Home ព័ត៌មានជាតិ អាជីវកម្មចាប់សត្វអណ្ដើកយកលក់វិលជុំនៅមុខប្រាសាទអង្គរវត្ត កំពុងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ

អាជីវកម្មចាប់សត្វអណ្ដើកយកលក់វិលជុំនៅមុខប្រាសាទអង្គរវត្ត កំពុងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ

226
0

មហាជននៅក្នុងបណ្ដាញសង្គម បាននិងកំពុងផ្ទុះការរិះគ.ន់យ៉ាងចាស់ដៃ ជុំវិញល្បិ.ចកលរកស៊ីខិលខូចរបស់ក្រុមក្មេងៗដែលដើរលក់សត្វអណ្ដើកនៅមុខប្រាសាទអង្គរវត្ត រួចលបចុះទឹកទៅតាមចាប់យកមកលក់វិលជុំវិញយ៉ាងអាណាធិបតេយ្យ ធ្វើឱ្យប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្តនៅបរិវេណប្រាសាទជាខ្លាំង។
____________https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3mLO3hIFGytyHVDj81yCXmP4HHorAAYo4bCKiFnW7o1HtOGwGOU4ukoyi0scKLLavLl-dHqZ4tX3b6HS3lQL0B_lLLavoQBciUW_vsCo323Do3p8jmB11QGOPxZxPW4Q9rO1ExaNyAqiWC7Xyr1SKfK8zjLpDLN2y6rOzRkMgiHl4BdQvFdxO3f_Yn2g/s651/photo_2026-09-21_13-57-34%20(3).jpg
ពីទីតាំងបុរាណស្ថានដ៏ពិសិដ្ឋដែលពោរពេញទៅដោយតម្លៃវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ជាតិ មកជាកន្លែងធ្វើអាជីវកម្មសត្វព្រៃយ៉ាងអាណាធិបតេយ្យ និងខ្វះសីលធម៌ទៅវិញ! មហាជននៅលើបណ្តាញសង្គមបាននិងកំពុងផ្ទុះការរិះគន់យ៉ាងចាស់ដៃ ក្រោយពេលល្បិចកលរកស៊ីបោកប្រាស់របស់ក្រុមក្មេងៗមួយក្រុម ដែលដើរលក់សត្វអណ្ដើកឱ្យភ្ញៀវទេសចរប្រលែងយកបុណ្យ រួចលួចចុះទឹកទៅតាមចាប់យកមកលក់វិលជុំវិញ ត្រូវបានលាតត្រដាងឡើងវិញ ដែលទង្វើនេះបាននិងកំពុងជាន់ឈ្លីទឹកចិត្តជ្រះថ្លារបស់ពលរដ្ឋ និងបំផ្លាញមុខមាត់វិស័យទេសចរណ៍ជាតិយ៉ាងធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEide8oPXfkNeoc8MBnIRuFR6aAavQPgIgppuoV4slB4hlkAgvN-6GQ_mPb3hjaW3w5SLqceIq6erF7h1NTpewQCct4xZBfWq4ir1hnaCJEchfEOdJ4VKWWnfHnb14WIZrPB1sdi1GxaFBFHPhMFgMMDKVinrmB9cC2k1lSn3v8k-kAjDsjZgPJXcLJPSd8/s582/photo_2026-09-21_13-57-34.jpg

យោងតាមការរៀបរាប់នៅទំព័រហ្វេសប៊ុក «ទេសចរណ៍-Tourism» ដែលជាអ្នកលើកយកបញ្ហានេះមកផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមសារជាថ្មី បានឱ្យដឹងថា បញ្ហាក្មេងៗចុះទៅចាប់សត្វអណ្ដើកយកមកលក់ឱ្យភ្ញៀវទេសចរដើម្បីយកទៅប្រលែង ហើយបន្ទាប់ពីអណ្ដើកទាំងនោះត្រូវបានប្រលែងចូលទៅក្នុងទឹករួច ក្មេងៗទាំងនោះនឹងចុះទៅចាប់វាយកមកវិញដើម្បីយកទៅលក់ឱ្យភ្ញៀវទេសចរផ្សេងទៀត កំពុងបង្កើតជារូបភាពអាណាធិបតេយ្យ និងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងខ្លាំង។ ការប្រលែងសត្វអណ្ដើកដែលបានមកពីក្មេងៗទាំងនោះ មិនមែនជាការធ្វើបុណ្យដាក់ទានឡើយ ព្រោះពេលខ្លះសត្វអណ្ដើកទាំងនោះត្រូវបានគេចាប់មកវិញម្ដងហើយម្ដងទៀតបន្ទាប់ពីត្រូវបានប្រលែងចូលក្នុងទឹក ដែលធ្វើឱ្យពួកវារងរបួស ធ្លាក់ខ្លួនឈឺ និងងាប់យ៉ាងវេទនាបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBPIifbZQB2WpKHDqbZmpogc2Kiz93N5vI34ONqMJL7Pb3YbpLWC4-0F0Uz7xmuYf8_PVZps-UnJNIUFEJJU-rqrIaOwR0LPt5y-9epsUUTXtPR2WMnShHcEYAaof6JbVFJZLNq56cmrBr0g1UrmAeFiudP0lYVztRR5X3xzvq_zlf0buKu8LPIKAYXVY/s552/photo_2026-09-21_13-57-34%20(4).jpg

ព័ត៌មានស៊ីជម្រៅពីក្រោយការងាររបស់អាជ្ញាធរបានលាតត្រដាងថា កន្លងមក អាជ្ញាធរជាតិអប្សរាក៏ធ្លាប់បានចាត់វិធានការហៅក្មេងៗទាំងនោះទៅអប់រំណែនាំ និងចាត់វិធានការក្ដៅ ហាមឃាត់ឈប់ឱ្យធ្វើសកម្មភាពទាំងនេះផងដែរ ប៉ុន្តែកាលណោះមានមហាជនមួយចំនួនដែលមិនបានដឹងសាច់រឿង បានចេញមុខប្រតិកម្ម និងយល់ថាអាជ្ញាធរធ្វើបាបក្មេងៗទាំងនោះទៅវិញ ដែលធ្វើឱ្យក្រោយមក សកម្មភាពនេះចេះតែបន្តកើតមានដដែលជាដដែល។ សម្ពាធនៃការយល់ច្រឡំពីសង្គម និងការអាណិតខុសរឿងនេះហើយ ដែលបានក្លាយជាខែលការពារ ធ្វើឱ្យសកម្មភាពខុសច្បាប់នេះចេះតែបន្តកើតមានដដែលជាដដែលមកទល់ពេលបច្ចុប្បន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJwEkJat6tlfgjv5KVqaeIgiM9TqT63eiQJdwSqaSMJfOe3H-AEIn5H9GVPvliw28UqhilNZWifwXvuYWcoxA5xxT6Ja9OzUKy92_lvyNvdiVPgiN5B7IdDgbVkMrNR7ADBblndMHCJWc1qQuLa8J8IWFM_4_hGzWzh9n3fkKSWODXOA5tjc1a0WAUJw4/s750/photo_2026-09-21_13-57-34%20(2).jpg
ជារួមមក ដើម្បីលុបបំបាត់វប្បធម៌រកស៊ីបោកប្រាស់វិលជុំ និងការធ្វើបាបសត្វនៅមុខប្រាសាទអង្គរវត្ត ម្ចាស់ទំព័រ «ទេសចរណ៍-Tourism» បានធ្វើការសំណូមពរយ៉ាងទទូចទៅកាន់ភ្ញៀវទេសចរទាំងអស់ សូមបញ្ឈប់ការគាំទ្រ និងជួយទិញសត្វអណ្ដើកពីក្មេងៗទាំងនោះផងដែរ ព្រោះបើគ្មានអ្នកទិញ ពួកគេនឹងងាកទៅប្រកបរបរអ្វីផ្សេងវិញជាមិនខាន។ ជាមួយគ្នានេះដែរ មហាជនក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចសារជាថ្មី ដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងពង្រឹងការអនុវត្តច្បាប់នៅតំបន់រមណីយដ្ឋានអង្គរឡើងវិញឱ្យបានម៉ឺងម៉ាត់។ បើអប់រំហើយពួកគេនៅមិនស្ដាប់ សូមអាជ្ញាធរចេញច្បាប់វិន័យ ឬវិធានការរដ្ឋបាលតឹងរឹងដើម្បីឃាត់ខ្លួន ឬផាកពិន័យឱ្យខានតែបាន ក្នុងបំណងកាត់ផ្ដាច់ខ្សែសង្វាក់អាជីវកម្មខុសច្បាប់ ព្រមទាំងចូលរួមថែរក្សាកិត្យានុភាពនៃតំបន់រមណីយដ្ឋានអង្គរឱ្យបានគង់វង្សស្រស់បំព្រង៕