តាំង សេងហួរ បុគ្គលជោគជ័យក្នុងវិស័យ Trading បានបង្កឱ្យមានភាពចម្រូងចម្រាសម្តងទៀតបន្ទាប់ពីលោកឆ្លើយឆ្លងខម្មិនជាច្រើនជាពិសេសពាក្យសម្តីថាញុំាស្ប៉ាហ្គេទីនៅពេលយប់បង្កឱ្យមានជាតិខ្លាញ់ ខ្លាចស្លាប់មិនបានចាយលុយធ្វើឱ្យមានការរិះគន់ជាថ្មី។ ទោះយ៉ាងណា សេងហួរ បានទទួលស្គាល់កំហុសនិងចាត់ទុកសម្តីរបស់ខ្លួនហួសហេតុនិងបានសូមទោសទៅកាន់អតីតគូស្នេហ៍ផងដែរ។ យ៉ាងណា ទីនីន បាននិយាយថា សេងហួរ មិនគួរប្រើពាក្យ «មនុស្សដែលធ្លាប់ចម្អិនអាហារឱ្យខ្ញុំ» នោះទេ។
.png)
កាលពីកន្លងមកនេះ តាំង សេងហួរ បានបោះសម្តីយ៉ាងក្តៅគគុកទៅកាន់អ្នកដែលវាយប្រហារនិងលាបពណ៌ទាក់ទងនឹងជីវិតឯកជនរបស់លោក។ មិនត្រឹមតែប៉ុណ្ណោះអ្នកជំនួញផ្នែកជួញដូររូបនេះថែមទាំងព្រមានចាត់វិធានការផ្នែកច្បាប់ផងដែរប្រសិនជាមានការចោទប្រកាន់មិនពិតប៉ះពាល់ដល់កិត្តិយសរបស់លោក។ 
យ៉ាងណាមិញភាពចម្រូងចម្រាសរបស់ តាំង សេងហួរ បានចាប់ផ្តើមផ្ទុះកក្រើកម្តងទៀតដែលធ្វើឱ្យមានមតិរិះគន់ដោយសារតែពាក្យសម្តីដែលនិយាយចេញមកហាក់ដូចជាមិនផ្តល់តម្លៃឱ្យអតីតគូស្នេហ៍លោក។ មានមតិមួយបានសរសេរថា «អ្នកថ្មីហូបអីក្រៅ អ្នកចាស់ម៉ោង៣ធ្វើ Spaghetti » ខណៈដែល សេង ហួរ បានចូលទៅតបថា «ញុំា Spaghetti យប់ពេក កូឡេស្តេរ៉ុលខ្ពស់ ខ្លាចងាប់អត់បានចាយលុយ»។ ការតបតនេះហើយបានធ្វើឱ្យ តាំង សេងហួរ ប្រឈមនឹងការរិះគន់និងមានរឿងចម្រូងចម្រាសម្តងទៀត។

ក្រោយមក តាំង សេងហួរ បានបង្ហោះសំណេរទទួលស្គាល់កំហុសនិងសូមទោសទៅកាន់អតីតគូស្នេហ៍លោក។
នៅល្ងាចថ្ងៃទី២១ ខែកញ្ញា សេងហួរ បានបង្ហោះសំណេរជាភាសាអង់គ្លេសដែលមានអត្ថន័យថា «កាលពីយប់មិញ ខ្ញុំបានឆ្លើយតបទៅនឹងមតិយោបល់ជាង ៥០ ហើយមានការឆ្លើយតបមួយដែលត្រូវបានគេមើលឃើញថាបង្កឱ្យមានភាពចម្រូងចម្រាស និងហាក់ដូចជាមិនគិតគូរពីអារម្មណ៍អ្នកដទៃ។ ខ្ញុំបាននិយាយលេងថា ខ្ញុំមិនចង់ញ៉ាំប៉ាស្តា Carbonara នៅពេលយប់ទេព្រោះខ្លាចស្លាប់ដោយសារកូឡេស្តេរ៉ុលខ្ពស់។ ខ្ញុំយល់ថាមានមនុស្សមួយចំនួនយល់ឃើញថា ការនិយាយបែបនេះគឺជាការមិនគោរពចំពោះអ្នកដែលបានចម្អិនអាហារឱ្យខ្ញុំ ហើយនៅពេលគិតត្រឡប់ទៅវិញការនិយាយលេងសើចនោះគឺហាក់ដូចជាហួសហេតុពេក។
.png)
ខ្ញុំសូមអភ័យទោសចំពោះអ្នកទាំងអស់គ្នា ជាពិសេសគឺអ្នកចម្អិនអាហារ និងអ្នកដែលចូលចិត្តបង្ហាញការយកចិត្តទុកដាក់តាមរយៈការរៀបចំអាហារ ដែលមានអារម្មណ៍មិនល្អចំពោះរបៀបនៃការឆ្លើយតបរបស់ខ្ញុំ។ ខ្ញុំតែងតែដឹងគុណចំពោះអតីតមិត្តស្រីរបស់ខ្ញុំជានិច្ច ចំពោះពេលដែលនាងបានចម្អិនអាហារឱ្យខ្ញុំ ហើយខ្ញុំក៏បានសូមទោសនាងដោយផ្ទាល់រួចហើយដែរចំពោះមតិយោបល់នោះ។ ខ្ញុំមិនដែលមានបំណងចង់មើលងាយ ឬមិនឱ្យតម្លៃទៅលើអ្វីដែលនាងបានធ្វើសម្រាប់ខ្ញុំនោះទេ»។
ទោះជាយ៉ាងណា ការទទួលស្គាល់កំហុសនិងចេញសូមទោសចំពោះពាក្យសម្តីខាងលើនេះបានជំរុញឱ្យ ទីនីន ហាក់ដូចជាមិនពេញចិត្តឡើយ។ ទីនីន បានចែករំលែកបន្តជាមួយនឹងសម្តីថា «ចំណាយពេល ១០ ឆ្នាំជាមួយបុរសម្នាក់ គ្រាន់តែដើម្បីឱ្យគាត់ហៅអ្នកថា «មនុស្សដែលធ្លាប់ចម្អិនអាហារឱ្យខ្ញុំ»។ លើសពីនេះ ទីនីន បន្ថែមទៀតថា សេងហួរ គួរតែប្រើពាក្យ អតីតមិត្តស្រី ឬភរិយា ជាជាងពាក្យខាងលើ «មនុស្សដែលធ្លាប់ចម្អិនអាហារឱ្យខ្ញុំ»៕










