Home តារាជាតិ ស្ថាប័ន MUC រក្សាភាពស្ងៀមស្ងាត់ជុំវិញការចោ.ទប្រកាន់របស់ថៃ ខណៈបង្ហោះអបអរ ថាន រតនា

ស្ថាប័ន MUC រក្សាភាពស្ងៀមស្ងាត់ជុំវិញការចោ.ទប្រកាន់របស់ថៃ ខណៈបង្ហោះអបអរ ថាន រតនា

253
0

ការប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៦ បានប្រឈមនឹងរឿងចម្រូងចម្រាសយ៉ាងខ្លាំងហើយអ្វីដែលធ្វើឱ្យសាធារណជនមួយចំនួនខកចិត្តនិងអាម៉ាសគឺការប្រើប្រាស់រូបភាពបុរាណមួយចំនួនបានបង្កឱ្យថៃបានចិត្តវាយប្រហារមកកាន់ប្រទេសកម្ពុជាយ៉ាងចាស់ដៃ។ ទន្ទឹមនឹងការចោទប្រកាន់ពីភាគីថៃងាកមកស្ថាប័ន Miss Universe Cambodia 2026 ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ ប្រាសាទ ដាវីន ក្នុងនាមជានាយកជាតិក្នុងការប្រកួតបានបន្តរក្សាភាពស្ងៀមស្ងាត់មិនចេញមកបដិសេធឬលិខិតបំភ្លឺផ្លូវការណាមួយឡើយឱ្យដឹងសខ្មៅនៅឡើយទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHz7A_HhiJjr4hyphenhyphenFc8v71zrX7stLn2Op29BntsnqRc1W4eK_jh3caahkBp2UdXInHmc_OxHKzyA9IztB8JwzdnoX7ouGjM9sNxRQFylBX-7wvtvoCkwOU_Dwhl1LOPpMRjZiuE4nmwlDKGeq2lFRoeBf4MMabIxvpvRlkmEOvJUrZdjMa6kYLXqy5qmmg/s2048/image_2026-09-23_11-31-49.png
ជាមួយគ្នានឹងការរក្សាភាពស្ងៀមស្ងាត់ជុំវិញការចោទប្រកាន់របស់ភាគីថៃ ស្ថាប័ន Miss Universe Cambodia បានចេញមកបង្ហោះអបអរសាទរទៅកាន់ម្ចាស់ជ័យលាភីថ្មីគឺកញ្ញា ថាន រតនា។ នៅថ្ងៃទី២២ ខែកញ្ញា ស្ថាប័ន MUC បានបង្ហោះថា «សូមអបអរសាទរដល់ម្ចាស់មកុដថ្មី Miss Universe Cambodia 2026 ។ មកុដមួយ មិនមែនត្រឹមតែជានិមិត្តរូបនៃភាពស្រស់ស្អាត និងជ័យជម្នះប៉ុណ្ណោះទេ ប៉ុន្តែជាទំនួលខុសត្រូវ ដំណើរនៃការរីកចម្រើន និងឱកាសក្នុងការបង្កើតអត្ថន័យល្អៗសម្រាប់សង្គម»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK8Ew6lCyrR8eEQ0-9ptr-QM7CSiYU-rP6ouHs57gSrR-6hBQlUFvtQG3c9MnHSw4NRFxVkhl76QfBVcXYSL7oDHcSFW-fNZ8tOQ1GimGExryy3c8fN7W60SUkJYjfUvijQ2AH7bw83OWgrU8RlR83gN7E_zMDFjUPyv4Y9XtFSdBQVHDk426ZsSdVDHs/s2007/image_2026-09-23_11-31-45.png

ក្នុងសំណេរនោះក៏បង្ហាញចំពោះការអរបអរទៅកាន់ម្ចាស់មកុដជាមួយនឹងខ្លឹមសារថា «សូមឱ្យដំណើរថ្មីនេះពោរពេញដោយប្រាជ្ញា ភាពក្លាហាន ក្តីមេត្តា និងភាពថ្លៃថ្នូរ។ សូមឱ្យរាល់ជំហានក្លាយជាការរៀនសូត្រ រាល់បទពិសោធន៍ក្លាយជាកម្លាំង និងរាល់ឱកាសក្លាយជាពន្លឺភាពស្រស់ស្អាតអាចទាក់ទាញភ្នែក ប៉ុន្តែបេះដូងល្អ និងទង្វើល្អ ទើបធ្វើឱ្យមនុស្សម្នាក់ភ្លឺចែងចាំងបានយូរអង្វែង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg91_4OBmTzNy8PIwzhcS4UHIXDOR5SQPeu7wIp1CYqOBt_sZFtvDEYcpsYrx8r447PBmtcaR3hhMMEf_W_h_PfQXu5PuEyE1R2dc0OSq0re-_SCxz2A8xhq2gt9Y_Zs3irYuqtSuuVcgsan3A3Dpc2B3MO8CtKOveolvFE7wIicyD06quTc5Hdf1apK0k/s1440/image_2026-09-23_11-31-46%20(2).png
គួរឱ្យដឹងថា ថាន រតនា គឺជាអតីតម្ចាស់មកុដ Miss Mera Cambodia 2024 ហើយនាគ្រានោះលទ្ធផលដែលនាងជាម្ចាស់មកុដក៏រងនូវការវែកញែកដូចគ្នាដោយអ្នកមួយចំនួនក៏មិនពេញចិត្តខណៈដែលបេក្ខភាពនៅក្នុងការប្រកួតក៏ពុំសូវសម្តែងការអបអរចំពោះនាងឡើយ។ មកទល់នឹងឆ្នាំ២០២៦ ក្នុងនាមជាម្ចាស់មកុដ Miss Universe Cambodia 2026 ក៏រងនូវមតិប្រតិកម្មមិនពេញចិត្តនិងរងការរិះគន់យ៉ាងខ្លាំងពីទស្សនិកជន៕