Home តារាជាតិ Summer ចែករំលែកគន្លឹះសំខាន់ៗចំនួន៥ក្នុងនាមជាពិធីករបវរកញ្ញាគួរយល់ដឹង

Summer ចែករំលែកគន្លឹះសំខាន់ៗចំនួន៥ក្នុងនាមជាពិធីករបវរកញ្ញាគួរយល់ដឹង

145
0

ធ្លាប់បំពេញការងារក្នុងនាមជាពិធីករនៅក្នុងកម្មវិធីបវរកញ្ញាជាច្រើនឆាកនិងច្រើនដងរួមទាំងកម្មវិធីបុរសឯកផង Summer បានចែករំលែកបទពិសោធន៍និងគន្លឹះមួយចំនួនដែលពិធីករកាន់កម្មវិធីនេះគួរយល់ដឹង។ Summer បាននិយាយថាកម្មវិធីបវរកញ្ញាគឺជាកម្មវិធីដែលមិនមែនបែបផ្លូវការពេកហើយក៏មិនមែនជាកម្មវិធីកម្សាន្តពេកដែរជាពិសេសគឺពាក្យសម្តីលេងសើចគឺមានតិចបំផុតនៅក្នុងកម្មវិធីនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYaCa-hPUgYESUxMMl5t-BRck0hCcJuXBUU5oHjrKK6HPBKFr0ABPxPVCc-it9ctcuDN1hV1Bjrqf6n8WkR2n8buCubvIP8UkeC7d2SRSM51QfcHwBNNDplPAJnMOltjZJ3TQOxW1LwpQbizQe3-7hQvowf1fY4k-a94CvzQRJuyAtndEC_KbX3W-ALJc/s2048/image_2026-09-22_15-50-12.png
ថ្មីៗនេះលោក តារាឧសភា ដែលទស្សនិកជនហៅថា Summer បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមទិកតុកដោយចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនដែលពិធីករនៅក្នុងកម្មវិធីបវរកញ្ញាគួរយល់ដឹង។ ពិធីកររូបនេះបានចែករំលែកចំណុចសំខាន់ៗចំនួន៥ មានដូចជា ការបើកក្បាលកម្មវិធី ការប្រកាសពាន ការប្រកាស TOP10 ការប្រកាស TOP5 និងការប្រកាសអ្នកឈ្នះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwdOMjcX6PlgEhXpBRo5CXFgy2UhmlALPmAd4wINCBec72KH2V4kn1_TojWTd4wbtWAypOoTJIDDbXH5vv7r88jeaAhkO6zlV6nW1Ff7YC8jw2hH60ZMKhmtB1rLykRuWlbwMRwq5Y6Y0rK0WvLD79fBJCTwDvPNBegcvpnGsOH9JGuYZtrQtpgkXyAZk/s2048/image_2026-09-22_15-50-13%20(2).png
ចំណុចទី១ Summer បានលើកឡើងពីការបើកក្បាលកម្មវិធី។ លោកពន្យល់ថាការនិយាយបើកក្បាលកម្មវិធីគឺសំខាន់ខ្លាំងណាស់ដោយអ្នកទស្សនាគាត់បានដឹងថាជាកម្មវិធីអ្វីហើយដូច្នេះពិធីករគឺនិយាយសរុបជារួមដោយកុំឱ្យខ្លីពេកនិងកុំឱ្យវែងពេកពោលគឺខ្លីហើយខ្លឹម។ ចំណុចទី២ ទាក់ទងនឹងការប្រកាសពាន។ ចំណុចនេះ Summer បាននិយាយថាក្នុងនាមជាពិធីករគឺប្រកាសកុំឱ្យខុស ប្រសិនជាខុសដូច្នេះក្រុមការងារដែលយកពានរង្វាន់មកក៏ខុសដូចគ្នាដែលអាចបង្កឱ្យមានភាពរញ៉េរញៃ។ ពិធីកររូបនេះក៏បាននិយាយដែរថាពានរង្វាន់អាចមានច្រើនដូច្នេះពិធីករគួរតែមើលទុកជាមុន និងមើលឱ្យបានច្បាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVHvZuByv7sd-0OmA48XUPC3IV55pfhIEkxMEp8q1t8BZ5Qkp-nt214RP06MnT2uoqaA50YZ_EuBtfJp9CsIGGQCzMgT2ChZzwFvy9JNWXD1nTP1qzU9kBMDQz4zvoMLt3Nx-QWbNKx43_fu2-zJ7bP-9tjdafFVMWZJfQAv5vpqsK4XK0k4mJsGy4PtI/s2048/image_2026-09-22_15-50-15%20(2).png

ចំណុចទី៣ គឺការប្រកាស TOP10 ។ Summer ថាចូលដល់វគ្គនេះគឺត្រូវប្រើប្រាស់សំឡេងបែបរន្ធត់ រន្ថើន ជាពិសេសបេក្ខភាពដែលចូលដល់ទី៨ដល់ទី១០ពីព្រោះអ្នកទស្សនាចង់ដឹងថាបេក្ខភាពខ្លាំងរូបណាចូលដល់វគ្គនេះ។ បន្ទាប់ពីការប្រកាស TOP10 អ្វីដែលសំខាន់មួយទៀតគឺការប្រកាស TOP5។ ចំណុចទី៤នេះ ពិធីករ Summer បាននិយាយថា ពិធីករអាចប្រើសំឡេងល្អក៏ត្រូវការចូលរួមពីភ្លេងដូចគ្នាដែលបង្កើតភាពស៊ីចង្វាក់គ្នាដែលធ្វើឱ្យអ្នកទស្សនាចង់ដឹងចង់ឮ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn0fxYndakSBksMkdBGoa7xKXc0ghaYozqr0fAasUqWRlxZj2qoK-nsvSyTev9GESUC3r1xWseAucSBVGdMV5NwdLyuPNAoVvx0Ochu2jYYquJzNsAoLoxgn-lHr5avvWhEJN570cs8gZhfskHbe5x1R6HoD1CX1HIfbovX6qg0QQs5kV3Jax-bBGR79s/s2048/image_2026-09-22_15-50-19.png
    នៅចំណុចចុងក្រោយ Summer ថាគឺការប្រកាសរកអ្នកឈ្នះដោយពិធីករត្រូវមើលឱ្យច្បាស់ហាមប្រកាសខុស តែមានចំណុចខុសឆ្គងរឿងនេះគឺចប់តែម្តងហើយឈានដល់វគ្គនេះក៏ត្រូវការសំឡេងខ្លាំង ដោយគ្រប់គ្រងសំឡេងខ្លួនឯងឱ្យបានល្អដើម្បីកុំឱ្យចុងក្រោយបែកសំឡេង។ វគ្គនេះ Summer ថាទោះបីជាពិធីករដឹងលទ្ធផលមុនយ៉ាងណាក៏ដោយក្នុងពេលដែលប្រកាសអ្នកដែលឈ្នះមកុដ ពិធីករត្រូវសាយភាយភាព រន្ធត់ រន្ទើន ញាប់ញ័រ ទៅដល់អ្នកទស្សនា និងទៅដល់បេក្ខភាពដែលមិនដឹងអ្នកណាជាអ្នកឈ្នះ។ Summer ក៏បានលើកឡើងទៅកាន់ពិធីករកុំឱ្យប្រកាសពាក្យ «បានទៅលើ…» ជាច្រើនដងពីព្រោះអ្នកទស្សនាលែងចង់ស្តាប់សំឡេងពិធីករហើយគឺចង់ដឹងថាអ្នកណាជាម្ចាស់មកុដតែម្តង៕