Home ព័ត៌មានសេដ្ឋកិច្ច ជំនាញឯកទេសនិង​​បទពិសោធន៍​ ៥០ឆ្នាំ ក្នុងវិស័យផលិតផលទឹកដោះគោ ដែលមានការ​ទទួលស្គាល់នៅទូទាំងពិភពលោក ពេល​នេះកំពុងបម្រើជូនគ្រួសារកម្ពុជា

ជំនាញឯកទេសនិង​​បទពិសោធន៍​ ៥០ឆ្នាំ ក្នុងវិស័យផលិតផលទឹកដោះគោ ដែលមានការ​ទទួលស្គាល់នៅទូទាំងពិភពលោក ពេល​នេះកំពុងបម្រើជូនគ្រួសារកម្ពុជា

363
0

រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦៖ ក្រុមហ៊ុន Vinamilk ដែល​​ស្ថាប័ន Brand Finance បាន​ចាត់ចំណាត់​ថ្នាក់ជា​ម៉ាកយីហោ​​ផលិតផលទឹកដោះគោ​មានសក្តានុពលបំផុតក្នុងពិភពលោក (នៅក្នុង​​របាយការណ៍ Food & Drink ឆ្នាំ២០២៥) កំពុងប្រារព្ធខួប ៥០ឆ្នាំ នៃការនាំយកអាហាររូបត្ថម្ភប្រកបដោយគុណភាពជូនដល់គ្រួសាររាប់លានគ្រួសារ​ ហើយក្រុមហ៊ុន​ក៏​បាន​នាំយក​​ព្រឹត្តិការណ៍ដ៏សំខាន់នេះ​មក​ប្រារព្ធ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែលជាកន្លែងក្រុមហ៊ុន​កំពុង​ពង្រីក​វត្តមាន​របស់ខ្លួន​ជា​លំដាប់​ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxO1elJdQTfFZ462S_bBmXEf9zjLtDtNDGKirSU20pS-PIdbOwQBip0wvnoH4wTC5TDqzUYA77hoBPGd6vaJPybdq-GixQjwS3LldhyphenhyphenSO6CbcEkkrid3FlDeqn-AogWi4B1XDTfbr3iik7QYHdXUjn5_9UjLBLTtmpQ4tdpKHyEWUqFEogtZTLKOA2_ZY/s1708/01_Richard-Hall_Global-Dairy-Congress_tasting-Vinamilk-products.jpg

ក្រុមហ៊ុន Vinamilk ត្រូវបានបង្កើតឡើងនៅ​ប្រទេសវៀតណាមក្នុងឆ្នាំ ១៩៧៦ ហើយ​ក្រុមហ៊ុន បានចំណាយពេលប្រាំទសវត្សរ៍ដើម្បី​​កែលម្អ និងសម្រិតសម្រាំងគ្រប់ដំណាក់កាលនៃអាហាររូបត្ថម្ភទឹកដោះគោ ចាប់តាំងពីការថែទាំសត្វ ការជ្រើសរើសគ្រឿងផ្សំ រហូតដល់ការផ្សំរូបមន្ត និងការធានានូវគុណភាព។ បច្ចុប្បន្ន ជំនាញឯកទេសនេះ​​​​ត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិឈានមុខគេ ព្រមទាំងទទួលបានការជឿទុកចិត្តពីក្រុម​គ្រួសារនៅក្នុងប្រទេស និងដែនដីជាង ៦៥ ទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHBPmWIheLSPoWyQZFWmuqDu_XrjJjTxRibXF5tZxqY7nQoyzq5M0Oi5Z-8ZMI-QJAuBoro_G1WHzH3la0G5OTfSneIPzsPxYuYMono6-qolunc12lbGOOKpJ8d102kr176b5dcEBtpEPO0nxvtgmCJIWlVY4V3EQk2OnWxgzw6lEM2OYVKyXn5UzufNM/s1600/03_World-Dairy-Innovation-Awards-2026_five-awards.jpg

សម្រាប់គ្រួសារកម្ពុជា ព្រឹត្តិការណ៍ដ៏សំខាន់នេះ មិនត្រឹមតែជាការប្រារព្ធពិធីអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែ​ក៏ជា​ការប្តេជ្ញាចិត្ត​យ៉ាងមុតមាំដើម្បី​ឱ្យ​​ពលរដ្ឋ​កម្ពុជា​​អាច​ទទួល​បាននូវ​​​​ស្តង់ដាគុណភាព និងសុវត្ថិភាព អនុលោម​តាមកម្រិត​​​ដែល Vinamilk បានប្រកាន់ខ្ជាប់អស់រយៈពេល ៥០ឆ្នាំកន្លងមកនេះ។ ​

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9T7wCF4IL5UnL4e-hux-FfIFMGbhZn597o2v92eqU1wxkhUr5l7_NMBF6Ox3NHgEdwzb6fvf5LbfNGj8GuXUffHquDnhyphenhyphenzoC7btnaB9LagD_UNlKrqVyo79jM_xkMBHg5JHm9KaCHay0vNNvPfQ9UCRbY5XQZCu90OlUvOS04T5qYFAtaWsIWSsiajTA/s3000/02_Vinamilk-products-in-store_Phnom-Penh.jpg

    • ជំនាញឯកទេសផ្នែកអាហាររូបត្ថម្ភរយៈពេលប្រាំទសវត្សរ៍ ដែលទទួលបានទំនុកចិត្តនៅទូទាំងពិភពលោក
      ការវិនិយោគជាបន្តបន្ទាប់ អស់រយៈពេលប្រាំទសវត្សរ៍ ​លើជំនាញឯកទេស​​​ក្នុងវិស័យផលិតផល​ចេញពី​​ទឹកដោះគោ បានធ្វើឱ្យ​ក្រុមហ៊ុន​ Vinamilk ក្លាយជាក្រុមហ៊ុនផលិតផលទឹកដោះគោឈានមុខគេមួយក្នុងពិភពលោក។ ក្រុមហ៊ុន Vinamilk ​បាន​ជាប់ចំណាត់ថ្នាក់ក្នុងចំណោមក្រុមហ៊ុនទឹកដោះគោលំដាប់​​កំពូលទាំង ៣៦ ក្នុងពិភពលោក ​បើ​គិត​ជាប្រាក់​ចំណូល ហើយជាម៉ាកយីហោ​តែមួយគត់មកពីតំបន់​អាស៊ីអាគ្នេយ៍ ដែលមានឈ្មោះក្នុងចំណោម​ម៉ាក​យីហោ​​ទឹកដោះគោដែលមានគុណ​តម្លៃបំផុតទាំង ១០ ក្នុងពិភពលោក របស់ស្ថាប័ន Brand Finance។ នៅក្នុងរបាយការណ៍ Food & Drink ឆ្នាំ២០២៥ របស់ Brand Finance ក្រុមហ៊ុន Vinamilk ក៏ត្រូវបានប្រសិទ្ធនាមជាម៉ាក​យីហោទឹ​​កដោះគោដែលមានសក្តានុពលបំផុតក្នុងពិភពលោក ជាមួយនឹងកម្រិតភាពរឹងមាំនៃម៉ាកយីហោ​កម្រិត AAA+ ផងដែរ។
      ​

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7UpT-oaFUQxaku5ZjFyjp_9nkrFpWUZ8i0uqx4QfDjgll4FY2KYxKSR0zCaFb-NdBp-efKpaPGAWsmAujiAOy7eJq3V6SefAkyRVwwYNzi1lNcwYI8i1jbO20qfqxYYzNSFPVJewQ1n4EJopNTa3_PVLHEZZq7VQkW3Q7pqfVq4CYC10o5SszTaNw0Po/s1600/09_Cambodian-guests_V50-celebration_Ho-Chi-Minh-City.jpg
[រូបថត ០១ — ឯកសារ៖ 01_Richard-Hall_Global-Dairy-Congress_tasting-Vinamilk-products.jpg] សារពណ៌នារូបថត៖ លោក Richard Hall ប្រធាន Global Dairy Congress និង World Dairy Innovation Awards កំពុង​ភ្លក្សរសជាតិផលិតផល Vinamilk ដែលបានដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍​សន្និសីទ​​ទឹកដោះគោសកល ​ឆ្នាំ២០២៥
ក្រៅពីនេះ ក៏​មាន​ការ​​​ទទួលស្គាល់ដោយឯករាជ្យ​លើ​ទិដ្ឋភាព​ផ្សេងៗជា​ច្រើន​របស់​​ផលិតផល ដែល​ឆ្លុះបញ្ចាំងពីគុណតម្លៃដែល​ជា​ទី​យក​ចិត្តទុកដាក់​របស់​គ្រួសារផងដែរ ពោលគឺភាព​សុទ្ធ​ សុវត្ថិភាព រសជាតិ និងនវានុវត្តន៍​របស់​ផលិតផល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivw7y_8t6FgV1H3JhMxrNGTUVe6tZ4HDlU1ZwuK7ZcxXq35FR309UlroxI6QBf0buM8oyU4WoWipHOGCzuAmtKIWiz2HUYUeMiV7suEsNnNtCd8emPJce7NVKQU-VKktwkEl_rNHrzeusOKwtQraBqe0NdTrFqrldrWyWNpsfCAvpK70L-cqDIZ6xFEPg/s2048/10_Cambodian-guests_Vinamilk-factory-visit.jpg

ចំណែក​នៅ​ក្នុងវិស័យអាហាររូបត្ថម្ភសម្រាប់ទារក និងកុមារវិញ ក្រុមហ៊ុន​ Vinamilk បានក្លាយជាក្រុមហ៊ុនដំបូងគេក្នុងតំបន់អាស៊ី ដែលបាន​ទទួល​ពានរង្វាន់ផលិតផល​មាន​ភាព​ស្អាត និង​សុទ្ធ (Clean Label Project Purity Award) សម្រាប់គ្រប់​​ផលិតផលម្សៅទឹកដោះគោកុមាររបស់ខ្លួនក្នុងឆ្នាំ ២០២៣ ដែលជាពានរង្វាន់ផ្អែកលើការធ្វើតេស្តដោយ​មន្ទីរពិសោធន៍ឯករាជ្យ ដើម្បី​ពិនិត្យ​​រកសារធាតុពុល និងភាពសុទ្ធ​​​នៃផលិតផល។
ចំពោះ​ទឹកដោះគោស្រស់ ផលិតផល Vinamilk 100% Fresh Milk ទទួលបានការជឿទុកចិត្តពីមនុស្សគ្រប់វ័យ​​​រាប់លានគ្រួសារ សម្រាប់អាហាររូបត្ថម្ភប្រចាំថ្ងៃ។ សម្រាប់​ផលិតផល​កម្រិតព្រីមៀមវិញ ផលិតផល Vinamilk Green Farm បាន​ការ​ទទទួល​ស្គាល់​ចំពោះ​ភាពសុទ្ធ​នៃផលិតផល​ដោយ​ស្ថាប័ន Clean Label Project បាន​ការទទួលស្គាល់ផ្នែករសជាតិពីវិទ្យាស្ថានជាតិរសជាតិអន្តរជាតិស្ថិត​ក្នុងក្រុងប្រ៊ុចសែល ដោយ​ការ​ធ្វើ​តេស្ដ​សម្រាប់​ពានរង្វាន់រសជាតិ​ប្រណីត​ (Superior Taste Award) ត្រូវបានវាយតម្លៃតាម​វិធី​វិនិច្ឆ័យ​ដោយចុងភៅអាជីព និងអ្នកជំនាញខាងរសជាតិដោយ​មិន​ឱ្យ​ដឹងពី​ម៉ាក​យីហោផលិតផល​ជាមុន ​និងបាន​ការទទួលស្គាល់​ផ្នែកគុណភាពពីស្ថាប័ន Monde Selection។ អនុលោមតាមការស្រាវជ្រាវទីផ្សារ​ធ្វើឡើងដោយក្រុមហ៊ុន Alphanalyst Research Co., Ltd. ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បាន​រកឃើញថា ផលិតផល Green Farm គឺជាស្រឡាយទឹកដោះគោស្រស់តែមួយគត់ក្នុងពិភពលោក ដែលទទួលបានការទទួលស្គាល់លំដាប់ថ្នាក់អន្តរជាតិទាំងបីតែម្ដង​បែបនេះ​។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicg4GZ45G7z5AGJ7sOCSDwkSatB7VGGywXWcgO7DniRXKam7T3oXF-h814lK5sKPx7Ml2pdj5iIPOAlJzfWxxyqcmPN_8c3NAirmAMfTxKo4Je3mwsm23gyFx5pR0uXPH077M3CI12ZGlkZBPn2-bwvfhD71excfVdFbsYqohKBFLTzsjIJLxq_9pOFro/s8368/11_Smart-warehouse_Vinamilk-Mega-Factory.jpg
[រូបថត ០២ — ឯកសារ៖ 02_Vinamilk-products-in-store_Phnom-Penh.jpg] សារពណ៌នារូបថត៖ ផលិតផល Vinamilk នៅលើធ្នើរតាំងទំនិញ ក្នុងរាជធានីភ្នំពេញ
ថ្មីៗ​នេះ នៅក្នុងព្រឹត្តិការណ៍​សន្និសីទ​ទឹកដោះគោសកល (Global Dairy Congress) នាទីក្រុងបាសេឡូណា ក្រុមហ៊ុន Vinamilk ទទួលបានពានរង្វាន់ចំនួនប្រាំ នៅក្នុងពិធីប្រគល់ពានរង្វាន់នវានុវត្តន៍ទឹកដោះគោពិភពលោក ឆ្នាំ២០២៦ ក្នុងចំណោមផលិតផលចំនួន ១៧ ដែលបានចូលដល់វគ្គផ្តាច់ព្រ័ត្រ ដែលលោក Richard Hall ប្រធាន Global Dairy Congress និងប្រធានពានរង្វាន់នេះ បានពិពណ៌នាថាជាសមិទ្ធផលដែលមិនធ្លាប់មានពីមុនមក ក្នុងរយៈពេល ២០ឆ្នាំនៃការរៀបចំពានរង្វាន់នេះ។ ការទទួលស្គាល់ទាំងនេះបានគ្របដណ្តប់លើវិស័យអាហាររូបត្ថម្ភកុមារ អាហាររូបត្ថម្ភសម្រាប់វ័យចាស់ប្រកបដោយសុខភាពល្អ ទឹកដោះគោស្រស់ និងបង្អែម/ការ៉េម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKveMVzlA33exUT_4WC70DdCCfUQqTBmzxROwKiofoA3-camfr7TN0igskborGnJ4it8jXKbzMCcPNHME3BQZ_ykRM5Ig2Me1S8nquzo74ahWxS0IL4z7aHVdH0istdNy0PBEJ1nFgVYrNUtTNZqnOCldblFi5ysIuC733JT_ktYwGwqycBXLstX73EV4/s2048/08_Walk-Street-pop-up-store_Phnom-Penh_May-2026.jpg
ផលិតផលអាហាររូបត្ថម្ភសម្រាប់កុមារមួយរបស់ក្រុមហ៊ុន Vinamilk ត្រូវបានប្រសិទ្ធនាមជា​ផលិតផលទឹកដោះគោកុមារល្អបំផុត ចំណែក​ផលិតផល​ Sure Prevent Gold បាន​ទទួល​ការ​ប្រសិទ្ធនាមជា​នវានុវត្តន៍សមស្រប​តាមវ័យល្អបំផុត​; ផលិតផល Vinamilk Gelato Matcha Gotcha បាននាមជា ការ៉េមល្អបំផុត; ផលិតផល Vinamilk 100% Fresh Milk Flavoured ជា​ភេសជ្ជៈទឹកដោះគោមានរសជាតិល្អបំផុត; និងផលិតផល Vinamilk Gelato ជាផលិតផល​មាន​ការរចនាវេចខ្ចប់ល្អបំផុត​។

[រូបថត ០៣ — ឯកសារ៖ 03_World-Dairy-Innovation-Awards-2026_five-awards.jpg] សារពណ៌នារូបថត៖ ក្រុមហ៊ុន Vinamilk ឈ្នះពានរង្វាន់ចំនួនប្រាំ នៅក្នុងពិធីប្រគល់ពានរង្វាន់នវានុវត្តន៍ទឹកដោះគោពិភពលោក ឆ្នាំ២០២៦
ភាពហ្មត់ចត់​នៅពីក្រោយទំនុកចិត្តរបស់អ្នកបរិភោគរយៈពេល ៥០ឆ្នាំនៅពីក្រោយកំណត់ត្រាដ៏ជោគជ័យនេះ គឺកើតចេញពីជំនឿយ៉ាងសាមញ្ញមួយ ពោលគឺ ការកសាង​​ទំនុកចិត្តគឺ​ធ្វើ​ឡើង​តាមរយៈ​ការ​ផ្ដល់​ព័ត៌មានលម្អិតទាំងអស់ឱ្យ​បានត្រឹមត្រូវ។ លោកស្រី Mai Kieu Lien អគ្គនាយិការនៃក្រុមហ៊ុន Vinamilk បានលើកឡើងថា៖ “តែកាលណាអាហារចូលទៅក្នុងពោះបាត់ នោះគឺយើងលែងមានឱកាសកែប្រែកំហុសទៀតហើយ។ ហេតុនេះ សម្រាប់ក្រុមហ៊ុន Vinamilk គុណភាពមិនត្រឹមតែជាស្តង់ដា​ផលិតកម្មតែប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាក្រមសីលធម៌វិជ្ជាជីវៈ និងជាការទទួលខុសត្រូវចំពោះអ្នកបរិភោគ ពោលគឺជា​គោលការណ៍ដែលយើងប្រកាន់ខ្ជាប់មិនដែលធ្វេសប្រហែសឡើយ មិនថាដោយហេតុផលណាក៏ដោយ”។ អស់រយៈពេលប្រាំទសវត្សរ៍មកនេះ ក្រុមហ៊ុន Vinamilk បាន​ប្រែក្លាយ​​ជំនឿនោះទៅជាវិន័យដ៏ម៉ឺងម៉ាត់ ដោយបញ្ជ្រាបស្តង់ដាដ៏​ហ្មត់ចត់​​នៅគ្រប់ដំណាក់កាលទាំងអស់ រាប់ចាប់ពីការចិញ្ចឹមសត្វ ការស្រាវជ្រាវអាហាររូបត្ថម្ភ ការផលិត និងការធានាគុណភាព ដើម្បីធានាថាគ្រប់ផលិតផលទាំងអស់ត្រូវបានផលិតឡើងប្រកបដោយស្តង់ដាគុណភាពដែលមិនមានការបន្ធូរបន្ថយស្ដង់ដា ឬ​បញ្ចុះគុណភាពឡើយ។ ​
នៅតាមកសិដ្ឋានរបស់ក្រុមហ៊ុន Vinamilk ស្តង់ដាដ៏ហ្មត់ចត់ត្រូវបានអនុវត្តនៅគ្រប់ដំណាក់កាលទាំងអស់នៃការចិញ្ចឹមសត្វពាហនៈយកទឹកដោះ។ សត្វគោត្រូវបានតាមដានសុខុមាលភាពដោយប្រើប្រាស់បច្ចេកវិទ្យា និងទទួលបានការផ្តល់ចំណីដែលជ្រើសរើសយ៉ាងសម្រិតសម្រាំង ខណៈដែលកសិដ្ឋានទាំងអស់ទទួលបានវិញ្ញាបនបត្រ Global S.L.P. សម្រាប់ការ​អនុវត្តល្អផ្នែកកសិកម្ម។ បន្ថែមពីនេះ កសិដ្ឋានសរីរាង្គមួយនៅក្នុងបណ្តាញនេះ ក៏បានទទួល​​វិញ្ញាបនបត្រ EU Organic រយៈពេល ១០ ឆ្នាំជាប់ៗគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrQ-UkQBvJdLtn30C2C1E9lcmLJC_Pv5XOT9qrxRPJVA20AEbPm_h7PFCOl3pN4kdEJeYRBZcYTMIC-RFa5fBBNP3NmoEPS3f5cKpxdGgMZzUEtZIlfadVH_EVrFEbVzEuKmzRzpMIVxkkYPrUPJavUMOToZm8TU6ijz2Sw_6xqmGDQ8U0pE2_VTbPH9E/s3000/07b_Vinamilk-flagship-store_interior_Phnom-Penh_ALTERNATE.jpg

យើង​ក៏​អនុវត្ត​ភាពហ្មត់ចត់ដូចគ្នានេះ​នៅ​គ្រប់ជំហានទាំងអស់នៃផលិតកម្មទឹកដោះគោ រាប់ចាប់ពីល្បឿននៃការដឹកជញ្ជូនទឹកដោះគោស្រស់បន្ទាប់ពីរឹតយកទឹកដោះ​ពីកសិដ្ឋានទៅកាន់ឃ្លាំងរក្សាភាពត្រជាក់ភ្លាមៗ ដើម្បីធានាបាននូវភាពស្រស់​របស់​ទឹកដោះគោ។ ទោះបីជាការអនុវត្តល្អិតល្អន់ទាំងនេះ កម្រត្រូវបានអ្នកបរិភោគមើលឃើញក៏ដោយ ប៉ុន្តែសកម្មភាព​ទាំងនេះ​​បានឆ្លុះបញ្ចាំងពីជំនឿយ៉ាងមុតមាំរបស់ Vinamilk ថា គុណភាពដែលគួរឱ្យទុកចិត្តគឺកើតចេញពីភាពច្បាស់លាស់ និងភាពស៊ីសង្វាក់​គ្នា​​នៅគ្រប់ដំណាក់កាលទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ8hX5-7vUcqNcEWNdgw24lBw6pr27eEOVydaVXThihxu47v0OfnBABdo8m4-iXlcYQfFpiHiavVlc_cP2CgbQ9P_-4OmkMr7qdYP6jLq8EX1AM6af_-MxLu29Jxrn8QgmY285Nnv1bDUNp6rT2g4fY0_MS3LuObPwOy0WKMPMu-JrC_wSdSCsMJHcbQM/s1435/07_Vinamilk-flagship-store_Phnom-Penh.jpg

[រូបថត ០៤ — ឯកសារ៖ 04_Vinamilk-dairy-farm_cows-on-pasture.jpg] សារពណ៌នារូបថត៖ ហ្វូងគោនៅលើវាលស្មៅ នៅកសិដ្ឋានចិញ្ចឹមគោទឹកដោះគោរបស់ក្រុមហ៊ុន Vinamilk
ក្រៅពីកសិដ្ឋាន និងដំណើរការរឹតយកទឹកដោះគោ បណ្តាញរោងចក្រផលិតកម្មរបស់ Vinamilk ត្រូវបានសាងសង់ឡើងតាមស្តង់ដាអន្តរជាតិ ដើម្បីធានាគុណភាព សុវត្ថិភាពចំណីអាហារ និងផលិតកម្ម។ ក្រុមហ៊ុនក៏បានអភិវឌ្ឍជំនាញ និងសមត្ថភាពបាញ់សម្ងួតម្សៅទឹកដោះគោដោយខ្លួនឯងតាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៨០ ហើយបានក្លាយជាអ្នកត្រួសត្រាយផ្លូវបច្ចេកវិទ្យានេះក្នុងតំបន់អាស៊ី និងអាចគ្រប់គ្រងបានកាន់តែល្អិតល្អន់នូវសមាសភាពអាហាររូបត្ថម្ភ និងស្ថិរភាពនៃគុណភាពផលិតផលគ្រប់កញ្ចប់ផលិតផល។ នៅឆ្នាំ ២០១៣ ក្រុមហ៊ុន Vinamilk បានបើកសម្ពោធរោងចក្រ Vietnam Milk Factory និងរោងចក្រ Vietnam Powdered Milk Factory ដែលជា រោងចក្រខ្នាតយក្សពីរ មានទុនវិនិយោគសរុបប្រមាណ ១៥២ លានដុល្លារអាមេរិក។ រោងចក្រផលិតកម្មរបស់ក្រុមហ៊ុន ទទួលបានវិញ្ញាបនបត្រស្តង់ដាដែលទទួលស្គាល់ជាអន្តរជាតិ រួមមាន ISO 9001 (ប្រព័ន្ធគ្រប់គ្រងគុណភាព) និង FSSC 22000 (ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ) ហើយមន្ទីរពិសោធន៍របស់ក្រុមហ៊ុនទទួលបានការទទួលស្គាល់តាមស្តង់ដា ISO 17025 ដែលធានាថាគ្រប់ផលិតផលទាំងអស់ឆ្លើយតបតាមតម្រូវការដ៏ហ្មត់ចត់ផ្នែកគុណភាព សុវត្ថិភាព និងភាពត្រឹមត្រូវនៃអាហាររូបត្ថម្ភ មុនពេលទៅដល់ដៃអ្នកបរិភោគ។

[រូបថត ១១ (ជម្រើសបន្ថែម) — ឯកសារ៖ 11_Smart-warehouse_Vinamilk-Mega-Factory.jpg] សារពណ៌នារូបថត៖ ឃ្លាំងឆ្លាតវៃនៅក្នុងរោងចក្រខ្នាតយក្ស (Mega Factory) របស់ក្រុមហ៊ុន Vinamilk
[រូបថត ០៥ — ឯកសារ៖ 05_Green-Farm-range_with-three-recognitions.jpg] សារពណ៌នារូបថត៖ ជួរផលិតផល Vinamilk Green Farm ជាមួយការទទួលស្គាល់ពី Clean Label Project, Superior Taste Award និង Monde Selection
វិន័យដ៏ម៉ឺងម៉ាត់​នេះដែរ បានជួយជំរុញ​​ដល់​​នវានុវត្តន៍ផលិតផល ដោយ​ក្នុងនោះ ក្រុមហ៊ុន Vinamilk ផ្តោតការ​យកចិត្តទុកដាក់​លើផលិតផលផ្អែកលើការស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បី​ឆ្លើយតប​ទៅនឹង​​តម្រូវការអាហាររូបត្ថម្ភជាក់លាក់។ ចំពោះផ្នែកទឹកដោះគោស្រស់ ផលិតផល Green Farm ប្រើប្រាស់បច្ចេកវិទ្យា​សុញ្ញាកាស​ភ្លោះ ដើម្បីរក្សាសមាសធាតុ​​ធម្មជាតិរបស់​ទឹកដោះគោ ​ហើយផលិតផល Green Farm High Protein ប្រើប្រាស់បច្ចេកវិទ្យាចម្រោះអ៊ុលត្រា (ultrafiltration)​ដើម្បីផ្តល់ជូននូវទឹកដោះគោដែលមានប្រូតេអ៊ីនខ្ពស់ ​សម្បូរជាតិកាល់ស្យូម និងគ្មានធាតុឡាក់តូស​ សម្រាប់អ្នកបរិភោគដែលស្រឡាញ់សុខភាព និងចូលចិត្ត​មាន​សកម្មភាពច្រើន។ ​
[រូបថត ០៦ — ឯកសារ៖ 06_Green-Farm-High-Protein_pack-shot.jpg] សារពណ៌នារូបថត៖ Vinamilk Green Farm High Protein សម្រាប់អ្នកបរិភោគដែលស្រឡាញ់សុខភាព និងចូលចិត្តមានសកម្មភាពច្រើន
ការនាំយកទំនុកចិត្ត និងអាហាររូបត្ថម្ភទាំងនេះមកជូនគ្រួសារកម្ពុជា
ក្រុមហ៊ុន Vinamilk កំពុងបន្តវិនិយោគដើម្បីនាំយកអាហាររូបត្ថម្ភដែលខ្លួនផលិតបានឱ្យខិតមកកាន់តែជិតគ្រួសារកម្ពុជា។ ហាងគំរូដំបូងបង្អស់របស់ Vinamilk ត្រូវបានបើកសម្ពោធនៅលើមហាវិថីព្រះនេរុ រាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០២៦ ហើយបន្ទាប់មកហាងគំរូទីពីរបានបើកដំណើរការនៅលើផ្លូវ ៤៨៨ ជិតផ្សារដើមថ្កូវ កាលពីថ្ងៃទី១ ខែឧសភា កន្លងមកនេះ។ ហាងទាំងពីរនេះ ត្រូវបានរចនាឡើងជាទីតាំងដើម្បីឱ្យអតិថិជនទទួលបាននូវបទពិសោធន៍ និងសិក្សាស្វែងយល់ផ្ទាល់ពីម៉ាកយីហោរបស់យើង ជាជាងគ្រាន់តែជាកន្លែងទិញទំនិញធម្មតា ដោយនៅទីនេះគ្រួសារអាចទស្សនា និងជ្រើសរើសផលិតផលគ្រប់មុខយ៉ាងសម្បូរបែប ដោយមានបុគ្គលិកជួយណែនាំផលិតផល និងឆ្លើយតបរាល់ចម្ងល់ ព្រមទាំងមានការភ្លក្សរសជាតិផលិតផលដោយឥតគិតថ្លៃ មានចាប់ពីទឹកដោះគោស្រស់ រហូតដល់ការ៉េម Gelato ដែលអនុញ្ញាតឱ្យអតិថិជនអាចសាកល្បងប្រើមុនពេលសម្រេចចិត្តជ្រើសរើសទិញផលិតផលណាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQgShG7nmlo6FDWV0RrqPOLJrehFqQxMaZYoHdtR0h-J59M4IC0sqXg85y0gR17OgscrCfNAMUBtcAuZZ_PsCCbYqtc9Ee-B_n9ZixD45gx-RgPZ2AUdvSBWhp5baA5QIeTBYZwjj1ifJq_bQ3Mahe7AyTKLlIv1pQ_0qCwFaV8xHD3TW7C5KcvWdcOJ4/s1600/06_Green-Farm-High-Protein_pack-shot.jpg

នៅហាងគំរូទីមួយ ផ្នែករៀបរាប់សាច់រឿងរបស់ម៉ាកយីហោ និងធ្នើរតាំងផលិតផល គឺជាផ្នែកដែលមានអ្នកចូលទស្សនាច្រើនជាងគេ ការចុះឈ្មោះជាសមាជិកមានចំនួនច្រើនគួរឱ្យកត់សម្គាល់ ហើយអតិថិជនជាច្រើនបានរកឃើញថា ផលិតផលទឹកដោះគោស្តង់ដាអន្តរជាតិមានតម្លៃដែលអាចទទួលយកបានជាងអ្វីដែលពួកគេរំពឹងទុក។ ហាងទាំងពីរប្រកាន់ខ្ជាប់នូវស្តង់ដាគុណភាព និងសុវត្ថិភាពដូចគ្នាដែលម៉ាកយីហោនេះអនុវត្តនៅគ្រប់ទីផ្សារទាំងអស់ ដែលជាការប្តេជ្ញាចិត្តរយៈពេលវែងក្នុងការនាំយកអាហាររូបត្ថម្ភប្រចាំថ្ងៃដែលគួរឱ្យទុកចិត្ត ឱ្យកាន់តែងាយស្រួលទទួលបានសម្រាប់គ្រួសារកម្ពុជា។
លោក Pham Hong Y ប្រធានផ្នែកលក់រាយរបស់​ក្រុមហ៊ុន Vinamilk បានមានប្រសាសន៍ថា៖ “ប្រទេសកម្ពុជាគឺជាទីផ្សាររយៈពេលវែងរបស់​​យើង ហើយការពង្រីកវត្តមានរបស់យើងនៅទីនេះ គឺត្រូវបានធ្វើ​ឡើង​ដោយមានការ​យកចិត្តទុកដាក់ខ្ពស់​​។ សញ្ញាណវិជ្ជមាន​ដែល​យើង​ទទួល​បាន​ពី​ដំណើរការ​ហាង​​គំរូទីមួយ​របស់យើងនៅលើមហាវិថីព្រះនេរុ​ ​​ដូចជា​ចំនួនសមាជិកដ៏ច្រើន​ដែលបានចុះឈ្មោះ ព្រមទាំង​​ការ​​​ចូលរួម និងចាប់​​អារម្មណ៍​របស់ពួកគេ​​ចំពោះ​ដំណើរ​សាច់រឿងរបស់​ម៉ាកយីហោ ​និងផលិតផលរបស់យើង គឺ​ពិតជាផ្តល់ការលើកទឹកចិត្តដល់​ពួកយើង​ជា​​ខ្លាំង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRlnr6iwe970pO_1Y_RmxKg9du5KyfFe7kFvxQnHfyH2xaEKQdHK3zvvlhE3693iTaWnTJhuJqkVL5l5FyWc19TpkDwVz1iOocgPTgJMOieF5nxcP20GNFeLozYA7Z90LTSINNpJgFzl6j2LuhOAzjOn-qEUhV2H50tTDzEViNJMb6ZsmVfYbQtB5KJv8/s2000/05_Green-Farm-range_with-three-recognitions.jpg

[រូបថត ០៧ — ឯកសារ៖ 07_Vinamilk-flagship-store_Phnom-Penh.jpg] សារពណ៌នារូបថត៖ ហាងគំរូរបស់ Vinamilk ក្នុងរាជធានីភ្នំពេញ
ការប្តេជ្ញាចិត្ត​របស់​យើង គឺ​​មិនកម្រិត​នៅ​ត្រឹមតែ​នៅលើធ្នើរតាំង​ទំនិញតែ​ប៉ុណ្ណោះទេ។ ផលិតផលយ៉ាងសម្បូរបែបដូចជា Green Farm, SUSU, ADM និង Fresh Milk 100% ឥឡូវនេះមានលក់នៅតាមហាងចាប់ហួយ និងផ្សារទំនើប​​នានាផងដែរ។ បន្ថែម​លើ​ទីតាំង​លក់ទំនិញផ្ទាល់ នៅខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន Vinamilk បាននាំយកម៉ាកយីហោ​​របស់ខ្លួនទៅដល់​​កន្លែងដែលគ្រួសារកម្ពុជាជួបជុំគ្នា ជាមួយហាង​លក់​​ចុងសប្តាហ៍នៅវ៉កស្ទ្រីត ក្នុងរាជធានីភ្នំពេញ ដោយ​មាន​ផ្ទាំង​ជញ្ជាំងរៀបរាប់បង្ហាញ​សាច់រឿងរបស់​ម៉ាកយីហោ ​ការភ្លក្សរសជាតិផលិតផល ល្បែងកម្សាន្ត និងបរិវេណ​​សម្រាប់កុមារលេង ដែលផ្តល់ជូនអ្នកចូលទស្សនានូវបទពិសោធន៍ផ្ទាល់ពីផលិតផលគ្រប់មុខ។ ក្រុមហ៊ុនបានឱ្យដឹងថា ព្រឹត្តិការណ៍​នេះ​បាន​ទទួល​ការចាប់អារម្មណ៍យ៉ាងខ្លាំង និងការឆ្លើយតបជាវិជ្ជមាន ដែលជាសញ្ញា​ដ៏​ល្អ​ ស្ដែង​ឱ្យ​ឃើញ​​ពីការយកចិត្តទុកដាក់របស់គ្រួសារកម្ពុជាចំពោះ​គុណភាព និងអាហាររូបត្ថម្ភប្រកបដោយនវានុវត្តន៍។
[រូបថត ០៨ — ឯកសារ៖ 08_Walk-Street-pop-up-store_Phnom-Penh_May-2026.jpg] សារពណ៌នារូបថត៖ ពលរដ្ឋកម្ពុជាចូលរួមក្នុងស្តង់បង្ហាញ​នាពេលចុងសប្ដាហ៍​របស់ Vinamilk នៅលើវ៉កស្ទ្រីត កាលពីខែឧសភា ឆ្នាំ២០២៦
ជាផ្នែកមួយនៃខួបលើកទី៥០ របស់ខ្លួន ក្រុមហ៊ុន Vinamilk បានទទួលបដិសណ្ឋារកិច្ចភ្ញៀវកិត្តិយសមកពីប្រទេសកម្ពុជា នៅក្នុងពិព័រណ៍ និងរាត្រីសមោសរ V50 ក្នុងទីក្រុងហូជីមិញ ហើយនៅថ្ងៃទី២១ ខែសីហា ក្រុមហ៊ុនបានស្វាគមន៍គណៈប្រតិភូទៅកាន់រោងចក្រផលិតម្សៅទឹកដោះគោ Vietnam Powdered Milk Factory និងរោងចក្រផលិតទឹកដោះគោ Vietnam Milk Factory ដែលគេ​ស្គាល់ថាជា​​រោងចក្រខ្នាតយក្ស​។ ដំណើរទស្សនកិច្ចនេះបានអនុញ្ញាត​ឱ្យ​ភ្ញៀវ​បាន​ឃើញ​ផ្ទាល់ភ្នែក​នូវ​​ខ្សែច្រវាក់ផលិតកម្ម និងការត្រួតពិនិត្យគុណភាព ដើម្បី​បង្ហាញ​នូវ​តម្លាភាព ឈាន​ទៅ​​ទទួលបានទំនុកចិត្តរយៈពេលវែងពីគ្រួសារកម្ពុជា។
[រូបថត ០៩ — ឯកសារ៖ 09_Cambodian-guests_V50-celebration_Ho-Chi-Minh-City.jpg] សារពណ៌នារូបថត៖ ភ្ញៀវ​កម្ពុជាចូលរួមក្នុងពិព័រណ៍ និងរាត្រីសមោសរ V50 នៅ​ទីក្រុងហូជីមិញ ប្រទេសវៀតណាម
[រូបថត ១០ — ឯកសារ៖ 10_Cambodian-guests_Vinamilk-factory-visit.jpg] សារពណ៌នារូបថត៖ ភ្ញៀវ​កម្ពុជាទស្សនារោងចក្រផលិតម្សៅទឹកដោះគោ និង​រោងចក្រខ្នាតយក្ស​​​របស់ក្រុមហ៊ុន Vinamilk
ចក្ខុវិស័យទៅ​អនាគត

ក្រុមហ៊ុន Vinamilk បានឱ្យដឹងថា ជំពូកបន្ទាប់​របស់ខ្លួន គឺការបន្តកសាង និងរក្សាទំនុកចិត្ត តាមរយៈការវិនិយោគលើនវានុវត្តន៍ ដើម្បីឱ្យប្រជាជន​ជំនាន់ក្រោយ​​​​ទទួលបានអាហាររូបត្ថម្ភកាន់តែ​ប្រសើរជាងមនុស្ស​ជំនាន់មុន និង​​នាំយកអាហាររូបត្ថម្ភស្តង់ដាអន្តរជាតិឱ្យ​ខិតមក​កាន់តែ​ជិតគ្រួសារដែល​ក្រុមហ៊ុន​បម្រើ​សេវាជូន ​រួមទាំងគ្រួសារ​​កម្ពុជាផងដែរ។
អំពីក្រុមហ៊ុន VINAMILK​
ក្រុមហ៊ុន ​Vinamilk ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៦ ហើយ​ជាក្រុមហ៊ុនផលិត​ផលិតផលធ្វើពី​​ទឹកដោះគោ និងអាហាររូបត្ថម្ភឈានមុខគេមួយ ដែល​​​​​ប្រតិបត្តិការកសិដ្ឋាន​មាន​​វិញ្ញាបនបត្រលំដាប់​អន្តរជាតិចំនួន ១៥ និងរោងចក្រផលិតកម្មចំនួន ១៦ នៅក្នុងប្រទេសវៀតណាម និងនៅក្រៅប្រទេស ព្រមទាំងចែកចាយផលិតផលរបស់ខ្លួនទៅកាន់ប្រទេស និងដែនដីជាង ៦៥ នៅទូទាំងតំបន់អាស៊ី មជ្ឈិមបូព៌ា អឺរ៉ុប អាមេរិក អូស្ត្រាលី និងទីផ្សារកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាហ្វ្រិក និងអាមេរិកឡាទីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxOYh4BsOyogU0yv8cOxrXVFvTQFpXakzyLEVVbbB760RbeH8rH4LRaekXlIKbkY_6obwIclvgxkv5FlslF_RmWg93WGItDnyMKaZWfsZPkzyz0apOdPjIQRzMT52Wzmpcfc93Hr63JGycqavaPOIj7CKiOmOmOqSWw5g0JAqfBT9MN_ldcP4A64wnF0g/s2348/04_Vinamilk-dairy-farm_cows-on-pasture.jpg

ក្រុមហ៊ុន Vinamilk បញ្ចូលបច្ចេកវិទ្យាទំនើបៗ ​ដើម្បី​រក្សាសារធាតុចិញ្ចឹម ធានាសុវត្ថិភាពផលិតផល និងពង្រឹងគុណភាពជាប្រចាំលើគ្រប់ជួរ​​ផលិតផលដ៏​​សម្បូរបែបរបស់ខ្លួន មាន​ចាប់តាំង​ពីផលិតផលអាហាររូបត្ថម្ភឯកទេស រហូតដល់ទឹកដោះគោស្រស់មានរសជាតិឈ្ងុយឆ្ងាញ់។ ក្រុមហ៊ុនទទួលបានការទទួលស្គាល់កម្រិត​​សកលជាច្រើន លើគ្រប់ជួរ​​ផលិតផល ហើយត្រូវបាន​ស្ថាប័ន Brand Finance​​ ចាត់​​ចំណាត់ថ្នាក់​ក្នុង​ចំណោម​​​​ម៉ាកយីហោ​ទឹកដោះគោឈានមុខគេក្នុងពិភពលោក និង​ទទួល​បាន​ ពានរង្វាន់ចំនួនប្រាំនៅក្នុងពិធីប្រគល់ពានរង្វាន់នវានុវត្តន៍ទឹកដោះគោពិភពលោក ឆ្នាំ២០២៦ (2026 World Dairy Innovation Awards), ពានរង្វាន់ផលិតផល​មាន​ភាព​សុទ្ធ Clean Label Project Purity Award (សហរដ្ឋអាមេរិក), ការទទួលស្គាល់គុណភាពដោយ​ Monde Selection (ប្រទេសប៊ែលហ្សិក) និងពានរង្វាន់រសជាតិឆ្ងាញ់ Superior Taste Award ពីវិទ្យាស្ថានជាតិរសជាតិអន្តរជាតិ (ក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក) ដែលជាការទទួលស្គាល់ដោយឯករាជ្យលើផលិតផល និងនវានុវត្តន៍ជាក់លាក់លើគ្រប់ជួរផលិតផលរបស់ខ្លួន។
ផលិតផល Vinamilk Green Farm ទទួលបានការទទួលស្គាល់ជាអន្តរជាតិចំនួនបី៖ ពានរង្វាន់ Clean Label Project Purity Award, ការទទួលស្គាល់គុណភាពពី​ Monde Selection និងពានរង្វាន់ Superior Taste Award ពីស្ថាប័នវាយតម្លៃ និងផ្ដល់​ពាន​​រង្វាន់អន្តរជាតិឯករាជ្យ​ចំនួន​​​​បីស្ថាប័នផ្សេងគ្នា។ ​
— ចប់ —
ព័ត៌មាន​ទំនាក់ទំនង​សម្រាប់​ផ្នែក​​ផ្សព្វផ្សាយ ​
កញ្ញា កែវ គូនីឡា | kounila@mekha.la
លោក Anirudh Singh Bhati | anirudh@mekha.la