Home តារាជាតិ ធ្លា.យពាក្យចចាមអារ៉ាមក្តៅគគុករវាង ឡូរីន និងឡូឡា ខណៈសាមីខ្លួនបញ្ជាក់បែបនេះ

ធ្លា.យពាក្យចចាមអារ៉ាមក្តៅគគុករវាង ឡូរីន និងឡូឡា ខណៈសាមីខ្លួនបញ្ជាក់បែបនេះ

157
0

នៅលើបណ្តាញសង្គមទិកតុកបានលេចធ្លាយនូវសំឡេងសារដ៏ក្តៅគគុកដែលចោទប្រកាន់ទៅលើ ឡូរីន មានជម្លោះពាក្យសម្តីជាមួយនឹង ឡូឡា នៅឯក្លិបកម្សាន្ត។ ការរីករាលនៃសំឡេងនេះបានជំរុញឱ្យអ្នកគាំទ្ររបស់ ឡូរីន បានឆាតទៅសួរនាងផ្ទាល់ហើយបានបញ្ជាក់ថានោះមិនមែនជាការពិតឡើយគ្រប់យ៉ាងគ្រាន់តែជាការយល់ច្រឡំនិងបានដោះស្រាយគ្នាដោយសន្តិវិធី ខណៈ ឡូរីន អះអាងថាមិនឈ្លោះគ្នាដោយសារតែមនុស្សប្រុសណាទាំងអស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ-K613c97EYY18FLyETzMlel7JdU7gqjIW26vtrTugNfV20FUhLbtOfsDy0suF5DoLFKwQFZMrUSr2icmvUAJB7RTg-k1aeDLvOm_lvJQ66V8QbSEBNzZutXjU7Uh8GxtvBDxIIS5AsFqqAE-o6cUFE1QwSRetDloJJytZze5jZ9rJSMIHYg43dRf59o/s3584/image_2026-09-15_09-33-48.png
ភាពចម្រូងចម្រាសរវាង វណ្ណដា ឡូឡា និង ឡូរីន បានធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកនិងមានការពិភាក្សាយ៉ាងច្រើនជុំវិញទំនាក់ទំនងស្នេហាតារាៗ។ អ្វីដែលធ្វើឱ្យរឿងនេះកាន់តែរសើបថែមទៀតគឺមានសំឡេងបែកធ្លាយមួយដែលបង្កឱ្យរឿងចម្រូងចម្រាសកាន់តែខ្លាំងដោយសំឡេងនោះសំដៅដល់ ឡូរីន និង ឡូឡា ធ្លាប់ប៉ះទង្គិចគ្នា។ សំឡេងដែលកំពុងមានការចែកចាយលើបណ្តាញសង្គមបាននិយាយចោទប្រកាន់ថា ឡូរីន បានទាញដៃ ឡូឡា ទៅជេរនៅមុខក្លិបកម្សាន្ត ជាមួយពាក្យសម្តីមិនសមរម្យ ខណៈរឿងនេះបានកើតឡើងជាយូរមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0ii-NKnVpkQ6Ydvf4jO0EJnAAI4PrFRZbXd1_FfIMnuaDaqMEkhWF8rj6A5yElkVcJcjTvEY4sev_7nSGpJ72MN_nK7cFIq6A-6BzpvHynqgEBImC6wJ7uEWspg4Dxgc9wBzl4sTBhUlY-Bed9njE2w6s0j2OpH3h909346JmzCXf_0Wu4fLpHL40Cgo/s2048/image_2026-09-14_08-40-47.png

យ៉ាងណាមិញ បន្ទាប់ពីសំឡេងសារនោះបែកធ្លាយនៅលើអ៊ីនធឺណិតអ្នកលេងបណ្តាញសង្គមភាគច្រើនពុំជឿលើសម្តីដែលគ្មានប្រភពច្បាស់លាស់នោះទេ។ ទន្ទឹមនឹងការសង្ស័យថា ឡូរីន ប្រព្រឹត្តមិនល្អអ្នកគាំទ្ររបស់ស្រីស្អាតរូបនេះបានឆាតសួរដោយភ្ជាប់ទៅកាន់គណនីអ៊ីនស្រ្តាក្រាមរបស់ ឡូរីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCSo7BOc81yZH2_yNrGy7SNHCZ4LKEfGrR3uuGHEB-LUoJfwbuaXSJYl2kL0S4j52mhsFl_dCmtXL1z7ByYtsOoFuSZUnhKvMjuDISc6KzctRJqgeczNXf8ole0IeUgAQC-KXJ8c0dGhGpKEughKZVBqhzN0xQaSTRDatMj7A5xE9kxDzcYhjHIgx-jOs/s2000/photo_2026-09-16_13-07-52.jpg

នៅក្នុងសារឆ្លើយឆ្លងរវាងអ្នកគាំទ្រ និង ឡូរីន បានបង្ហាញថាមិនបានឈ្លោះគ្នាដោយសារប្រុសណាទាំងអស់ហើយពាក្យសម្តីមិនល្អ និងអសុរោះ មិនមាននៅក្នុងការសន្ទនារបស់នាងនោះទេ។ ឡូរីន បញ្ជាក់ទៀតថាពួកគេទាំងពីរបានដោះស្រាយដោយសន្តិវិធីនិងបានសូមទោសគ្នាទាំងសងខាងរួចទាំងចាប់ដៃគ្នា ខណៈរឿងនេះបានបញ្ចប់មកជាយូរហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj28LBWjjvW8W7wunAv-46rfmT-R74xpcuzV40U2IOAVI0fC0lXjoaqBXfJ_JxYMdv8kJwg1cn6HNgJ8Ot7asR53wreEWo_VjN03qvEmJl4BuOV4fa6NNPL3mRcYvJS_vAoIJVRNO2xKPbnraAMY3RtsMuxeBI52-j_wCP4VMGC9pZXEeBSJxAVTtFcW9c/s2000/photo_2026-09-16_13-08-04.jpg

នៅក្នុងនោះ ឡូរីន បានបញ្ជាក់ថាពួកគេមានការយល់ច្រឡំចំពោះគ្នានិងបាននិយាយគ្នាដោយធម្មតាដោយមិនបានប្រើអំពើហិង្សាណាមួយឡើយ។ គួរឱ្យដឹងថាការសន្ទនានេះគឺមានការអនុញ្ញាតពី ឡូរីន ក្នុងការបង្ហោះដោយនាងចង់បង្ហាញអ្វីដែលជាការពិតជុំវិញពាក្យចចាមអារ៉ាមមិនពិតដែលកំពុងរីករាលដាលផងដែរ៕