រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow ចេញមុខបង្ខំឱ្យកម្ពុជាសុំទោសជាផ្លូវការ ជុំវិញបញ្ហាដែលមានការជ្រើសរើសរូបថតច្រឡំក្នុងកម្មវិធី Miss Universe Cambodia និងគំរាមលើកបញ្ហានេះទៅប្តឹងដល់វេទិកា UN ក្នុងក្រុងញូវយ៉ក។
____________.jpg)
ពេលលួចរបស់ខ្មែររាល់ដងស្ងាត់មាត់ឈឹង ឥឡូវប្រឹងឡាំប៉ាស្រែក! រដ្ឋមន្រ្តីការបរទេសថៃ លោក ស៊ីហាសក្តិ ភួងកេតកែវ បានដំឡើងកម្តៅការទូតយ៉ាងខ្លាំង ដោយបានចេញមុខជំរុញឱ្យកម្ពុជាចេញមុខសុំទោសថៃជាផ្លូវការ ជុំវិញវិវាទកម្មសិទ្ធិបញ្ញានៃរូបថតបុរាណឆ្នាំ១៩០៦ ដែលកម្មវិធី Miss Universe Cambodia យកទៅប្រើប្រាស់ខុសបច្ចេកទេសបន្តិចបន្តួច។ មិនត្រឹមតែប៉ុណ្ណោះ ភាគីថៃថែមទាំងបានប្រើចរិតគំរាមកំហែងចង់លើកយកករណីនេះទៅប្តឹង និងដេញជើងគ្នាកណ្តាលមហាសន្និបាតអង្គការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉កទៀតផង ដែលទង្វើនេះបានធ្វើឱ្យមហាជនខ្មែរផ្ទុះកំហឹង និងវាយបកទៅវិញយ៉ាងចាស់ដៃជុំវិញល្បិចកលលេងចរិតស្តង់ដារពីរ។
.jpg)
ផ្អែកលើបទសម្ភាសន៍ផ្លូវការរបស់លោក ស៊ីហាសក្តិ ភួងកេតកែវ ជាមួយសារព័ត៌មាន THE STANDARD នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោកបានថ្លែងរិះគន់ចំៗមកលើកម្ពុជាថា ការយករូបថតរបស់ថៃទៅប្រើប្រាស់នៅលើឆាកបវរកញ្ញាគឺជារឿងមិនសមស្របឡើយ ដោយលោកបានបាញ់ផ្ជង់វោហាសាស្ត្រថា «គេមានរបស់របស់គេ យើងក៏មានរបស់របស់យើង គឺមិនគួរមកលូកលាន់ពាក់ព័ន្ធនឹងរបស់របស់យើងឡើយ»។ ប្រមុខការទូតថៃរូបនេះ បានបញ្ជាក់យ៉ាងច្បាស់លាស់ថា ប្រសិនបើភាគីកម្ពុជានៅតែស្ងប់ស្ងាត់ មិនមានការចេញមុខបកស្រាយពន្យល់ ឬអធ្យាស្រ័យសុំទោសនោះទេ ក្រសួងការបរទេសថៃនឹងជំរុញឱ្យក្រសួងវប្បធម៌ថៃចាត់វិធានការរដ្ឋបាល និងផ្លូវច្បាប់អន្តរជាតិទៅមុខជាដាច់ខាត។.jpg)
ភ្លាមៗបន្ទាប់ពីលឺការបង្ខំ និងការគំរាមកំហែងបែបអាណាធិបតេយ្យនេះ មហាជន និងអ្នកលេងបណ្តាញសង្គមខ្មែរបានផ្ទុះប្រតិកម្មតបតទៅកាន់ភាគីថៃវិញយ៉ាងចាស់ដៃ និងបានចោទសួរវាយបកទៅមន្ត្រីក្រុងបាងកកវិញចំៗ។ ពលរដ្ឋខ្មែរបានលើកឡើងថា កន្លងមក ប្រទេសថៃបានលួចចម្លងវប្បធម៌ខ្មែរ លួចចម្លងក្បាច់ចម្លាក់ ល្បែងប្រជាប្រិយ សម្លៀកបំពាក់ លួចយករូបថតបុរាណខ្មែរទៅលាបពណ៌កែប្រវត្តិសាស្ត្រ និងថែមទាំងហ៊ានលួចចម្លងសាងសង់ប្រាសាទថ្មតាមរចនាបថប្រាសាទអង្គរវត្តដ៏ពិសិដ្ឋរបស់ខ្មែរយ៉ាងព្រហើនទៀតផង។ នៅក្នុងករណីខុសច្បាប់ទាំងនោះ មិនដែលឃើញមានថ្នាក់ដឹកនាំ ឬមន្ត្រីរដ្ឋាភិបាលថៃណាម្នាក់ ចេញមុខមកបកស្រាយពន្យល់ ឬសុំទោសប្រជាជនកម្ពុជាឡើយ។ ផ្ទុយទៅវិញ គ្រាន់តែក្រុមហ៊ុនឯកជនរៀបចំកម្មវិធីជ្រើសរើសរូបថតច្រឡំបន្តិចបន្តួច បែរជារដ្ឋាភិបាលថៃទាំងមូលធ្វើឡាំប៉ាស្រែកចង់ប្ដឹងទៅ UN ដែលស្តែងឱ្យឃើញពីចេតនាទុច្ចរិតចង់ឆ្លៀតឱកាសកេងចំណេញផ្នែកវប្បធម៌ទាំងបំពាន។
ជារួមមក រលកប្រតិកម្មតបតវិញយ៉ាងចាស់ដៃរបស់មហាជនខ្មែរ គឺជាការបង្ហាញពីធ្លុងសាមគ្គីភាព និងស្មារតីការពារព្រលឹងជាតិដ៏រឹងមាំ ដែលមិនអនុញ្ញាតឱ្យបរទេសមកមើលងាយ ឬប្រើប្រាស់ល្បិចការទូតស្តង់ដារពីរមកលើកម្ពុជាបានឡើយ។ សារគំរាមប្ដឹងដល់ UN របស់រដ្ឋមន្ត្រីការបរទេសថៃ គឺលែងមានទម្ងន់ទៀតហើយ ចំពោះមុខភស្តុតាងប្រវត្តិសាស្ត្រ និងឯកសារច្បាស់លាស់ដែលកម្ពុជាមាន៕










