ពិតជាមិនធម្មតានោះទេមិនត្រឹមតែវ៉ាដាច់ BLACKPINK ពីការរកចំណូលបានច្រើនទៅលើការប្រគំតន្រ្តីប៉ុណ្ណោះទេប៉ុន្តែពេលនេះ BTS ត្រៀមខ្លួនរួចជាស្រេចដើម្បីនាំមុខគេក្នុងប្រាក់ចំណូលពីដំណើរទេសចរណ៍ទូទាំងពិភពលោកនៅឆ្នាំ ២០២៦ ដែលលើសប្រាក់ចំណូលសរុបនៃដំណើរទេសចរណ៍ «Cowboy Carter» របស់ Beyoncé ក្នុងឆ្នាំ ២០២៥ ទៅទៀត។
.png)
បច្ចុប្បន្ន BTS នាំមុខគេក្នុងចំណាត់ថ្នាក់ប្រាក់ចំណូលពីដំណើរទេសចរណ៍ពិភពលោកសម្រាប់ឆ្នាំ ២០២៦ ជាមួយនឹងប្រាក់ចំណូល ៤៦៥.៨ លានដុល្លារពីដំណើរទេសចរណ៍ពិភពលោក «Arirang» របស់ពួកគេ។ តួលេខនេះបានវ៉ាដាច់ប្រាក់ចំណូលសរុបនៃដំណើរទេសចរណ៍ «Cowboy Carter» របស់ Beyoncé បន្ទាប់ពីការសម្តែងចំនួន ៣៨លើក។ យោងតាមតួលេខសរុបសម្រាប់ត្រីមាសទីបី ឆ្នាំ២០២៦ ការប្រគំតន្រ្តី «Arirang» បានទាក់ទាញអ្នកទស្សនាចំនួន ២.៣១៤.១៤០នាក់ នៅទូទាំងកម្មវិធីចំនួន ៣៨ ដោយរកចំណូលបាន ៤៦៥.៨លានដុល្លារពីការលក់សំបុត្រ។ នេះគឺជាតួលេខចំណូលខ្ពស់បំផុតក្នុងចំណោមដំណើរទេសចរណ៍ទូទាំងពិភពលោករហូតមកដល់បច្ចុប្បន្ន។

សមិទ្ធផលនេះលើសពី ៤០៧,៦ លានដុល្លារដែលដំណើរទេសចរណ៍ «Cowboy Carter» របស់ Beyoncé រកបានក្នុងឆ្នាំ ២០២៥។ ដំណើរទេសចរណ៍របស់ Beyoncé គឺជាដំណើរទេសចរណ៍ដែលរកចំណូលបានខ្ពស់បំផុតនៅលើពិភពលោកកាលពីឆ្នាំមុន។ ជាមួយនឹងលទ្ធផលបច្ចុប្បន្ន BTS នាំមុខប្រហែល ៥៨,២ លានដុល្លារលើដំណើរទេសចរណ៍ទាំងមូលរបស់ Beyoncé។
.png)
Bad Bunny ឈរនៅលំដាប់ទីពីរនៅលើតារាងប្រាក់ចំណូលពីដំណើរទេសចរណ៍សកលឆ្នាំ ២០២៦ គឺជាមួយនឹងទឹកប្រាក់ ៤៣៨,៦ លានដុល្លារ។ តារាចម្រៀងរ៉េបរូបនេះបានលក់សំបុត្រប្រហែល ៣,១ លានសន្លឹក ដែលច្រើនជាងទស្សនិកជនរបស់ BTS ទៅទៀត។ ទោះជាយ៉ាងណាក៏ដោយ «Arirang» នៅតែរកចំណូលបានប្រហែល ២៧,២ លានដុល្លារបន្ថែមទៀត។

ដំណើរទេសចរណ៍ដ៏ជោគជ័យបំផុតមួយរបស់ BTS គឺការសម្តែងរយៈពេលបួនយប់របស់ពួកគេនៅក្នុងទីក្រុង Las Vegas នៅថ្ងៃទី ២៣, ២៤, ២៧និង ២៨ខែឧសភា។ ក្រុមនេះបានទាក់ទាញអ្នកចូលរួមចំនួន ២៤៥,៦៩១នាក់ ដោយរកចំណូលបាន ៦៦.៦ លានដុល្លារពីការលក់សំបុត្រ។ លទ្ធផលនេះបានជួយជំរុញឱ្យ «Arirang» ឡើងដល់កំពូលនៃតារាងប្រាក់ចំណូលពីដំណើរទេសចរណ៍ពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ៤៦៥,៨ លានដុល្លារមិនមែនជាប្រាក់ចំណូលចុងក្រោយសម្រាប់ «Arirang» នោះទេ។ តួលេខបច្ចុប្បន្នត្រូវបានបញ្ចប់គិតត្រឹមថ្ងៃទី ១២ ខែសីហា ខណៈដែល BTS នៅតែមានការសម្តែងចំនួន ១០ បន្ថែមទៀតនៅអាម៉េរិកខាងជើងបន្ទាប់ពីកាលបរិច្ឆេទនេះ។

បន្ទាប់ពីតួលេខចុងក្រោយត្រូវបានបូកសរុប BTS នៅតែមានកម្មវិធីចំនួន១០ ដែលប្រាក់ចំណូលមិនទាន់ត្រូវបានរាប់បញ្ចូលនៅឡើយទេ។ ដូច្នេះ តួលេខបច្ចុប្បន្នឆ្លុះបញ្ចាំងតែប្រាក់ចំណូលរបស់ BTS រហូតដល់ថ្ងៃទី ១២ ខែសីហា។ ប្រាក់ចំណូលសរុបនៃដំណើរទេសចរណ៍នេះនឹងត្រូវបានធ្វើបច្ចុប្បន្នភាពបន្ទាប់ពីការសម្តែងដែលនៅសល់ត្រូវបានបញ្ចូលក្នុងស្ថិតិ៕









