Home ព័ត៌មានជាតិ ថៃខកចិត្ត! ខំនាំអន្តរជាតិមកលាបពណ៌ខ្មែរ តែត្រូវមេ AOT ប្រាប់វិញថាមិនជឿ

ថៃខកចិត្ត! ខំនាំអន្តរជាតិមកលាបពណ៌ខ្មែរ តែត្រូវមេ AOT ប្រាប់វិញថាមិនជឿ

484
0

យោងតាមរបាយការណ៍របស់សារព័ត៌មានថៃ The Nation ដែលដកស្រង់ពីពាក្យសម្ដីរបស់លោក វរសេនីយ៍ឯក Roderick T. Garcia អ្នកសង្កេតការណ៍យោធាមកពីប្រទេសហ្វីលីពីន បានឲ្យដឹងថា ក្រុមការងាររបស់លោកមិនទាន់ជឿលើភស្តុតាងប្រឌិតឯកតោភាគីដែលភាគីថៃបានបង្ហាញនោះឡើយ ព្រោះតថភាពដីជាក់ស្តែងគឺខុសស្រឡះពីអ្វីដែលថៃចោទប្រកាន់ ហើយលោកបានបង្ខំឱ្យយោធាថៃត្រូវតែគោរពបទឈប់បាញ់ និងត្រូវត្រៀមដកទ័ពចេញពីតំបន់កាន់កាប់បច្ចុប្បន្នភ្លាមៗ។
___________

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-P78jra3Aj96_KGDyr0wLb4Y_d563JG58bKsq2YXXgWsvf3BOKZ3NI5PJrcitn-YTrnsfUAoDvDXeHfkWvl0exp-Tj7sjdohVNqb9fqCpBPknF4OKqIiOnv0Q_nZgnhXlvDxg28bfze8Dq__ipvnk1TDC0fDF99Y_fcfe6dZ9x6uSwyrZ9mSrMIQbNYU/s1280/photo_2026-09-09_09-26-38.jpg
    មួយៗច្បាស់ៗ តែល្មមអ្នកខ្លះចុកឈាម! ក្រោយថៃខំរៀបចំឈុតឆាកសម្ដែងយ៉ាងហត់នឿយ ដើម្បីទម្លាក់កំហុសលើខ្មែរ រឿងមជ្ឈមណ្ឌលឆបោកអនឡាញ (Online Scams) នៅតំបន់ព្រំដែន ដោយនាំមកទាំងអ្នកកាសែត និងក្រុមអ្នកសង្កេតការណ៍អន្តរជាតិមកជាន់ដីអូរស្មាច់ ស្រាប់តែត្រូវលោក វរសេនីយ៍ឯក Roderick T. Garcia អ្នកសង្កេតការណ៍យោធាមកពីប្រទេសហ្វីលីពីន និយាយដោយខ្លីថា ក្រុមលោកមិនទាន់ជឿភស្តុតាងដែលថៃបង្ហាញឡើយ ហើយថែមទាំងបង្ខំឱ្យទាហានថៃត្រូវត្រៀមដកចេញពីទឹកដីដែលខ្លួនកំពុងកាន់កាប់ខុសច្បាប់ថែមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf7714B20O3kkDLNFWJqpiWvPQykklgfd5TCtFE2eZifmT3ZMLp4EmSC9nC8XUVvD2bQPIyMN7kncFm2o3jX-FVTngflY30tW0XedonYTJp-JnMXKWPrhHB7MlM5u3u8jD5DEPL9JGb5nQAm3KWf6koKP-3BDkEMED4_e_1sJbwA1HMq3_DfGjhbGv-do/s1080/photo_2026-09-09_09-26-38%20(2).jpg

    យោងតាមរបាយការណ៍ព័ត៌មានអន្តរជាតិដែលចុះផ្សាយដោយសារព័ត៌មាន The Nation នាពេលថ្មីៗនេះ បានលាតត្រដាងថា ផែនការបង្វែរដានរបស់យោធាថៃ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ប្រាផាស សនចៃឌី ក្នុងបំណងយកបញ្ហាឆបោកអនឡាញមកធ្វើជាខែលបិទបាំងទង្វើឈ្លានពានរបស់ខ្លួន ត្រូវបានបរាជ័យ និងបាក់មុខជាអន្តរជាតិទាំងស្រុង។ ក្រោយពីបានចុះពិនិត្យទីតាំងជាក់ស្តែងនៅអគារកាស៊ីណូតំបន់អូរស្មាច់រួចមក លោក វរសេនីយ៍ឯក Roderick T. Garcia បានប្រកាសជាចំហថា អ្វីៗដែលភាគីថៃបានរៀបចំបង្ហាញ គឺវាខុសស្រឡះពីអ្វីដែលថៃបានប្រាប់លោកមុនពេលចុះទៅមើល និងខុសពីអ្វីដែលលោកបានដឹងពីមុនមក។ លោកវរសេនីយ៍ឯកហ្វីលីពីនរូបនេះ បានទាត់ចោលការចោទប្រកាន់ឯកតោភាគីរបស់ថៃ ដោយបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ចាំបាច់ត្រូវតែមានការផ្ទៀងផ្ទាត់ និងជួបពិភាក្សាជាមួយខាងភាគី AOT របស់កម្ពុជាជាមុនសិន ទើបអាចរកការពិតឃើញ ហើយលោកក៏បានរំលឹកភាគីថៃឱ្យគោរពកាតព្វកិច្ចនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយត្រូវដកកងទ័ពថៃចេញពីតំបន់កាន់កាប់បច្ចុប្បន្នភ្លាមៗ ក្រោយពេលពិភាក្សាក្រុម JBC រួចរាល់។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc1VG7bFGpCd8tv1r1Neb7L_b4QOy8Sin3mBx8HjKltwZbsh-3N09Pwqo8BiAEjnQ-Xhs38mJ2pLGlZrNSGaK7olKmr7g7tcPcP6hb6PVPQMP0kU10heEwd64Bfmp_TNPUFHURGyaEpGqdGfjcYPxXaqMzHmuW0kT_Evj6LRJS9rWFL1epQVuRyUCMt5E/s1280/photo_2026-09-09_09-26-38%20(3).jpg
    របត់ការទូតដ៏មានប្រៀបនេះ បានស្របគ្នាទាំងស្រុងទៅនឹងប្រតិកម្មវាយបកយ៉ាងតឹងរ៉ឹងពីសំណាក់មន្ត្រីជាន់ខ្ពស់ និងអ្នកជំនាញភូមិសាស្ត្រនយោបាយកម្ពុជា។ លោកបណ្ឌិត គិន ភា និងលោកបណ្ឌិត ជ័យ តិច បានលើកឡើងស្របគ្នាថា សកម្មភាពរបស់ថៃគឺជាអំពើខុសច្បាប់ទាំងស្រុង និងជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ព្រមទាំងបានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាធ្វើលិខិតកំណត់ទូតតវ៉ាជាផ្លូវការជាបន្ទាន់។ ស្របពេលជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានចេញមុខព្រមានចំៗលើបណ្តាញសង្គមផងដែរថា ការដែលយោធាថៃចូលមកព័ទ្ធរបងលួសបន្លា និងពង្រឹងទីតាំងយោធាដោយឯកតោភាគីក្រោមលេសបង្ក្រាបបទល្មើស គឺជាការបង្កើតស្ថានភាពថ្មីនៅលើដីខុសច្បាប់ និងជាការប៉ុនប៉ងរំលោភយកដីកម្ពុជាធ្វើជាដីថៃ។ ប៉ុន្តែការថ្លែងការណ៍ពិតជាក់ស្តែងរបស់អ្នកសង្កេតការណ៍អន្តរជាតិហ្វីលីពីន នាពេលនេះ បានក្លាយជាការទះកំផ្លៀងការទូតយ៉ាងដំណំត្រឡប់ទៅភាគីថៃវិញ និងបានបង្ហាញឱ្យពិភពលោកមើលឃើញច្បាស់ថា «ផែនទីមិនចេះរំកិលតាមចិត្តចង់របស់កងទ័ពថៃឡើយ»។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMsI_ehwZ-YjDnZcYVjYU-L9cJlnFIjAFpVQ74Dl_PRgRp0pBSzPcW6sRot_nc09lu-Ze242jkKKTQZDiMjTKizNbmNXyKrGyOQbG06T_wkH8IX2Wfk65wJsPq6JdZzEkHWx0Kxvh3IImrrl1sCmt-2urR6JEaL5XukTHU9QAw8oO0r5Suhuu74eDrH-A/s548/photo_2026-09-09_11-37-06.jpg
    យុទ្ធសាស្ត្រលាបពណ៌ និងការប្រើប្រាស់ពាក្យប្រមាថ “Scambodia” របស់យោធាថៃ មិនត្រឹមតែមិនអាចបង្កើតភាពស្របច្បាប់ក្នុងការកាន់កាប់ដីខុសច្បាប់នៅព្រំដែនអូរស្មាច់នោះទេ ប៉ុន្តែវាបានក្លាយជាអន្ទាក់បកអាក្រាតកំហុសរបស់ខ្លួនឯងវិញនៅលើឆាកអន្តរជាតិ។ សក្ខីកម្មរបស់អ្នកសង្កេតការណ៍យោធាហ្វីលីពីន បានសញ្ជាក់យ៉ាងច្បាស់ថា ពិភពលោកមិនមែនជាមនុស្សល្ងង់ដែលចេះតែជឿតាមការបំភៃ និងការរៀបចំឈុតឆាកសម្តែងរបស់ថៃនោះឡើយ៕