Home តារាជាតិ មេរៀនមួយដែល អាង សុជាតា រៀនពីម្តាយក្នុងការទុកដាក់លុយកាក់

មេរៀនមួយដែល អាង សុជាតា រៀនពីម្តាយក្នុងការទុកដាក់លុយកាក់

160
0

ដើម្បីឱ្យកូនយល់ដឹងក្នុងការទុកដាក់លុយកាក់ពីការចំណាយនៅក្នុងគ្រួសារនិងការរកចំណូលបានតារាសម្តែង សឿន ផានផាភួង បានផ្តល់មេរៀនមួយដល់កូនស្រីខ្លួនគឺ អាង សុជាតា ដោយប្រគល់លុយទាំងអស់ឱ្យនាងជាអ្នកកាន់កាប់។ អាង សុជាតា ថានេះគឺជាអ្វីដែលម្តាយរបស់នាងបានបង្រៀននាងឱ្យយល់ដឹងខ្លាំងក្នុងការទទួលខុសត្រូវនិងការរ៉ាប់រងក្នុងគ្រួសារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj7a13NIaEs1AFXQZeSYtssYTzz-_Hr1R2D8JaQEwHfn6AD-4ekeuE9dEoo8MO-T2ZhPl0o-STXZvsyo8W-VgVAUnAkF2MCoXOdibFLhENIvWu0I6qnm46XappfzDNey_WbuAqyp6UImSpkmFMeT2GiP3gc5gjOahk8FGa1x69UEWRnYLVHabsPeCJ3x8/s4096/image_2026-09-22_15-40-53.png

ថ្មីៗនេះ អាង សុជាតា និងម្តាយគឺតារាសម្តែង សឿន ផានផាភួង បានចូលរួមក្នុងកម្មវិធីផតខាស់ដោយចែករំលែកពីបទពិសោធន៍ទាំងជីវិតផ្ទាល់ខ្លួននិងការងារសិល្បៈស្របពេលសម្ព័ន្ធភាពអ្នកទាំងពីរស្និទ្ធស្នាល បង្អាប់គ្នាលេងនៅលើបណ្តាញសង្គមប្រៀបដូចជាមិត្តស្និទ្ធស្នាល។ ក្នុងនោះ អាង សុជាតា ក៏បានលើកចំណុចមួយដែលម្តាយរបស់នាងបានបង្រៀននាងឱ្យយល់ដឹងខ្លាំងគឺការគ្រប់គ្រងលុយកាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy4qDUsAlWb44xyHvlkYTMtZC6WSSRhGXrRCNblf3gk3bDdeBzl7pTgvxJ53dLuts5MVJz__9vWDsPtJUo3iUfcSgVDhrXu2auQfUFLnt6rHDdzd7ws6SAPL-Z4Xf9-vwOTg9XtSUXc3wK0f-fKdo0DsKB26RwDWF8FfjpXdaBzCw78i11jAm-QvTXvPE/s2048/image_2026-09-22_15-40-55.png
តារាសម្តែងវ័យក្មេងរូបនេះបាននិយាយថាកាលពីមុនម្តាយរបស់នាងមិនបានបើកគណនីធនាគារនោះទេដោយបើកឱ្យនាងតែម្នាក់ប៉ុណ្ណោះដូច្នេះរាល់ការងារនិងចំណូលដែលម្តាយរកបានពីការថតស្ថិតនៅក្នុងកុងធនាគាររបស់នាងទាំងអស់។ នាពេលនោះនាងក៏ឆ្ងល់ដូចគ្នាថាហេតុអ្វីបានជាម្តាយឱ្យនាងកាន់លុយសុខចិត្តមានតម្រូវការអ្វីប្រាប់នាងវិញរហូតចុងក្រោយនេះទើបនាងបានយល់ពីការចំណាយនៅក្នុងផ្ទះ។ អាង សុជាតា ថាទោះបីជានាងចង់ព្រហើនចាយខ្លាំងក៏មិនបានដែរដោយសារតែដឹងពីការចំណាយនៅក្នុងគ្រួសារដែលម្តាយបានបង្រៀនហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbnI8pmHBROmFpXHejOo9sfGYkF0ug4JonaVV5rRhDNhfZh_9aLePXP_MrC1FB6aJGcmF71V2vADyjwoTqEQd6BejOKyBAlHWJhPII5GQ7lptioLnVvXlCHDh5iiNHoyr65IrkqGHafxv74Gp0CWfeXOKMksf35ZgZNOi8ik_lMO0K6um-q-1e9xtqVc0/s2048/image_2026-09-22_15-40-56%20(2).png

ជាមួយគ្នានេះអ្នកនាង សឿន ផានផាភួង បាននិយាយថាការដែលខ្លួនឱ្យ អាង សុជាតា ជាអ្នកកាន់លុយគឺដើម្បីឱ្យកូនស្រីដឹងថាក្នុងមួយខែៗចំណាយលុយអស់ប៉ុន្មាន ចំណាយលើអ្វីខ្លះដើម្បីកុំឱ្យកូនស្រីគិតថារកចំណូលបានប៉ុន្តែមិនឃើញសាច់ប្រាក់ មិនឃើញសល់អ្វីសោះទាំងនាងខំរកលុយឱ្យម្តាយរហូតដូច្នេះទើបឱ្យ អាង សុជាតា ជាអ្នកទុកដាក់លុយខ្លួនឯងដើម្បីដឹងថាពួកគេចំណាយអ្វីខ្លះអ្វីនៅក្នុងគ្រួសារ៕