសបទចម្រៀង ខណៈមតិខ្លះទៀតប្រឆាំងនឹងការ Cover នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiOX748hieZmGXN8FwG1NFtyKprHOen1R-DnwiuG79Lzzi8dM-Jkgo-HAa1ch9zYNC84KygnCS2F8DmFv_CA7mdKt8X18Zr9oT387tZWTwmxmmH4zbT4sz5vdJfzVlY0rqc3MwBCRC8nU8ZzOGlYF_e11Z-ll2C2sGolgCz0M1kDFB2VTwy4Atp_kLODU/s2048/image_2026-09-24_10-41-08.png
ខ្សែភាពយន្តចិន «និស្ស័យស្នេហ៍ឋានសួគ៌» ឬAshes of Love បានធ្វើឱ្យអ្នកគាំទ្រជាច្រើនចងចាំដោយសារតែរឿងភាគដែលសម្តែងដោយ Yang Zi និង Deng Lun ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងទាំងក្នុងស្រុកនិងក្រៅស្រុក។ លើសពីនេះទៅទៀត បទចម្រៀង «Upward to the Moon» នៅក្នុងរឿងនេះក៏ទទួលបាននូវប្រជាប្រិយភាពដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijlotfDJa7a1sElb62MT16OHTnEmT8myHbyJc0Z8ALc-eWNP6X3CZU6o-ZWdbT3diZg9u0dWwnxD5vuC4itbWm6_tLCYicQIi43ue_BvgBHx_nXUQkqOPFgGSaw02B4iBiZ8pT_4m-2L5jhWqiX6jLzkwCSB-K2rYVfN-J-NtjgfPFxLDl6fCk0yO5QGg/s678/image_2026-09-24_10-57-09.png
បទចិនដែលមានតង់ខ្ពស់ត្រូវបានតារាចម្រៀង អាយរីស Cover ជាភាសាខ្មែរដោយផលិតកម្ម GenMusix បានដាក់ចំណងជើងថា «ក្រោមដួងព្រះច័ន្ទ »។ ក្រោយទម្លាក់បទ Cover កាលពីថ្ងៃទី២១ កញ្ញា សំឡេងរបស់ អាយរីស បានទាក់ទាញទស្សនិកជនយ៉ាងឆាប់រហ័ស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge4JyscN1xdBgHaoyj8dtIQRfIkgMSBJpGanPs4T6e0-1ImCDUq_UpeubWAkZkDKIwYiYNWMg_ugEvKxeS4QSSN2PIP5-OW93kFab9sstAP-uKhPhb8h6iCrXCumN5h2bdPCr8Q4_JA_wqVhtJZ9j4Cw9xeJns5n1ukRiju-nKZs2nyJ2UKVqyscjeRYQ/s2048/image_2026-09-24_10-41-09.png

មតិមួយចំនួនបានកោតសរសើរនូវទឹកដមសំឡេងខ្ពស់របស់ អាយរីស ខណៈកន្លងមកតារាចម្រៀងរូបនេះតែងតែទទួលបានការសរសើរពីការ Cover បទចម្រៀងជាច្រើនពីបរទេសដែលបង្ហោះនៅលើទិកតុករបស់ខ្លួន។ មិនត្រឹមតែសាធារណជនប៉ុណ្ណោះទេសូម្បីតែតារាចម្រៀងមួយចំនួនក៏បង្ហាញការពេញចិត្តនូវការ Cover របស់ អាយរីស ក្នុងរឿង «និស្ស័យស្នេហ៍ឋានសួគ៌»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMgTVQzosgK_md2D_CLr9Ottt-oMLtWz95dyYYRfYiDkxfc24epHCgtTOwPUGKiqR1gtoCyuG9q0ShyuVCiUwGQfb8CmrBFqf7LMw0DgFN-uc7gcTsxxqMPgmlONzWn-cEJYH_7V0kk9VoTCUvwtRM9rEyXwJ_uRnt12yruFAyyF_W4BAO7bKHr-7trks/s2048/image_2026-09-24_10-41-11.png

ទោះបីជាទទួលបាននូវការសរសើរពីមតិភាគច្រើន ប៉ុន្តែ អាយរីស ក៏ប្រឈមនឹងមតិអវិជ្ជមានមួយចំនួន។ អ្នកលេងបណ្តាញសង្គមបាននិយាយថាបទគេដែលល្បីគឺដឹងតែមានការ Cover ហើយ ខណៈមតិខ្លះទៀតសម្តែងការមិនពេញចិត្តទៅលើសំលៀកបំពាក់របស់ អាយរីស រហូតអ្នកខ្លះថាសំលៀកបំពាក់នេះសមនឹងទៅវត្តច្រើនជាង។ ពួកគេលើកឡើងថា បរិយាកាសនៅមាត់សមុទ្រ និងបទចម្រៀងនេះសមតែស្ថិតក្នុងរ៉ូបស្បៃវែងពណ៌ស្រាលៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin4XL6k5sIKxA94uzQAwGXuiTwN566nBxIGP7EO9c0st3fgukvGtctOpN_rUQxGXGLLEg6KjAD-VTPje8QSYM8no5ju9Qf9UIC9-GbxH4zxSv8Lg1uy4-RIPrH-9csjiLBHjvt91Ztib3WnitqxHGIvSTEKaybbwkbUM4H1KGYZxoj3nC2Tcta-DEug-c/s1440/image_2026-09-24_11-12-15.png
ទន្ទឹមនឹងមតិមួយចំនួនដែលប្រឆាំងនឹងការ Cover បទបរទេសទាំងផលិតកម្មនិង អាយរីស ផ្ទាល់បានបញ្ជាក់ថាក្រៅពីការ Cover រូបនាងក៏មានបទចម្រៀងផ្សេងទៀតដែលនាងជាម្ចាស់បទ ហើយនេះគ្រាន់តែជាផ្នែកមួយនៃ Project cover បទល្បីៗពីបរទេសប៉ុណ្ណោះ៕