Home តារាអន្តរជាតិ Winter បង្កឱ្យអ្នកគាំទ្រព្រួយបារម្ភក្រោយឃើញឆ្អឹងជំនីអណ្តែតច្បាស់ៗខ្លាំង

Winter បង្កឱ្យអ្នកគាំទ្រព្រួយបារម្ភក្រោយឃើញឆ្អឹងជំនីអណ្តែតច្បាស់ៗខ្លាំង

218
0

រូបរាងរបស់ Winter សមាជិកក្រុម aespa កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ បន្ទាប់ពីមានការចែករំលែករូបភាពថ្មីៗដែលអ្នកមួយចំនួនសង្កេតឃើញថានាងមើលទៅស្គមជាងមុនយ៉ាងខ្លាំង។ ក្នុងរូបភាពដែលចែកចាយនោះគេបានឃើញឆ្អឹងជំនីរបស់សមាជិករូបនេះអណ្តែតឡើងច្បាស់ជាហេតុធ្វើឱ្យអ្នកគាំទ្របង្ហាញការព្រួយបារម្ភ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIoCgemUDwikr2IcK4Ba0r1BTINPRq2LgMfN5WXmkOq-SY5UByXeMB49J-dQLBJM_zzj026ggsYY-Z5Jh8VF_-1Uc2vgqxPBUpIirMnIlhNhRIZkg9YUqmGosZi13eODndm4qJFy_ytdhkseedhTPqZuMwPmdgDw0ndnrRzpWCauIgvSdnfMtMANgZfY8/s801/image_2026-09-17_10-28-43%20(2).png
នៅក្នុងឧស្សាហកម្ម K-pop សម្ពាធក្នុងការរក្សារូបភាពដ៏ល្អឥតខ្ចោះនៅចំពោះមុខសាធារណជន ជារឿយៗតម្រូវឱ្យតារា (idols) រក្សារាងកាយឱ្យស្គមខ្លាំង ដើម្បីឆ្លើយតបទៅនឹងស្តង់ដារសម្រស់ដ៏តឹងរ៉ឹង។ មិនថាពេលកំពុងសម្តែងនៅលើឆាក ដើរលើកម្រាលព្រំក្រហម ឬបង្ហាញខ្លួនក្នុងជីវភាពប្រចាំថ្ងៃនោះទេសិល្បករតែងតែត្រូវបានគេរំពឹងថាត្រូវមានរូបរាងដ៏ល្អឥតខ្ចោះ ជាមួយនឹងរាងកាយស្លីម និងសមាមាត្រដែលត្រូវនឹងអ្វីដែលគេហៅថា «ស្តង់ដារតារា K-pop»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghoMWzlxbBzUuHiNLArFKdN9_1La71zAbpGdxs-9xVZc52GZkRopTm7_fw3BbzFb9LblVoUBfuzGn7PHDji5vCKu6TpcibqmYggIZ3as0pofiN8ITlmXrd65hMnKiqPAWfu6zMlsyvFATUKzxsfYDP9jOSqqgeMkBUVHhYpEjO0werHc1AK2m1kTwqefk/s1024/image_2026-09-17_10-28-43.png

ទោះយ៉ាងណា អ្នកគាំទ្រមួយចំនួនបានបង្ហាញការព្រួយបារម្ភចំពោះរូបរាងរបស់ Winter ក្នុងការបង្ហាញខ្លួនជាសាធារណៈរបស់នាងនាពេលថ្មីៗនេះ។ នៅក្នុងរូបភាពថតជិតៗរបស់ Winter មើលទៅស្គមខ្លាំងដោយគេអាចមើលឃើញឆ្អឹងជំនីររបស់នាងយ៉ាងច្បាស់នៅផ្នែកសងខាងនៃដងខ្លួន។ ចង្កេះតូច ផ្ទៃពោះរាបស្មើ និងត្រគាកតូចចង្អៀតរបស់សមាជិករូបនេះ កាន់តែបញ្ជាក់ឱ្យឃើញច្បាស់អំពីភាពស្លីមនៃរាងកាយរបស់នាង។ នៅពេល Winter លើកដៃឡើង ឆ្អឹងជំនីររបស់នាងកាន់តែលេចធ្លោឡើង ដែលធ្វើឱ្យអ្នកគាំទ្រមួយចំនួនបង្ហាញពីក្តីបារម្ភ។ អ្នកខ្លះថែមទាំងបានបញ្ចេញមតិថា នាងចាំបាច់ត្រូវ «ញ៉ាំអាហារឱ្យបានត្រឹមត្រូវ”»ដោយលើកឡើងថានាងមើលទៅស្គមពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBCVNI_1VHUZ1E66tSO_Unpxww7nPxUBtgzUQemcHS_8sAvjX8Saf_v9llRt8pODLUp74Tc1xSAP7-0l4_-mvYXO7iVcp2bxF2KoJ7-sayR8brLruZ88q2s9u9HYnLIwlosa-9kVdDoaDJrzkrPRtXL8L74qkOISQzSrOBSVMQI0R-7XrXQ7g_cPP-us0/s800/image_2026-09-17_10-28-44%20(2).png
នៅក្នុងការចែករំលែកដ៏កម្រមួយអំពីការថែរក្សារាងកាយសមាជិកក្រុម aespa រូបនេះបានបង្ហើបថា នាងអនុវត្តកាលវិភាគហាត់ប្រាណយ៉ាងខ្លាំងក្លា ដោយរួមបញ្ចូលការហាត់នៅកន្លែងហាត់ប្រាណ (gym) ប្រហែល ៤ ដង និងការហាត់ Pilates ចំនួន ៣ ដងក្នុងមួយសប្តាហ៍ បន្ថែមពីលើការហាត់រាំជាប្រចាំ និងសកម្មភាពរាងកាយផ្សេងៗទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFxJIMJJBFAEIDFnxeFiBKs4VOl8SeHGKj1obRAX6rWMUap4xBMdfeR9fubvn91J3FGl3YBDXUhlHi4T5HBkPE1kThOechq2Mafz_h5MxnatZnLSTg8LOcl68Lf4kZwg7qzIu_4hfZWiJpvKrjcRR0iSlrwiY5YpBslYdSJCRte14vnXU_sUmmq_WQgws/s2048/image_2026-09-17_10-28-44%20(3).png
Winter បានពន្យល់ថាការហាត់ប្រាណរបស់នាងគឺផ្តោតសំខាន់ទៅលើការបង្កើនភាពធន់នៃរាងកាយ និងការរក្សាសាច់ដុំជាជាងការហាត់ដើម្បីសម្រកទម្ងន់។ គួរឱ្យកត់សម្គាល់ថា ទោះបីជានាងមានរូបរាងស្លីមស្អាតក៏ដោយ ក៏ Winter បាននិយាយថា នាងមិនបានអនុវត្តរបបអាហារតឹងរ៉ឹងដូចដែលតារាស្រីល្បីៗ (idols) ភាគច្រើនតែងតែធ្វើនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-IhbUNHsFY4l_XqEuDMJJz2TwTBt4xSFlAFRDpdj9lPULlwwKAuSTbwNTvdZuo0WxjTMkBUsLjJqxcyDJeSV0Wo6fi2NCYsGkzrK9cI1cLerpFQdkZqZOMQDOPrELkqYLpZeMrzJGmUHaloc3eMjTc9aCXFhxYKFHJgxI2lJVhDrInHCRb_Uv8FMnqPk/s801/image_2026-09-17_10-28-44.png

តាមពិតទៅ Winter ធ្លាប់បាននិយាយដោយបើកចំហថានាងចូលចិត្តញ៉ាំអាហារដែលមានរសជាតិឆ្ងាញ់ និងមានកាឡូរីខ្ពស់ រួមទាំងម្ហូបហឹរដូចជា «Hot Pot» និងបែបឆាជាដើម។ កាលវិភាគការងារដ៏មមាញឹក និងការហាត់ប្រាណយ៉ាងសកម្មជាប្រចាំរបស់នាង អាចជាកត្តាមួយដែលជួយរក្សារូបរាងដ៏ស្លីមរបស់ Winter តាមបែបធម្មជាតិ ដោយមិនចាំបាច់តមអាហារយ៉ាងតឹងរ៉ឹងឡើយ៕