Home តារាជាតិ កម្មវិធី Miss Asia Pacific International 2026 រងការប្រតិ.កម្មពីអ្នកគាំទ្រមួយចំនួននៅកម្ពុជា

កម្មវិធី Miss Asia Pacific International 2026 រងការប្រតិ.កម្មពីអ្នកគាំទ្រមួយចំនួននៅកម្ពុជា

136
0

កម្មវិធី Miss Asia Pacific International 2026 ដែលធ្វើឡើងនៅប្រទេសហ្វីលីពីនបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកម្ពុជាមួយចំនួនបង្ហាញការមិនពេញចិត្តនិងចោទប្រកាន់ថាអ្នករៀបចំកម្មវិធីហាក់ដូចជាប្រព្រឹត្តមិនយុត្តិធម៌ចំពោះអ្នកតំណាងកម្ពុជាគឺបវរកញ្ញា រី ស្រីនេត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGmgkP0n9DYWBYiPmqejmOlnnA2RImOq9Hu4_4eLk6x_dkNw1Zxmp67xcdLtbCWAQ9fB7FK_hUrCuRjTxKt7WhV1UoQw4vdFa6O26UgccUXuTYTniBHQ-stkqhBkNj3be2iXeEsrqNVk-MUcryVFtTLtrQuY5ajzA9KnJrQS4HYMawhKjD27A8ri0RQAU/s2048/image_2026-09-23_13-43-59%20(2).png

ភាពចម្រូងចម្រាសក្នុងចំណោមអ្នកតាមដានវិស័យបវរកញ្ញាបានចាប់ផ្តើមក្រោយពីផេករបស់ Miss Asia Pacific International ពុំបានបង្ហោះរូបភាពរបស់ រី ស្រីនេត Miss Asia Pacific Cambodia 2026 ក្នុងពេលដែលនាងទៅដល់ទឹកដីនៃការប្រកួតនៅឯហ្វីលីពីនឡើយ។ ផ្ទុយទៅវិញអ្នកតំណាងថៃដែលហៀបនឹងធ្វើដំណើរមកកាន់ហ្វីលីពីន ស្រាប់តែផេករបស់កម្មវិធីនេះបានបង្ហោះបវរកញ្ញាថៃនិងជូនពរឱ្យនាងមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKI3SM0GwRNNdcsErb7DeUOXjeVNEWtQygeIgUa1AVNbTvWZWgsdyBEFTPH_28hGU5mTzX2s5Vl8yGxxVuFqpbc4IlPV-mE0KU85lpvR7Qiz9OJ4A25E7-A9LMRbbXOcmWmhy3We8AAwUo52abuqM69L3GrCb8JxX8ces1Mbw5c1oZCPy41mzJezAcMn8/s2048/image_2026-09-23_13-44-01%20(2).png
សកម្មភាពនេះហើយបានជំរុញឱ្យអ្នកតាមដានវិស័យបវរកញ្ញាកម្ពុជាមួយចំនួនស្រងាកចិត្តយ៉ាងខ្លាំងនិងចោទប្រកាន់កម្មវិធីនេះថាលម្អៀង យល់ចិត្តយល់ថ្លើមប្រទេសថៃ។ អ្នកមួយចំនួនថែមទាំងទប់កំហឹងកុំឱ្យមានភាពចម្រូងចម្រាសខ្លាំងលើករណីនេះដើម្បីកុំឱ្យមានពាក្យចោទប្រកាន់ថាអ្នកគាំទ្រកម្ពុជា TOXIC ឬ Drama នាំឱ្យប៉ះពាល់ដល់ រី ស្រីនេត ដែលកំពុងឈរតំណាងកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិ។ មតិខ្លះទៀតថែមទាំងនិយាយថានៅពេលកម្មវិធីនេះចប់ពេលណាពួកគេនឹងព្រលះកម្មវិធី Miss Asia Pacific International ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKYkToaZPsG3NgkKIXsAA2rHyVkcFvRRqZkTMZBubwwVlHbSk4oWCXTESXtkljRjer_qVd-QCawXTG6eLL4rq0kL-cYN4FZ4meH2SBa5WJ8AaP3d9CjkfxV1YCGoH-TZr_w8SrMfiLkOX0ZI3QWXzok04J2m0plN3hO7snOrzw8YdC5bDHIWJRSmiX5q4/s2048/image_2026-09-23_13-43-58.png

គួរបញ្ជាក់ផងដែរថាកម្មវិធី Miss Asia Pacific International គឺជាកម្មវិធីមួយដែលមានការរៀបចំ តាំងពីយូរណាស់មកហើយដោយឈ្មោះដំបូងនៃកម្មវិធីនេះគឺ « Miss Asia Quest» ដែលរៀបចំឡើងក្នុងឆ្នាំ១៩៦៨ ដោយផ្តោតលើបេក្ខនារីមកពីតំបន់អាស៊ី និងអូសេអានី។ នាពេលនោះកម្មវិធីនេះមិនមែនផ្តោតតែលើសម្រស់ទេ ប៉ុន្តែពាក់ព័ន្ធនឹងការលើកកម្ពស់ ទេសចរណ៍ សន្តិភាព មិត្តភាព និងទំនាក់ទំនងរវាងប្រទេសផងដែរ។ ការប្រើឈ្មោះដូចបច្ចុប្បន្ននេះគឺចាប់ផ្តើមឡើងនៅឆ្នាំ២០០៥ ហើយកម្មវិធីនេះក៏មានការផ្អាកជាច្រើនឆ្នាំផងដែរមុននឹងដំណើរការឡើងវិញក្នុងឆ្នាំ២០១៦។ គោលដៅរបស់កម្មវិធីរួមមានការផ្តល់វេទិកាឱ្យស្ត្រីអភិវឌ្ឍជំនាញ ទំនុកចិត្ត ភាពជាអ្នកដឹកនាំ និងការចូលរួមក្នុងសហគមន៍អន្តរជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJw6Aa8U5uEL-cXFFpVMqzuwCcHvgia3qEWtj1Wy4hxjSMAXmK6fh8DuHNvoMBn0S5yKb-9Q-cGttL6C9lDs4NdtmlJWYZQkh15Iz_tttkEbzqmi9N4QGoTYQgfGBCRS8g8_g2oBVyAhpfiwuYToVJ_SkzdByQGzuDTaE5YpAzDkYEhhWOcGb9xirg4UI/s2816/image_2026-09-23_13-44-02%20(2).png

គួរជម្រាបជូនថា វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី Miss Asia Pacific International 2026 នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦៕